សម្រាប់ម៉ាក់ម៉ាក់ថ្មីថ្មោង ទើបមានអូនអូនលើកដំបូង ច្បាស់ជាពិបាកក្នុងការជ្រើសរើសរវាងប្រដាប់បូមទឹកដោះដោយដៃ ឬឧបករណ៍អគ្គិសនី ទោះជាយ៉ាងណាប្រដាប់បូមទឹកដោះទាំងពីរប្រភេទនេះសុទ្ធតែមានអត្ថប្រយោជន៍ដូចគ្នា។
១.ហេតុអ្វីគួរជ្រើសរើសប្រើម៉ាស៊ីនបូមដោះអគ្គិសនី?
បើម៉ាក់ម៉ាក់ថ្មីថ្មោងមានការងាររវល់ច្រើន តែត្រូវបំបៅកូនរាល់ថ្ងៃគួរជ្រើសយកម៉ាស៊ីនអគ្គិសនី ព្រោះស្ត្រីភាគច្រើនត្រូវចូលទៅធ្វើការវិញក្រោយពេលសម្រាល។ ដូចនេះហើយពួកគេត្រូវបូមទឹកដោះទុកឲ្យកូនពេលទំនេរ។ ក្នុងករណីនេះ ម៉ាស៊ីនបូមទឹកដោះជាមធ្យោបាយមួយផ្ដល់ភាពងាយស្រួលហើយចំណេញពេលវេលា។ ជាពិសេសមិនបង្កភាពឈឺចាប់ ឬសំឡេងរំខានដល់ម៉ាក់ម៉ាក់ និងអូនអូនឡើយ ហើយថែមទាំងបានទឹកដោះច្រើនទៀត។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ម៉ាស៊ីនបូមទឹកដោះអគ្គិសនីមាន២ប្រភេទសម្រាប់ជ្រើសរើសគឺម៉ាស៊ីនបូមក្បាល១ និងក្បាល២។ បើអ្នកចង់ចំណេញពេល គួរជ្រើសយកម៉ាស៊ីនមានក្បាល២ ព្រោះអាចបូមដោះទាំងសងខាងក្នុងពេលតែមួយ។
សារៈខាន់បំផុតនៃម៉ាស៊ីន មិនធ្វើឲ្យម៉ាក់ម៉ាក់កំពុងមានសុខភាពខ្សោយហត់នឿយក្រោយពីការប្រើប្រាស់ទេ ពិសេសជាងនេះអ្នកអាចបូមបណ្ដើរមើលទូរទស្សន៍ ឬអានសៀវភៅបណ្ដើរក៏បាន។
[embed-health-tool-baby-poop-tool]
២.ហេតុអ្វីបានជាគួរជ្រើសរើសប្រើប្រដាប់បូមដោះដោយដៃ?
ឧបករណ៍អគ្គិសនីស្រួលប្រើ ប៉ុន្តែវាថ្លៃ ដូចនេះម៉ាក់ម៉ាក់មួយចំនួននៅតែចូលចិត្តរបស់មានតម្លៃទាបដូចជាប្រដាប់បូមប្រើដោយដៃតែម្តង។ ថ្វីត្បិតប្រដាប់បូមដោយដៃមានមុខងារតិចជាងម៉ាស៊ីន ប៉ុន្តែលទ្ធផលវានៅតែអាចទទួលយកបាន។ យ៉ាងណាបូមទឹកដោះបានដោយប្រើដៃច្របាច់ ជាហេតុធ្វើឲ្យយើងហត់នឿយបន្តិច និងប្រើពេលយូរ។
ប្រសិនបើអ្នកមិនទាន់ដឹងច្បាស់ថាត្រូវប្រើវាញឹកញាប់ប៉ុណ្ណាគួរតែរើសយកប្រដាប់បូមដោយដៃ ពីព្រោះវាមានតម្លៃទាប។ ការប្រើប្រាស់ឧបករណ៍នេះជាមុន អាចបង្រៀនអ្នកឲ្យចេះរកឥរិយាបថងាយស្រួល ចាំប្តូរមកប្រើម៉ាស៊ីនអគ្គិសនីវិញក៏បានស្រេចតាមចំណូលចិត្ត។
និយាយរួម សម្រាប់ម៉ាក់ម៉ាក់មិនសូវមមាញឹកការងារ ពុំចាំបាច់ទិញម៉ាស៊ីនបូមដោះអគ្គិសនីក៏បានទុកប្រាក់ចំណាយលើរបស់ចាំបាច់ផ្សេងៗឲ្យអូនអូនវិញ។ យ៉ាងណាមិញ ម៉ាស៊ីនបូមគឺនៅតែជាជម្រើសដ៏ល្អសម្រាប់ម៉ាក់ម៉ាក់រវល់ខ្លាំងទាំងការងារផ្ទះ និងការងារផ្សេងៗ ចង់ចំណេញពេលនិងចង់ បានទឹកដោះច្រើន។
អត្ថបទគួរអាន៖
- ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច
- កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ
- ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ
- ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន
- មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន
- បើមិនចង់ឲ្យក្លាយជាក្មេងទម្រើស សាកប៉ុន្មានរបៀបនេះ