កូនកើតមកមានសុខភាពល្អ កាយសម្បទារឹងមាំ ខួរក្បាលឆ្លាតវៃ រៀនពូកែ រហ័សរហួនស្វាហាប់ មិនងាយឈឺផ្ដេសផ្ដាសម៉ាក់ប៉ារីករាយជាងអ្វីៗទាំងអស់។ តែទោះយ៉ាងណា កូនយើងលូតលាស់បានល្អ ឬមិនល្អ ឆ្លាត ឬមិនឆ្លាត អាស្រ័យលើកត្តាច្រើនយ៉ាងដែលយើងមិនអាចសន្និដ្ឋានបានដោយភ្នែកទទេទេ។ តើហេតុផលអ្វីខ្លះដែលជាកត្តាចម្បងនៅពីក្រោយការលូតលាស់ផ្នែករាងកាយនិងប្រាជ្ញាស្មារតីរបស់កូនៗជាទីស្រឡាញ់?
ជុំវិញបញ្ហានេះលោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ មកពីប្រទេសបារាំង និងកូរ៉េ បានពន្យល់និងរៀបរាប់មូលហេតុសំខាន់ៗមួយចំនួនដែលជះឥទ្ធិពលដល់ការលូតលាស់ផ្នែករាងកាយ និងសតិបញ្ញាក្មេងដូច្នេះ៖
១- គភ៌លូតលាស់យឺត ឬម្ដាយមានជំងឺ
និយាយដល់ការលូតលាស់របស់កូន គឺត្រូវគិតតាំងពីនៅក្នុងផ្ទៃម្តាយមកម្ល៉េះ បើពេលពពោះ ម្តាយមានជំងឺ ច្បាស់ណាស់គភ៌វិវត្តយឺត មិនគ្រប់គីឡូ ខ្វះអវយវៈ ដល់ពេលកើតមកទៅជាខ្សោយ ហើយការលូតលាស់ក៏យឺតដូចគ្នា។ សុខភាពម្ដាយអំឡុងពេលពពោះ ពិតជាសំខាន់ណាស់ក្នុងការដែលទារកលូតលាស់ បើគេជួបឧបសគ្គបញ្ហាសុខភាព ចង់មិនចង់កត្តានេះពិតជាប៉ះពាល់ដល់ការលូតលាស់ទាំងផ្នែករាងកាយនិងប្រាជ្ញាស្មារតីចៀសមិនបាន។
២- កត្តាហ្សែន
ពិតណាស់ បើឪពុកម្ដាយមានហ្សែនល្អ នោះកូនកើតក៏លូតលាស់បានល្អដែរ។ បញ្ហាតំណពូជសំខាន់ណាស់ ដូចគ្នានេះដែរ កូនដែលកើតពីហ្សែនខ្សោយ នោះការលូតលាស់ផ្នែករាងកាយ ស្មារតី ខួរក្បាលក៏យឺតដូចគ្នា។
[embed-health-tool-due-date]
៣- ខ្វះអាហារូបត្ថម្ភ
ដើម្បីលូតលាស់បានល្អ ក្មេងត្រូវការជាចាំបាច់នូវអាហារចម្រុះមុខ មានទាំងត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ មិនអាចខ្វះមុខណាមួយបាននោះទេ។ អ៊ីចឹងកាលណាកូនរស់នៅក្នុងគ្រួសារដែលមានទម្លាប់មិនញ៉ាំសាច់ ក៏ជួបបញ្ហាលូតលាស់ដែរ ធ្វើឲ្យប្រព័ន្ធការពារខ្សោយ ងាយឆ្លងជំងឺ ខួរក្បាលមិនសូវចងចាំ។ ចំពោះក្មេងដែលកើតក្នុងគ្រួសារក្រីក្រ ខ្វះមុខខ្វះក្រោយ ម្ដាយឪពុកគ្មានលទ្ធភាពទិញចំណីអាហារល្អបំប៉នកូន ឬពុំដឹងសូវដឹងពីរបៀបនៃការចិញ្ចឹមកូន ហើយពេលខ្លះកូនថែមទាំងមានជំងឺញឹកញាប់ទៀត ចៀសមិនរួចពីកង្វះអាហារូបត្ថម្ភនោះទេ ហើយបញ្ញាក៏ខ្សោយជាងគេ។
ចំពោះកូនដែលកើតមកខ្វះ Growth អ័រម៉ូន ឬខ្វះអាហារូបត្ថម្ភ ពិសេសពពួកដែលជួយដល់ប្រព័ន្ធការពាររាងកាយ និងខួរក្បាលទៀតនោះ កូននឹងងាកឈឺៗ ខ្សោយបញ្ញាស្មារតី និងមានការលូតលាស់មិនប្រក្រតី ឬកម្ពស់ទាប ជាដើម។
ដើម្បីលូតលាស់បានល្អ ទាំងរាងកាយ និងប្រាជ្ញា អាហារូបត្ថម្ភដើរតួនាទីយ៉ាងសំខាន់ក្នុងការចិញ្ចឹមកូនឲ្យមានសុខភាពរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្ត។
យោងតាមខិតប័ណ្ណផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល និងអង្គការដៃគូបានឲ្យដឹងថា ក្មេងតូចៗដែលមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ អាចទទួលរងគ្រោះថ្នាក់ច្រើនក្នុងរយៈពេលខ្លី និងរយៈពេលវែងដូចជា៖
ផលប៉ះពាល់រយៈពេលខ្លី
– ខ្សោយសតិបញ្ញា និងរៀនមិនពូកែ
– មានជំងឺ
ផលប៉ះពាល់រយៈពេលវែង
– ការសិក្សារបស់ក្មេងមិនល្អ
– ពេលធំឡើង គ្មានគំនិតច្នៃប្រឌិត និងរកប្រាក់ចំណូលបានតិច
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៤. ប្រព័ន្ធការពាររាងកាយខ្សោយ ងាកឈឺៗ
បើអាអូនមានប្រព័ន្ធការពាររាងកាយ (ប្រព័ន្ធភាពស៊ាំ) ខ្សោយមានន័យថា កូនងាយនឹងរងផលប៉ះពាល់ពីជំងឺផ្សេងៗ ពិសេសជំងឺកាចសាហាវអាចវាយលុកចូលទៅបង្កគ្រោះថ្នាក់ដល់សុខភាពកូនបាន។ បន្ថែមពីលើនេះ ពេលកូនឈឺ ឬមិនស្រួលខ្លួន ម៉ាក់ប៉ាច្បាស់ជាពិបាកផ្ដល់ចំណីអាហារឲ្យកូន ជាហេតុបណ្ដាលឲ្យរាងកាយកូនទទួលបានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ ទៅទ្រទ្រង់រាងកាយ ឬអភិវឌ្ឍខួរក្បាលឲ្យបានល្អ។
៥. ក្រពះពោះវៀនដំណើរការមិនល្អ
លោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារពីប្រទេសកូរ៉េ និងបារាំង បានឲ្យដឹងថា ប្រសិនបើក្រពះពោះវៀនក្មេងល្អ ធ្វើឲ្យការស្រូបយកពពួកសារធាតុមួយចំនួនដែលគេនិយមហៅថា micro-nutrient ដែលមានតួនាទីជួយដល់ការអភិវឌ្ឍន៍ខួរក្បាលរបស់ក្មេងបានល្អ ជាហេតុបណ្ដាលឲ្យក្មេងលូតលាស់ខួរក្បាលបានប្រក្រតី។ នេះមានន័យថា បើសុខភាពក្រពះពោះវៀនអាអូនមិនល្អ ស្រូបយកសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ ការអភិវឌ្ឍន៍ខួរក្បាលក៏មានភាពយឺតយាវតាមនឹងដែរ។
៦- បរិយាកាសរស់នៅ
ការរស់នៅក្នុងបរិយាកាសមិនល្អ (តូចចង្អៀត អួអាប់ ស្មោកគ្រោក) ធ្វើឲ្យផ្លូវចិត្តក្មេងស្មុគស្មាញ គួបផ្សំកូនក្មេងមិនមានសកម្មភាពរាងកាយ ដូចជា ហាត់ប្រាណ លេងកីឡា ទៀតនោះ ធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ ពិសេសផ្លូវចិត្ត និងខួរក្បាលក្មេង។
អត្ថបទគួរអាន៖
- ក្រុមអាហារជួយបង្កើនភាពវាងវៃខួរក្បាលកូន ថែមពីលើការហ្វឹកហាត់
- ចង់ឲ្យកូនមានIQខ្ពស់ សាកល្បងតិចនិកបែបវិទ្យាសាស្ត្រទាំងនេះ
- ចង់ឲ្យកូនចូលចិត្តអានសៀវភៅ ប៉ាម៉ាក់ត្រូវដឹង ៨ ចំណុចនេះ
- ពិតទេ ស្តាប់ភ្លេងពេលពពោះ អាចធ្វើឲ្យកូនក្នុងផ្ទៃឆ្លាត?
- លែងព្រួយកូនកើតមិនរឹងមាំ អន់ប្រាជ្ញា បើម៉ាក់ៗប៉ូវអាហារប៉ុន្មានមុខនេះ
- ស្រីៗពពោះចង់ឲ្យខួរក្បាលកូនឆ្លាត ភ្នែកភ្លឺ កុំភ្លេចញ៉ាំសារធាតុបំប៉នដ៏សំខាន់នេះ
ចំណុចសំខាន់
- គភ៌លូតលាស់យឺត ឬម្ដាយមានជំងឺ
- កត្តាហ្សែន
- ខ្វះអាហារូបត្ថម្ភ
- ប្រព័ន្ធការពាររាងកាយខ្សោយ ងាកឈឺៗ
- ក្រពះពោះវៀនដំណើរការមិនល្អ
- បរិយាកាសរស់នៅ