backup og meta

កូនក្រោម ២ ឆ្នាំ កុំទាន់បង្រៀនចំណេះដឹង តែជាពេលបង្រៀនចំណេះធ្វើ

កូនក្រោម ២ ឆ្នាំ កុំទាន់បង្រៀនចំណេះដឹង តែជាពេលបង្រៀនចំណេះធ្វើ

បើ​តាម​ការ​លើក​ឡើង​របស់​ អ្នកគ្រូ លឹម មួយហ្គិច ជំនួយ​ការ​គ្រូ​បរទេស​នៅ​សាលា​ឯកជន​ក្នុង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កុមារ​វ័យ​ក្រោម ២ ឆ្នាំ​មិន​ទាន់​ជា​វ័យ​ត្រូវ​បង្រៀន​ចំណេះដឹង​ផ្សេង​ៗ​ឡើយ តែ​ត្រូវ​បង្រៀន​ចំណេះ​ធ្វើ​ជាមុន។ ចំណេះ​ធ្វើ​នោះ គឺ​សំដៅ​ទៅ​លើ​ការ​​រៀបចំ​របៀប​របប​រស់នៅ​ប្រចាំថ្ងៃ​ដូចជា​នោម​ជុះ មិនមែនរៀន​រាប់​លេខ ឬ​អក្សរ​ឡើយ ហើយ​រឹតតែ​មិន​មែន​ជា​ពេល​បង្រៀន​ភាសា​បរទេស​ទៀត ព្រោះ​ខួរក្បាល​នៅ​មិន​ទាន់​ចាប់​បាន​គ្រប់​ជ្រុងជ្រោយ ហើយ​អ្វី​ដែល​គួរ​បង្រៀន​មាន​ដូចជា៖

១- បង្រៀន​ឲ្យ​បន្ទោបង់​ដោយ​មិន​បាច់​មាន​ខោ​ទឹក​នោម

កូន​នៅ​វ័យ​ត្រឹម​នេះ គួរតែ​បង្រៀន​ឲ្យ​ចេះ​ប្រាប់​ថា​ចង់​ជុះ ឬ​នោម​ដោយ​មិន​ចាំ​ដាក់​ខោ​ទឹក​នោម។ បង្រៀន​ទម្លាប់​បែប​នេះ ឲ្យ​ចេះ​ដឹង​នឹង​ជួយ​ឲ្យ​កូន​ចេះ​ដឹង​ទុក្ខ​ធុរៈ​ដោយ​ផ្ទាល់​ខ្លួន​ដ៏​ចាំបាច់​មួយ​នេះ ហើយ​វា​ក៏​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ពោល​គឺ​ប្រើ​រយៈពេល​យូរ​ណាស់។ អ្វី​ដែល​ម៉ាក់ប៉ា​ត្រូវ​បង្រៀន គឺ​ប្រាប់​ឲ្យ​គាត់​ពេល​ឈឺ​នោម ឬ​ជុះ ត្រូវ​ប្រាប់​យើង​ជាមុន​សិន ឬ​បង្រៀន​ពី​សញ្ញា​ណា​ដែល​បង្ហាញ​ថា​ឈឺ​នោម/ជុះ។ នៅ​ក្នុង​វ័យ​ប៉ុណ្ណេះ ជំហាន​ដំបូង​កូន​ទាល់តែ​បន្ទោបង់​រួច​ទើប​កូន​ប្រាប់ ហើយ​ពេល​យើង​នៅបន្ត​ប្រាប់​ឲ្យ​គេ​ប្រាប់​យើង យូរ​ទៅ​កូន​អាច​នឹង​បន្ទោបង់​បណ្ដើរ​ប្រាប់​បណ្ដើរ។ កន្លងផុត​មួយ​រយៈ​មក​ទៀត ទើប​ពេក​គេ​ដឹង​ថា​ត្រូវ​ប្រាប់​មុន​​ជុះ។

ចំណែក​កន្លែង​ជុះ​ក៏​មិន​ងាយ​ស្រួល​ដែរ ត្រូវ​ទម្លាប់​ឲ្យ​កូន​តាំង​ពី​អាយុ​យ៉ាង​ហោច​ណាស់ ៥-៦ ខែ​ត្រូវ​ចេះ​អង្គុយ​ជុះ​នៅ​កន្ថោរ រហូត​ដល់​អាយុ ១ ឆ្នាំ​ប្រាប់​ឲ្យ​ទៅ​បង្គន់​វិញ និង​រឿង​សំខាន់​មួយ​ទៀត គឺ​កំណត់​ម៉ោង​ពេល​ឲ្យ​ទម្លាប់​រហូត​ដល់​ធំ។ ដោយ​ឲ្យ​កូន​ចូល​បង្គន់​ពេល​ព្រឹក ព្រោះ​ជា​ពេល​មុន​ចេញ​ទៅ​ធ្វើការ សាលា​រៀន និង​ទៅ​រៀន​ជាដើម។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

២- បង្រៀន​ឲ្យដឹង​ពី​កន្លែង​ទុក​ដាក់​របស់របរ

ចង់​ឲ្យ​ក្មេង​មាន​របៀប គឺ​ត្រូវ​ប្រើ និង​បង្រៀន​ឲ្យ​គេ​ចេះ​ទុក​ដាក់​របស់របរ​ដោយ​ខ្លួនឯង​ពេល​លេង​រួច។ វា​មិនមែន​ជា​រឿង​ពិបាក​ធ្វើ ឬ​គិត ហើយ​ពេល​ណា​គេ​ចង់​លេង​អ្វី គ្រាន់តែ​ប្រាប់​ថា​ពេល​លេង​រួច ត្រូវ​យក​ទៅ​ទុក​កន្លែង​ដើម​វិញ​ផង កូន​នឹង​ចាប់ផ្ដើម​អនុវត្ត។ វ័យ​ប៉ុណ្ណេះ​កូន​មិន​ទាន់​និយាយ​បាន​ច្បាស់​ទេ តែ​គេ​អាច​យល់​ពី​អ្វី​ដែល​យើង​និយាយ ហើយ​បើ​កូន​នៅ​មិន​ទាន់​ចេះ​យក​ទុក​ដាក់​ត្រូវ​កន្លែង​យើង​គួរ​ដឹក​ដៃ​កូន​យក​ទៅ​តាម​របស់របរ​នីមួយ​ៗ។ ម្យ៉ាង​ទៀត​ត្រូវ​បង្រៀន​គេ​ឲ្យ​ចេះ​ស្គាល់​ពី​ធុង​សម្រាម ដូចនេះ​ពេល​មាន​របស់​មិន​ល្អ គ្រាន់តែ​ប្រាប់ថា​ យកទៅចោល​ក្នុង​ធុង កូន​នឹង​រក​កន្លែង​ឃើញ​មិន​ពង្រាយ​ឡើយ។

តិចនិកចិញ្ចឹមកូន

៣- បង្រៀន​ឲ្យ​ស្គាល់​ពី​របស់​គ្រោះ​ថ្នាក់

នៅ​តាម​ផ្ទះ​នីមួយ​ៗ​ប្រាកដជា​មាន​ព្រី​ភ្លើង ឬ​ឆ្នាំ​ងដាំបាយ​អគ្គិសនី ដូចនេះ​ពេល​កូន​ឃើញ ហើយ​ចង់​ប៉ះ​យើង​ត្រូវ​ប្រាប់​មិន​ឲ្យ​ប៉ះ។ តែ​សារជាតិ​ក្មេង​ពិបាក​ណាស់ កាន់តែ​ហាម កាន់តែ​ចង់​ប៉ះ អ៊ីចឹង​យើង​ត្រូវ​តាម​សង្កេត​មើល​រហូត ហើយ​បើ​គេ​នៅ​តែ​ហ៊ានធ្វើអាច​ដាក់​ពិន័យ រហូត​ដល់​កូន​លែង​ហ៊ាន និង​ធ្វើ​ជា​កាយវិការ​គួរឲ្យ​ខ្លាច​នានា ដើម្បី​ឲ្យ​គេ​ដឹង​ថា​មាន​គ្រោះថ្នាក់។ ក្រៅ​ពី​នោះ​គួរ​បង្ហាញ​កូន​ពី​កន្លែង​គ្រោះថ្នាក់​ដទៃ​ដែល​មិន​គួរ​ទៅ​លេង។

អត្ថបទពាក់ព័ន្ធ៖

៤- លាង​សម្អាត​ដៃ​ពេល​ប្រឡាក់

ប្រសិន​បើ​ឃើញ​កូន​លេង​របស់​កខ្វក់​យើង​ត្រូវ​ប្រាប់​ពេល​ឈប់​លេង​ត្រូវ​នាំ​ទៅ​លាង​ដៃ ហើយ​ធ្វើ​កាយវិការ​ដុស​សម្អាត​គ្រប់​កន្លែង ឲ្យ​កូន​ឃើញ។ រឿង​នេះ​ត្រូវ​ចំណាយ​ពេល​ច្រើន​បន្តិច ទម្រាំ​តែ​គេ​អាច​ស៊ាំ ហើយ​អាច​អនុវត្ត​ខ្លួនឯង​បាន​យូរ​គួរសម ម្យ៉ាង​​ដើម្បី​កូន​កាន់តែ​ឆាប់​ចងចាំ យើង​ត្រូវ​ធ្វើ​ជា​គំរូគ្រប់​ពេល ហើយ​ពេល​លាង​សម្អាត​ដៃ គួរ​ហៅកូន​ឲ្យ​ទៅ​មើល។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Learning, Play, and Your 1- to 2-Year-Old, https://kidshealth.org/en/parents/learn12yr.html

Important Milestones: Your Child By Two Years, https://www.cdc.gov/ncbddd/actearly/milestones/milestones-2yr.html

Toilet Training,https://kidshealth.org/en/parents/toilet-teaching.html

កំណែ​ប្រែបច្ចុប្បន្ន

29/09/2022

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អាថ៌កំបាំងក្នុងការចិញ្ចឹមកូនឲ្យឆ្លាត ចេះសម្របខ្លួននឹងបរិបទពិភពលោកបច្ចុប្បន្ន

ចិញ្ចឹមកូនតាមវិធីនេះ ធំឡើងនឹងក្លាយជាមនុស្សរឹងមាំ មានវិន័យក្នុងខ្លួន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 29, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម