backup og meta

៤ រឿង ពី​ការ​​បំបៅដោះកូន ម៉ាក់​គ្រប់រូប​គួរ​ដឹង

៤ រឿង ពី​ការ​​បំបៅដោះកូន ម៉ាក់​គ្រប់រូប​គួរ​ដឹង

ការ​បំបៅ​ដោះកូន​​ ​ជា​វិធី​ដ៏​មាន​ប្រសិទ្ធិភាព​បំផុត​​ដែល​អាច​ជួយ​ការ​ពារ​​សុខភាព​កូន និង​ធ្វើ​ឲ្យ​អត្រា​រស់​រាន​មាន​ជី​វិត​​កាន់​តែប្រសើរ។ ក្រៅ​ពី​​​ជា​ប្រភព​សារធាតុ​ចិញ្ចឹម​ដ៏​​ល្អនោះ ទឹកដោះ​ម្ដាយ​​ក៏​ដើរ​តួនាទី​សំខាន់​ជួយ​​ការ​លូតលាស់​របស់​ក្មេង។​ ទឹក​ដោះ​ម្តាយ​ជួយ​ឲ្យ​ក្មេង​​​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ភាព​ឆ្លាត​វៃ ឬ​យើង​ហៅ​ថា IQ ព្រម​ទាំង​របបអាហារ​ដែល​មាន​សុខភាព​ល្អ។ ទោះជាយ៉ាងណា​ក៏ដោយ យើង​ក៏​ធ្លាប់​លើ​ជំនឿ​ជា​ច្រើន​នៅ​ជុំ​វិញ​រឿង​នេះ។ មាន​មតិ មួយ​ចំនួន​ ជុំវិញ​ការ​បំបៅ​ដោះ​កូន តើ​ខុស​គ្នា​យ៉ាង​ម៉េច?

១- បំបៅដោះកូនធ្វើឲ្យខូចសុដន់

ស្រ្តី​ជា​ច្រើន​គិត​ថា​ការ​បំបៅ​ដោះ​កូន​នឹង​ធ្វើ​ឲ្យ​សុដន់ខូច​ទ្រង់ទ្រាយ ​លែង​ស្អាត។ ជាការពិត​ ប៉ុន្តែ​បើ​ឲ្យកូន​បៅ​ដោះ​តាម​ធម្មជាតិ​ ម៉ាក់​បាន​គុណសម្បត្តិ​ធ្វើ​ឲ្យ​សុដន់​តឹងពេល​កូន​កំពុង​បៅ​ និង​​​ជៀសវាង​ពី​ការ​រលាក។ ប្រសិន​ទឹកដោះ​ស្ទះ​នៅ​ក្នុង​ក្រពេញ​ទឹកដោះ ​វាអាច​ធ្វើ​ឲ្យ​បាក់តេរី​លូតលាស់​នៅ​ក្នុង​ជាលិកា​​សុដន់ ​បង្ក​ជា​ការ​រលាក។

លើសពី​នេះ​​​ទៀត ការ​បំបៅ​ដោះ​យូរអាច​ជួយ​ម៉ាក់បង្ការជំងឺ​មហារីក​សុដន់​ ​និង​ជំងឺ​អូវែបាន។ ម្យ៉ាងទៀត ​ក៏​បង្ក​ភាព​ស្និទ្ធស្នាល​ ​ល្អ​ជាមួយ​កូន​​ដែរ។

២- ប្រយោជន៍​ដល់​ក្មេង

កុមារ​ដែល​បៅ​ទឹក​ដោះ​ម្ដាយ​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ប្រព័ន្ធ​រំលាយ​​អាហារ​ល្អ​ជាង​កុមារ​បៅ​​ដបទឹក​ដោះ​គោ​។​ ចំពោះ​ទឹក​ដោះ​ម្ដាយដែល​បូម​ទុក​​ទោះ​ជា​សុទ្ធ​ ក៏​នៅ​តែ​មិន​អាចប្រៀប​​​ នឹង​ការ​ឲ្យ​បៅ(ដោះ)​​ផ្ទាល់។ កុមារ​ដែល​បៅ​ដោយ​ដប​អាច​មាន​បញ្ហា​ក្នុង​ការ​ចំណាំ​​នៅ​ពេល​ពួកគេ​ឆ្អែត​ដោយសារ​តែភាព​​ខ្សោយ​នៃ​ការ​បញ្ជូន​សញ្ញា​របស់​ក្រពះ។​ ដូចនេះពួក​គេ​នឹង​បន្ត​បៅ​រហូត​ដែលបណ្តាល​ឲ្យ​លើស​ទម្ងន់។

៣- ទឹកដោះម្តាយសុទ្ធតែដូចគ្នា?

រាងកាយ​យើង​ម្នាក់ៗ សុទ្ធ​តែ​អត់​ដូច​គ្នា ទាំង​សារជាតិ​ចិញ្ចឹម និង​ស្ថាន​ភាព​សុខភាព កុំ​ថា​ឡើយ​ដល់​ម្ដាយ ដែល​ផលិត​ទឹក​ដោះ សម្រាប់​កូន​បៅ។ អ៊ីចឹង​ទឹកដោះ​​របស់​ស្ត្រី​ដែល​ទើប​ឆ្លង​ទន្លេ​ហើយ ក៏​អត់​ដូច​គ្នា​ដែរ។ ទឹកដោះ​ផ្លាស់​ប្ដូរ​ជាញឹកញាប់​អាស្រ័យ​លើ​ថ្ងៃ​កូន​បៅ​ ហើយ​​ មាន​គុណភាព​​ដូច​អត់​គ្នា​ទេ​ បន្ទាប់​ពី​ ​ម៉ោងក្រោយ​​ក្នុង​បន្ទប់​សីតុណ្ហភាព​ធម្មតា។ ​ ​សម្រាប់​ទឹកដោះ​ដំបូងផ្ទុក​សំខាន់​គឺ​ ឡាក់តូស ​និង ប្រូតេអ៊ីន។ រួច​​នៅជិត​​ឈប់បំបៅ កូននឹង​ផឹក​ទឹកដោះបន្ទាប់ ដែល​ផ្ទុក​ច្រើន​នូវ​​​សារធាតុ​ខ្លាញ់​​និង​កាឡូរី។

៤- ទុក​ទឹកដោះ​ក្នុងទូទឹកកក​ខូច​គុណភាព?

ឥឡូវ​ដោយ​សារ​កត្តា​ម្ដាយ​ចេញ​ទឹក​ដោះ​ច្រើន ឬ​រវល់​ពេក ម៉ាក់ៗ​មួយ​ចំនួន​សម្រេច​​​បូម​ទឹកដោះ​ទុក​​បាន។ តែ​សំខាន់​ទុក​ក្នុង​ទូរ​ទឹក​កក ពិត​ជា​ខូច​គុណ​ភាព​មែន អត់? បើ​កូន​បៅ​ធ្វើ​ទុក្ខ​កូន​អត់? បើ​ទុក​ក្នុង​ទូរ​ ទឹកកក​ ​​មាន​សុវត្ថិភាព​រហូត​ដល់​ទៅ ថ្ងៃ ​និង​ ខែ​ក្នុង​ទូរ​កក​​សីតុណ្ហភាព ០​ អង្សារសេ។

យោង​ទៅ​តាម​ស្ថិតិ​សកល មាន​ទារកអាយុ​ក្រោម ខែ​​តិច​​ជាង​​ ៤០% ដែល​បាន​បៅ​ដោះ​ម្ដាយ។

សំណាង​ល្អ​ដែល​អត្រា​នេះ​កើន​ឡើងជាបណ្ដើរៗ​ដោយ​ការ​យល់​ដឹង​ពី​តួរនាទី​នៃ​ការ​បំបៅ​ដោះលើ​សុខភាព​​កូន​និង​សុខភាព​ម្ដាយ។

អត្ថបទ​ពាក់ព័ន្ធ

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

10 FACTS ON BREASTFEEDING. http://www.who.int/features/factfiles/breastfeeding/facts/en/index4.html. Accessed November 15, 2016.

20 Incredible Facts About Breast Milk. http://www.nursingschools.net/blog/2010/12/20-incredible-facts-about-breast-milk/. Accessed November 15, 2016.

15 Cool Facts about Breastfeeding. http://www.health-foundations.com/blog/2013/11/19/15-cool-facts-about-breastfeeding. Accessed November 15, 2016.

កំណែ​ប្រែបច្ចុប្បន្ន

27/07/2023

អត្ថបទ​ដោយ Leng Pechsovatey

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សុខ វណ្ណ


អត្ថបទពាក់ព័ន្ធ

១០ ហេតុផល បំបៅដោះកូនជាជម្រើសរើសល្អបំផុតសម្រាប់ម្ដាយ និងទារក

វិធីបង្ការជំងឺអាប់សែសុដន់ ម៉ាក់ៗគួរដឹងពេលបំបៅដោះកូន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Jul 27, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម