ស្រីៗគ្នាយើងទើបមានកូនដំបូង អាចពិបាកសម្រេចចិត្ត មិនដឹងគួរបំបៅកូនដោយទឹកដោះខ្លួនឯង ឬក៏ម្សៅទឹកដោះគោ ដើម្បីឲ្យកូនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់។ ខ្លះថា ទឹកដោះម្ដាយល្អជាង ឯខ្លះទៀតថា ម្សៅទឹកដោះល្អដូចគ្នា។ ស្រីៗគ្នាយើងខ្លះ រវល់ធ្វើការ ឬបើមិនអ៊ីចឹងទេ ខ្លាចខូចក្បាលសុដន់ ឬទ្រង់ទ្រាយសុដន់មិនហ៊ានឲ្យកូនបៅ ទើបប្រើម្សៅទឹកដោះគោ។
ប៉ុន្តែរឿងសំខាន់ជាងគេត្រូវដឹងនោះ គឺជម្រើសមួយណាដែលសមស្របសម្រាប់ខ្លួនយើងផ្ទាល់ និងកូន?
១- បំបៅកូនដោយទឹកដោះ
វិទ្យាស្ថានពេទ្យកុមារអាមេរិក (American Academy of Pediatrics) ណែនាំថា ទឹកដោះម៉ាក់ៗមានសារធាតុចិញ្ចឹមល្អបំផុតសម្រាប់ទារក និងក្មេងតូច ហើយគួរបំបៅដោះកូន ក្នុងអំឡុងពេល ៦ ខែដំបូង។ ទឹកដោះម៉ាក់មានប្រយោជន៍ច្រើនដល់ទារក ដូចជា៖
– ផ្ដល់អង់ទីករធម្មជាតិដែលជួយកូនប្រឆាំងនឹងវីរុស បាក់តេរី ហើយអាចទប់ស្កាត់ជំងឺផ្សេងៗ ដូចជា ការបង្ករោគត្រចៀក។ ការសិក្សាបង្ហាញថា ទារកបៅដោះម៉ាក់ មានអង់ទីករឆ្លើយតបនឹងវ៉ាក់សាំងបានល្អ (ប្រសិទ្ធភាព)។
[embed-health-tool-due-date]
– ងាយរលាយបានល្អ ជាងម្សៅទឹកដោះគោ ដូច្នេះទារក ឬក្មេងតូចកម្រទល់លាមកណាស់។
– អាចកាត់បន្ថយការស្លាប់ភ្លាមៗរបស់ទារក ក្នុងអំឡុងឆ្នាំដំបូង។
– អាចជួយឲ្យកូនឆ្លាត។ ការសិក្សាបង្ហាញថា បំបៅដោះកូន ជួយបង្កើនកម្រិតសមត្ថភាពវៃឆ្លាតខួរក្បាល (IQ) ដល់កូន។
– អាចការពារជំងឺ ពេលកូនកំពុងលូតលាស់ធំធាត់ ដូចជាលើសទម្ងន់ ហឺត ទឹកនោមផ្អែមប្រភេទ១ និង២ លើសជាតិខ្លាញ់។
– ល្អសម្រាប់ម៉ាក់ៗ ជួយកាត់បន្ថយហានិភ័យកើតមហារីកសុដន់ ទឹកនោមផ្អែម បេះដូង ពុកឆ្អឹង និងមហារីកក្រពេញអូវែ ហើយអាចធ្វើឲ្យម៉ាក់ និងកូនមានភាពស្និទ្ធស្នាលទៀតផង។
[embed-health-tool-baby-poop-tool]
២- ម្សៅទឹកដោះគោ
បំបៅកូនដោយម្សៅទឹកដោះគោ ក៏មានផលប្រយោជន៍ច្រើនដែរ៖
– ងាយស្រួល៖ អ្នកណាក៏អាចបំបៅកូនបានដែរ មិនថាអ្នកផ្ទះយើង មិនថាអ្នកមើលកូនឲ្យ។
– អ្នកផ្ទះកាន់តែស្និទ្ធស្នាល៖ ម៉ាកយាយ ឬប្ដីយើង កាន់តែស្និទ្ធស្នាលជាមួយកូន ពេលបំបៅកូន ជំនួសម៉ាក់ៗ។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
– មិនបាច់បំបៅញឹក៖ ម្សៅទឹកដោះគោមិនរលាយលឿនដូចទឹកដោះម្ដាយទេ ដូច្នេះទារកមិនម៉ឹមញឹកញាប់ពេកទេ ពិសេសក្នុងរយៈពេល ២ ឬ ៣ ខែដំបូង។
– ម៉ាក់ៗមិនបាច់តមច្រើន៖ ម៉ាក់ៗបំបៅដោះកូន ត្រូវតមអាហារខ្លះ ព្រោះអាចប៉ះពាល់ដល់សុខភាពកូនកំពុងបៅ។ តែបើបំបៅដោយប្រើម្សៅទឹកដោះគោ ម៉ាក់ៗអាចញ៉ាំអី ផឹកអីក៏បានដែរ មិនថាស្រាក្រឡុក ស្រាផ្សេងៗ ពេលមានកម្មវិធីម្ដងៗ។
ម៉ាក់ៗអាចជ្រើសវិធីបំបៅកូនបែបណាក៏បាន (ទឹកដោះម្ដាយ ឬម្សៅទឹកដោះគោ ឬវិធីទាំងពីររួមគ្នា) ប៉ុន្តែអ្វីដែលសំខាន់ត្រូវគិត គឹទារកត្រូវបំបៅគ្រប់គ្រាន់ ថែទាំដិតដល់ និងក្ដីស្រលាញ់ដល់គ្នាគ្រប់គ្រាន់។
អត្ថបទគួរអាន៖
- ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា
- គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន
- ឃើញសញ្ញាទាំងនេះ អាចថាអូនៗកំពុងមានបញ្ហាប្រព័ន្ធរំលាយអាហារហើយ
- សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង?
- អាហារល្អសម្រាប់សុខភាពក្រពះ–ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស
- កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច?