តាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក (WHO) និងគោលការណ៍ក្រសួងសុខាភិបាល និង តម្រូវឲ្យបំបៅដោះកូនយ៉ាងតិច ៦ខែ។ តើការបំបៅដោះកូនឲ្យបានយ៉ាងតិច៦ខែ ម្តាយ និងកូនទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?
ឆ្លើយតបនឹងសំណួរនេះ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភណ្ឌនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាអ្នកឯកទេសអាហារូបត្ថម្ភ បានរៀបរាប់ថា ទឹកដោះម្តាយមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ មានអង់ទីករ និងសម្បូរវីតាមីនដែលជួយដល់ការលូតលាស់របស់ទារក និងការពារពីជំងឺផ្សេងៗ។ ម្តាយត្រូវបំបៅដោះកូនតែមួយមុខប៉ុណ្ណោះក្នុងរយៈពេល៦ខែដំបូងនេះ ដោយមិនចាំបាច់ផ្តល់អាហារបំប៉នអ្វីផ្សេងទៀតនោះ សូម្បីតែទឹក។
ការបំបៅកូនដោយទឹកដោះម្តាយភ្លាមក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល អាចទប់ស្កាត់ការស្លាប់របស់ទារកបានប្រហែល ២០%។ ទារកដែលទទួលបានការបំបៅដោយទឹកដោះម្តាយតែមួយមុខគត់រយៈពេល ៦ ខែ ដំបូង អាចកាត់បន្ថយជំងឺរាករូសបាន ១១ ដង និងជំងឺរលាកសួតបាន ១៥ ដង បើប្រៀបធៀបជាមួយកុមារដែលមិនបានបំបៅកូនដោយទឹកដោះម្តាយ។ ចំពោះទិន្នន័យជាសាកលវិញ ការបំបៅកូនដោយទឹកដោះម្តាយអាចបង្ការការស្លាប់របស់កុមារទូទាំងពិភពលោកជាង ៨ សែននាក់ជារៀងរាល់ឆ្នាំ។
[embed-health-tool-baby-poop-tool]
១. អត្ថប្រយោជន៍កូនទទួលបានពីការម៉ឹមដោះម្តាយ
- កាត់បន្ថយគ្រោះថ្នាក់ជំងឺធាត់ជ្រុល
– កាត់បន្ថយជំងឺហឺត និងសរសៃឈាមបេះដូង
– កាត់បន្ថយទឹកនោមផ្អែម ប្រភេទទី២
– កាត់បន្ថយជំងឺរាករូស និងជំងឺផ្លូវដង្ហើម
– បញ្ញាស្មារតីក៏ឆ្លាតវាងវៃ
- ទទួលបានភាពកក់ក្តៅពីម្តាយ
– អត្រាប្រឈមជំងឺស្លាប់ក្នុងកម្រិតទាប ។
២. អត្ថប្រយោជន៍ម្តាយទទួលបានពីការបំបៅដោះកូន
– កាត់បន្ថយហានិភ័យជំងឺជំងឺមហារីកសុដន់
– ជំងឺមហារីកមាត់ស្បូន/ដៃស្បូន
- អាចពន្យារពេលបង្កកំណើត (កាត់បន្ថយគម្លាតការមានកូន)
– ជួយសម្រកទម្ងន់
– កាត់បន្ថយហានិភ័យជំងឺបេះដូង
– កាត់បន្ថយជំងឺទឹកនោមផ្អែម
– ធ្វើឲ្យសុខភាពផ្លូវចិត្តល្អ
– កាត់បន្ថយការចំណាយ។
ចំពោះម៉ាក់ៗដែលមានពេលគ្រប់គ្រាន់ ឬអាចលៃលកពេលបាននោះ អាចបន្តបំបៅដោះកូនឲ្យបាន ២ឆ្នាំ ចាំផ្តាច់។ លោកជំទាវវេជ្ជបណ្ឌិតថា ទោះបីជាត្រូវទៅធ្វើការឆ្ងាយ ឬជិត តែម្តាយមានជម្រើសដោយច្របាច់ទឹកដោះទុកឲ្យកូនបៅបាន ដោយទឹកដោះម្តាយអាចទុកក្នុងបរិយាកាសធម្មតា និងមានអនាម័យ ៨ម៉ោង បើទុកក្នុងធុងទឹកកកបាន ១២ម៉ោង ចំណែកដាក់ក្នុងទូរទឹកកកកន្លែងកកបានរហូតដល់ ៧២ម៉ោង។
អត្ថបទគួរអាន៖
- ក្មេងកើតអូទីស្សឹមអាចព្យាបាលជាទេ?
- អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប
- អាហារស្រីៗពពោះគួរញ៉ាំ និងមិនគួរញ៉ាំ ការពារកូនកុំឲ្យកើតមកមានបញ្ហាអូទីស្សឹម
- តិចនិកសាមញ្ញ អាចជួយក្មេងៗរើបម្រះពីជំងឺអូទីស្សឹមបាន
- ពិតទេ ក្មេងៗមើលទូរស័ព្ទយូរ អាចកើតអូទីស្សឹម?
- បើកូនកើតអូទីស្សឹម គួរយកទៅព្យាបាលនៅពេទ្យណា?