កូនបានប៉ុន្មានគីឡូហើយ គីឡូត្រឹមត្រូវតាមស្តង់ដារទេ យើងអាចថ្លឹងទម្ងន់កូនដោយខ្លួនឯង ឬថ្លឹងគីឡូនៅពេលជួបពេទ្យម្តងៗ ដែលពេទ្យនឹងយកគីឡូកូនធៀបនឹងអាយុ យកកម្ពស់ធៀបនឹងអាយុ ឬក៏យកកម្ពស់ធៀបនឹងទម្ងន់។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត អ៊ុន យូ បម្រើការងារនៅមន្ទីរពេទ្យកុមារជាតិ ផ្នែកប្រដាប់រំលាយអាហារ។
បើតាមនាយករងនៃមន្ទីរសម្រាកព្យាបាល Maxicare កាលណាកូនខ្វះអាហារូបត្ថម្ភ គីឡូមិនគ្រប់តាមស្តង់ដារ នឹងបង្កផលប៉ះពាល់ដល់ការលូតលាស់ទាំងផ្នែករាងកាយ និងបញ្ញាស្មារតី។
អត្ថបទពាក់ព័ន្ធ៖
- កូនតូចមិនឡើងគីឡូ ឬទម្ងន់មិនគ្រប់ស្តង់ដារ ប៉ះពាល់ដល់ខួរក្បាលអត់?
- កូនទើបកើត ម៉ាក់ប៉ាគួរសង្កេតមើលប៉ុន្មានចំណុចនេះ
- ស្រោមដៃស្រោមជើងទារក គួរពាក់ដល់កូនអាយុប៉ុន្មានទើបល្អ?
ខាងក្រោមនេះជាគីឡូជាមធ្យមរបស់ក្មេងប្រុស និងក្មេងស្រី បើទារកមានទម្ងន់ប្រហែល ឬដូចការរៀបរាប់ខាងក្រោម បញ្ជាក់ក្មេងមានសុខភាព មិនខ្វះអាហារូបត្ថម្ភឡើយ តែបើខ្វះ ឬលើសច្រើននោះ ជាសញ្ញាមិនល្អនោះទេ ប្រញាប់ទៅជួបគ្រូពេទ្យ។
១. ទម្ងន់ក្មេងប្រុសធៀបនឹងអាយុ
ពេលកើត ៖ ទម្ងន់ ២,៥ គីឡូក្រាម
១ខែ ៖ ទម្ងន់ ៣,៤ គីឡូក្រាម
២ខែ ៖ ទម្ងន់ ៤,៣ គីឡូក្រាម
៣ខែ ៖ ទម្ងន់ ៥ គីឡូក្រាម
៤ខែ ៖ ទម្ងន់ ៥,៦ គីឡូក្រាម
៥ខែ ៖ ទម្ងន់ ៦ គីឡូក្រាម
៦ខែ ៖ ទម្ងន់ ៦,៤ គីឡូក្រាម
៧ខែ ៖ ទម្ងន់ ៦,៧ គីឡូក្រាម
៨ខែ ៖ ទម្ងន់ ៦,៩ គីឡូក្រាម
៩ខែ ៖ ទម្ងន់ ៧,១ គីឡូក្រាម
១០ខែ ៖ ទម្ងន់ ៧,៤ គីឡូក្រាម
១១ខែ ៖ ទម្ងន់ ៧,៦ គីឡូក្រាម
១២ខែ ៖ ទម្ងន់ ៧,៧ គីឡូក្រាម។
២. ទម្ងន់ក្មេងស្រីធៀបនឹងអាយុ
ពេលកើត ៖ ទម្ងន់ ២,៥ គីឡូក្រាម
១ខែ ៖ ទម្ងន់ ៣,២ គីឡូក្រាម
២ខែ ៖ ទម្ងន់ ៣,៩គីឡូក្រាម
៣ខែ ៖ ទម្ងន់ ៤,៥ គីឡូក្រាម
៤ខែ ៖ ទម្ងន់ ៥ គីឡូក្រាម
៥ខែ ៖ ទម្ងន់ ៥,៤ គីឡូក្រាម
៦ខែ ៖ ទម្ងន់ ៥,៧ គីឡូក្រាម
៧ខែ ៖ ទម្ងន់ ៦ គីឡូក្រាម
៨ខែ ៖ ទម្ងន់ ៦,៣ គីឡូក្រាម
៩ខែ ៖ ទម្ងន់ ៦,៥ គីឡូក្រាម
១០ខែ ៖ ទម្ងន់ ៦,៧ គីឡូក្រាម
១១ខែ ៖ ទម្ងន់ ៦,៩ គីឡូក្រាម
១២ខែ ៖ ទម្ងន់ ៧ គីឡូក្រាម។
អត្ថបទពាក់ព័ន្ធ៖
- តិចនិកចិញ្ចឹមកូនតូចអាយុ ក្រោម ៦ ខែ ឲ្យលូតលាស់ល្អ មិនងាយឈឺ
- ស្រាយចម្ងល់រឿងមិនឲ្យអាអូនអាយុក្រោម ៦ ខែ ញ៉ាំទឹក
- ក្មេងទើបកើត កុំធ្វើរឿងទាំងប៉ុន្មាននេះដាក់ឲ្យសោះ
- ភ្នែកប៊េបីងាយមានបញ្ហាណាស់ ម៉ាក់ៗត្រូវប្រយ័ត្ន ចៀសបញ្ហាទាំងនេះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]