backup og meta

អាហារកូនៗចូលចិត្ត ពង្រឹងប្រព័ន្ធភាពស៊ាំចៀសផុតពីជំងឺផ្សេងៗ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 04, 2022

    អាហារកូនៗចូលចិត្ត ពង្រឹងប្រព័ន្ធភាពស៊ាំចៀសផុតពីជំងឺផ្សេងៗ

    ថ្ងៃ​មុន​កូន​ឈឺ​ពោះ ថ្ងៃ​នេះ​អា​អូន​ផ្ដាសាយ ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​បើ​កូន​ងាក​ឈឺៗ មាន​ន័យ​សុខភាព​កូន​ខ្សោយ​ណាស់ ទ្រាំ​ទ្រ​នឹង​វីរុស​បង្ក​ជំងឺ​តូច​តាច​មិន​បាន​ផង ចុះ​ទម្រាំ​ជំងឺ​កាចៗ។ ប្រព័ន្ធ​ការពារ​រាងកាយ​ក្មេង​មិន​រឹង​មាំ​ដូច​មនុស្ស​ធំ​ទេ បើ​ម៉ាក់​ប៉ាថែទាំង​មិន​បាន​ល្អ នឹង​ត្រូវ​នាំ​កូន​ជួប​ពេទ្យញឹកមិន​ខាន។ ​វិធី​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ​មិន​ពិបាក​ទេ គ្រាន់​តែ​បន្ថែម​អាហារ​ប៉ុន្មាន​នេះ​ឲ្យ​កូន​ញ៉ាំ​រាល់​ថ្ងៃ អា​អូន​លែង​សូវ​ឈឺ​ហើយ។

    អាហារ​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ក្មេង​មាន​អ្វី​ខ្លះ​ទៅ?

    ១. យ៉ាអួរ

    សារធាតុ​ប្រូបាយអូទិក (Probiotics) មាន​នៅ​ក្នុង​យ៉ាអួរ​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​ក្មេង​បាន​ល្អ ព្រោះ​វា​បង្កើន​បាក់តេរី​ល្អ​មាន​ក្នុង​ក្រពះ​ពោះវៀន ហើយ​ក្រពះ​ពោះ​វៀន​គឺ​ជា​ជម្រក​សម្រាប់​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រហែល ៧០% នៃ​រាងកាយ។ ពេល​ផ្ដល់​យ៉ាអួរ​ឲ្យ​កូន យើង​ជា​ម៉ាក់​ប៉ា​ត្រូវ​ប្រាកដ​ថា យ៉ាអួរ​នោះ​មិន​បន្ថែម​ជាតិ​ស្ករ ឬ​ជ្រើស​រើស​ប្រភេទ​យ៉ាអួរ​សុទ្ធ​ទើប​ល្អ​ដល់​សុខភាព​កូន។

    ២. ស៊ុត

    ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា នៅ​ពេល​ដែល​រាងកាយ​ខ្វះ​វីតាមីន D យើង​ងាយ​នឹង​កើត​ជំងឺ ហើយ​ស៊ុត​ជា​អាហារ​មួយ​ក្នុង​ចំណោម​អាហារ​តែ​មួយ​គត់​ដែល​មាន​វីតាមីន D ដែល​កើត​ឡើង​ពី​ធម្មជាតិ ហើយ​ស៊ុត​ក៏​រួម​បញ្ចូល​សារធាតុ​ចិញ្ចឹម​មួយ​ចំនួន​ទៀត​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ក្មេង និង​មនុស្ស​ធំ​ដូច​ជា វីតាមីន B និង​សេលេញ៉ូម (Selenium)។

    ៣. SYNBIOTICS

    ការស្រាវជ្រាវជាច្រើនបង្ហាញថាសុខភាពប្រព័ន្ធរំលាយអាហារ និងមុខងារប្រព័ន្ធភាពស៊ាំមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ប្រហែល ៧០-៨០%នៃកោសិកាភាពស៊ាំរបស់រាងកាយស្ថិតនៅក្នុងបំពង់រំលាយអាហារ។ SYNBIOTICS អាចជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំដោយបង្កើនបរិមាណបាក់តេរីល្អនៅក្នុងពោះវៀន និងកាត់បន្ថយការរលាកក្នុងពេលដំណាលគ្នា។

    SYNBIOTICS ជា​ការ​សំយោគ​រវាង Probiotic និង Prebiotic យើង​អាច​រក​បាន​នៅ​ក្នុង​ទឹក​ដោះ​គោ​ម្សៅ​មួយ​ចំនួន ឬ​អាច​រួម​ផ្សំ​អាហារ​មាន​probiotics និង Prebiotics ដូចជា ចេក ទំពាំង​បាយ​ជូរ​បៃ​តង ទំពាំង​បារាំង និង​គីមឈី​ឲ្យ​កូន​ញ៉ាំ​ជា​ដើម។

    ៤. គ្រាប់​ធញ្ញជាតិ

    ផ្ដល់​ឲ្យ​កូន​នូវ​គ្រាប់​ធញ្ញជាតិ​គ្រប់​មុខ​ដូច​ជា គ្រាប់ល្ពៅ ផ្កា​ឈូករ័ត្ន គ្រាប់​អាល់ម៉ុន និង​ស្វាយ​ចន្ទីជា​ដើម​ អាច​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​ក្មេង។ តាម​រយៈ​ការ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​ជា​ច្រើន​គ្រប់​មុខ អា​អូន​នឹង​ទទួល​បាន​វីតាមីន E ជាតិ​ស័ង្កសី និង​អាស៊ីត​ខ្លាញ់​អូមេហ្គា ៣ ដែល​សុទ្ធ​តែ​ជួយ​ដល់​ប្រព័ន្ធ​រាងកាយ​កូន។

    ចំណុចសំខាន់

    ​វិធី​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ​មិន​ពិបាក​ទេ គ្រាន់​តែ​បន្ថែម​អាហារ​ប៉ុន្មាន​នេះ​ឲ្យ​កូន​ញ៉ាំ​រាល់​ថ្ងៃ អា​អូន​លែង​សូវ​ឈឺ​ហើយ៖
    • យ៉ាអួរ
    • ស៊ុត
    • SYNBIOTICS
    • គ្រាប់ធញ្ញជាតិ

    គួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 04, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម