ការនោមដាក់ខោពេលយប់តែងតែកើតឡើង នៅពេលម៉ាក់ប៉ាឈប់ឱ្យអាអូនស្លៀកខោទឹកនោមពេលយប់។ កូនមួយចំនួនអាចគេងនោមដាក់ខោរហូតដល់អាយុ ៥ ឆ្នាំទើបឈប់។ ក្នុងអំឡុងពេលឈប់ឱ្យអាអូនស្លៀកខោទឹកនោមពេលគេងថ្មីៗ ម៉ាក់ប៉ាគួរបង្រៀនអ្វីខ្លះដើម្បីជួយអាអូនឆាប់ឈប់នោមដាក់ខោ?
- ចៀសវាងឱ្យអាអូនញុំាភេជ្ជៈមុនពេលចូលគេង
- ឱ្យអាអូននោមមុនពេលចូលគេង
- ការពារបញ្ហាទល់លាមក
- ប្រាប់ឱ្យកូនងើបនោមពេលយប់
- ឱ្យអាអូនប្តូរកម្រាលពូក
- ចៀសវាងដាស់អាអូននោមកណ្តាលយប់
- លើកសរសើរអាអូន