backup og meta

អាយុប៉ុន្មាន ទើបក្មេងអាចផឹកទឹកដោះគោឆៅ ឬទឹកដោះគោស្រស់បាន?

អាយុប៉ុន្មាន ទើបក្មេងអាចផឹកទឹកដោះគោឆៅ ឬទឹកដោះគោស្រស់បាន?

ម៉ាក់ៗ​ដែល​មាន​កូន​តូច ប្រាកដ​​ជា​ចង់​ដឹង​ថា អាយុ​ប៉ុន្មាន​ទើប​ក្មេង​អាច​​ញ៉ាំ​ទឹក​ដោះ​គោ​ឆៅ ឬ​ទឹក​ដោះ​គោ​ស្រស់​បាន? ស្រាយ​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ថា ក្មេង​ចាប់​ពី​អាយុ ២​ឆ្នាំ​ឡើង​ទៅ ទើប​អាច​ឲ្យ​ផឹក​ទឹក​ដោះ​គោ​ឆៅ ឬ​ទឹក​ដោះ​គោ​ស្រស់​បាន។

ហេតុអី​យើង​មិន​គួរ​ឲ្យ​កូន​តូច​អាយុ​ក្រោម​២ឆ្នាំ ញ៉ាំ​ទឹក​ដោះ​គោ​ឆៅ ឬ​ទឹក​ដោះ​គោ​ស្រស់?

លោក​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែកប្រដាប់​រំលាយ​អាហារ ដែល​មាន​សញ្ញាប័ត្រ​ពី​ប្រទេស​កូរ៉េ និង​បារាំង​រូប​នេះ ពន្យល់​ថា ទឹក​ដោះ​គោ​ឆៅ ឬ​ទឹក​ដោះ​គោ​ស្រស់ មិន​មាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​សម្រាប់​ការ​លូតលាស់​​របស់​ក្មេង​​ទេ។ ដើម្បី​កូន​លូត​លាស់​បាន​ល្អ​ទាំង​ផ្នែក​រាង​កាយ និង​បញ្ញា​ស្មារតី ម៉ាក់ៗ​គួរ​តែ​បំបៅ​ដោះ​កូន ឬ​ឲ្យ​កូន​ញ៉ាំ​ម្សៅ​ទឹក​ដោះ​គោ​រូបមន្ត​សម្រាប់​កុមារ។

គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ

គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ

លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា រឿង​សំខាន់​ក្មេង​ដែល​ញ៉ាំ​ទឹក​ដោះ​គោ​ឆៅ ឬ​ទឹក​ដោះ​គោ​ស្រស់ គឺ​មិន​អាច​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ គឺ​មិន​ទាក់​ទង​នឹង​ក្រពះ​ពោះវៀន​ក្មេង​នៅ​ខ្ចីនោះ​ទេ។

នៅ​ពេល​អាយុ​បាន ២ឆ្នាំ លោក​វេជ្ជបណ្ឌិត​ថា ក្មេង​អាច​ញ៉ាំ​បាយ​បាន ដូច​មនុស្ស​ធំ ម្លោះហើយ​គេ​អាច​ទទួល​បាន​សារធាតុ​គ្រប់​គ្រាន់​ទៅ​ចិញ្ចឹម​រាងកាយ​តាម​រយៈ​អាហារ​ទាំង​នោះ ឯ​ការ​ញ៉ាំ​ទឹក​ដោះ​គោ​ឆៅ ឬ​ទឹក​ដោះ​គោ​ស្រស់ ជា​អាហារ​សម្រន់​បន្ថែម​ប៉ុណ្ណោះ។

គួរអាន៖ 

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.cdc.gov/foodsafety/rawmilk/raw-milk-questions-and-answers.html

Why Parents Should Avoid Giving Infants and Children Raw Milk

https://parenting.firstcry.com/articles/can-you-give-your-baby-raw-milk/

https://www.madeformums.com/news/why-your-child-shouldnt-drink-raw-milk/

Understanding the Risks and Benefits of Drinking Raw Milk

កំណែ​ប្រែបច្ចុប្បន្ន

25/01/2022

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

កូនបៅទឹកដោះគោ ម៉ាក់ៗកែទម្លាប់ ៤ នេះ កុំឲ្យកូនឈឺច្រើន

ទឹក​ដោះ​គោ និង​ទឹក​ដោះពពែ ខុសប្លែកគ្នា​បែបណាខ្លះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 25, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម