ជំងឺពងបែកមាត់ដៃជើង (Hand-foot-and-mouth disease) បានឆ្លងលើកុមារច្រើនគួរឱ្យកត់ សម្គាល់ក្នុងមួយរយៈនេះ។ ជំងឺនេះច្រើនកើតលើកុមារដែលមានអាយុក្រោម ៥ឆ្នាំ។ បើកូនឆ្លងជំងឺ នេះ ម៉ាក់ប៉ាគួរមើលថែដូចម្តេច?
លោកវេជ្ជបណ្ឌិត ហួត សុធី ប្រធានផ្នែករោគកុមារ និងទារកនៅមន្ទីរពេទ្យព្រះអង្គឌួងបានលើកឡើងថា ជំងឺពងបែកមាត់ដៃជើងភាគច្រើនជាករណីស្រាលហើយអាចជាសះស្បើយនក្នុងរយៈពេលពី ៧-១០ថ្ងៃ ដែលមានរោគសញ្ញាដូចជា៖
- ក្តៅខ្លួន
- ចេញកន្ទួលក្រហមដូចរលាកទឹកក្តៅលើស្បែក ជាទូទៅអាចចេញនៅបាតដៃ បាតជើង ជង្គង់ រន្ធគូទ និងក្នុងមាត់
- អត់ញុំាអាហារ ឬបៅ
- ឈឺក្នុងមាត់
- ហៀរទឹកមាត់
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
លោកវេជ្ជបណ្ឌិតបានបន្តថា ក្នុងករណីកូនឆ្លងជំងឺនេះ ម៉ាក់ប៉ាគួរថែទាំតាមការណែនាំដូចខាងក្រោម៖
- ពេលកូនក្តៅខ្លួន ម៉ាក់ប៉ាត្រូវជួយកូនគ្រប់គ្រងកម្តៅ ដោយឱ្យកូនញុំាសេរ៉ូប៉ារ៉ាសេតាម៉ុល ៦ម៉ោងម្តងឱ្យត្រូវកម្រិតតាមគីឡូកូន និងយកកន្សែងជ្រលក់ទឹកក្តៅឧណ្ហៗរួចពូតទឹកកុំឱ្យស្ងួតពេកជូតត្រង់ក ក្លៀក និងក្រលៀនកូន ព្រោះទីតាំងទាំង ៣នេះជាតំបន់ដែលមានសរសៃឈាមធំៗរត់ឆ្លងកាត់ ជាហេតុធ្វើឱ្យកូនចុះកម្ដៅលឿនជាងធម្មតា។ មួយវិញទៀត ប្រសិនណាជូតខ្លួនហើយកូនបែរជាញាក់ខ្លាំង ម៉ាក់ប៉ាមានបើកកង្ហា ឬម៉ាស៊ីនត្រជាក់គួរបិទសិន
- ករណីកូនមិនអាចញុំាថ្នាំបញ្ចុះកម្តៅបាន ឬញុំាហើយក្អួតមកវិញ ម៉ាក់ប៉ាអាចសុលថ្នាំបញ្ចុះកម្តៅតាមរន្ធគូទកូនបានឱ្យត្រូវកម្រិតតាមគីឡូកូន
- ងូតទឹកឱ្យកូនឱ្យញឹកដើម្បីកាត់បន្ថយអាការៈរមាស់ និងឈឺពងបែករបស់កូន បើកូនក្តៅខ្លួនគួរងូតទឹកឱ្យកូនជាមួយទឹកក្តៅឧណ្ហៗ
- កាត់ក្រចកដៃកូនឱ្យខ្លី និងប្រាប់កូនកុំឱ្យយកដៃអេះពងកន្ទួល ចៀសវាងកូនរមាស់អេះដែលអាចធ្វើឱ្យរយះសាច់ និងឆ្លងមេរោគបង្កទៅជាដំបៅ ឬឡើងខ្ទុះ (អាប់សែ) រួចបង្កទៅជាជំងឺសើស្បែកថែមពីលើ និងបង្កស្លាកស្នាមទៅថ្ងៃក្រោយ
- លាបថ្នាំប៉េតាឌីន ឬថ្នាំស្វាយលើកន្ទួលដែលចេញលើស្បែកកូន
- បើកូនរាងធំអាចឱ្យកូនខ្ពុរទឹកអំបិល ឬសេរ៉ូមប្រៃ និងសម្អាតធ្មេញក្រោយញុំាចំណីអាហារដើម្បីកាត់បន្ថយមេរោគពីចំណីអាហារដែលជាប់ធ្មេញកុំឱ្យបង្កមេរោគក្នុងមាត់បន្ថែម
- ឱ្យកូនញុំាអាហារប្រភេទទន់ៗដូចជាបបរ និងសាច់ដែលចិញ្រ្ជាំឱ្យម៉ដ្ឋជាដើម ទើបកូនងាយស្រួលក្នុងការញុំានិងមិនសូវឈឺក្នុងមាត់
- ឱ្យកូនញុំាទឹកឱ្យបានគ្រប់គ្រាន់ការពារខ្សោះជាតិទឹក
- បើកូនតូចនៅបៅដោះ ឬទឹកដោះគោ តែមិនព្រមបៅដោយសារពេលបៅធ្វើឱ្យឈឺមាត់ ម៉ាក់ប៉ាអាចបូមទឹកដោះ ឬម្សៅទឹកដោះគោដែលឆុងហើយដាក់សឺរាំង រួចបញ្ចុកកូនដោយបាញ់ទឹកដោះ ឬទឹកដោះគោបង្ហៀរចូលសាច់មាត់ថ្ពាល់កូនខាងធ្វេង ឬខាងស្តាំបន្តិចម្តងៗ ចៀសវាងបាញ់ត្រង់ចូលមាត់ ដែលអាចបណ្តាលឱ្យឈ្លក់ចូលបំពង់ខ្យល់កូន ឬអាចយកស្លាបព្រាបាយបញ្ចុកទឹកដោះ ឬទឹកដោះគោកូនបន្តិចម្តងៗក៏បាន
- ចៀសវាងឱ្យកូនញុំាអាហារជូរ ហិរ ឬប្រៃព្រោះអាចធ្វើឱ្យឈឺក្រហាយក្នុងមាត់
[embed-health-tool-vaccination-tool]
ជាចុងក្រោយលោកវេជ្ជបណ្ឌិតផ្តាំថា ជាធម្មតាពងបែកក្នុងមាត់នឹងធូរស្រាលក្នុងរយៈពេល ៤៨-៧២ម៉ោង តែបើម៉ាក់ប៉ាធ្វើតាមការណែនាំខាងដើមហើយ កូននៅមានអាការៈដូចខាងក្រោម ត្រូវនាំកូនទៅជួបគ្រូពេទ្យជាបន្ទាន់ ចៀសវាងការបង្កផលវិបាកទៅថ្ងៃក្រោយ៖
- ក្តៅខ្លួនលើសពី ៣ថ្ងៃ
- ញុំាមិនបាន
- ខ្សោយអស់កម្លាំង
- អាការៈជំងឺកាន់តែធ្ងន់ធ្ងរ
អត្ថបទគួរអាន៖
- ក្ដៅខ្លួន បូកសញ្ញារួមផ្សំទាំងនេះទៀត កូនអាចគ្រុនឈាមធ្ងន់ ប្រញាប់រកពេទ្យ
- ជំងឺ៥ មុខនេះ ងាយកើតលើកូនៗជាងគេក្នុងខែភ្លៀង
- មូលហេតុ ៤យ៉ាង ក្មេងកើតគ្រុនឈាមទៅជាធ្ងន់ធ្ងរ អាចស្លាប់
- វិធីបែងចែកស្នាមអុជក្រហមដោយមូសខាំ និងស្នាមគ្រុនឈាម
- ចូលចិត្តឲ្យអាអូនតូចៗលេងជាមួយសត្វចិញ្ចឹម ប្រយ័ត្នជួបបញ្ហានេះ
- ចេះតែថែមថ្នាំត្រជាក់ពេលកូនក្ដៅខ្លួនព្រោះគ្រុនឈាម ប្រយ័ត្នពុលថ្លើមកូន
ចំំណុចសំខាន់
- ពេលកូនក្តៅខ្លួន ម៉ាក់ប៉ាត្រូវជួយកូនគ្រប់គ្រងកម្តៅ
- ងូតទឹកឱ្យកូនឱ្យញឹក
- កាត់ក្រចកដៃកូនឱ្យខ្លីចៀសវាងកូនរមាស់អេះ
- លាបថ្នាំប៉េតាឌីន ឬថ្នាំស្វាយលើកន្ទួលដែលចេញលើស្បែកកូន
- បើកូនរាងធំអាចឱ្យកូនខ្ពុរទឹកអំបិល ឬសេរ៉ូមប្រៃ និងសម្អាតធ្មេញក្រោយញុំាចំណីអាហារ
- ឱ្យកូនញុំាអាហារប្រភេទទន់ៗ
- ឱ្យកូនញុំាទឹកឱ្យបានគ្រប់គ្រាន់
- បើកូនតូចនៅបៅទឹកដោះគោមិនព្រមបៅ ម៉ាក់ប៉ាគួរបញ្ចុកទឹកដោះ ឬទឹកដោះគោឱ្យកូន
- ចៀសវាងឱ្យកូនញុំាអាហារជូរ ហឹរ ឬប្រៃ