ជាទូទៅ IQជាមធ្យមគឺនៅចន្លោះពី៨៥ ដល់១១៥ នេះបើយោងតាមគេហទំព័រExtreme Intellect។ យ៉ាងណាមិញ ខណៈពេលដែលមានការចង្អុលបង្ហាញមួយចំនួន អាចបញ្ជាក់ថាក្មេងមានកម្រិតIQខ្ពស់ ឬទាបក៏ពិតមែន ប៉ុន្តែវាមិនមានភាពច្បាស់លាស់ទាំងស្រុងឡើយ។ ការកំណត់នៃបញ្ញាស្មារតី ឬអំណោយទានពីធម្មជាតិ ក៏អាចជះឥទ្ធិពលទៅលើកត្តាដទៃទៀតដូចជាអារម្មណ៍ ការប្រាស្រ័យទាក់ទង ជំនាញសង្គម រួមជាមួយនឹងអសមត្ថភាពក្នុងការរៀនសូត្រផងដែរ។
សញ្ញាបញ្ជាក់ថាក្មេងមានកម្រិតIQទាប
ជាក់ស្ដែង នៅពេលដែលក្មេងមានកម្រិតIQទាបជាងមធ្យម ពួកគេនឹងចាប់ផ្ដើមការដើរ ឬនិយាយយឺតជាងក្មេងស្រករគ្នា។ លើសពីនេះ ពួកគេអាចមានជំនាញសង្គមខ្សោយនៅពេលលេង ឬរៀនជាមួយនឹងក្មេងដទៃទៀត។ ជាពិសេស ពួកគេអាចចេះថែទាំខ្លួន អនាម័យ ស្លៀកពាក់ និងញ៉ាំអាហារយឺតយ៉ាវជាងក្មេងធម្មតា។ នៅពេលដែលពួកគេកាន់តែធំឡើងៗ ក្មេងដែលមានកម្រិតIQទាបអាចមានការពិបាកក្នុងការរៀនសូត្រ ក៏ដូចជាខ្សោយជំនាញធ្វើការងារថែមទៀតផង។
សញ្ញាបញ្ជាក់ថាក្មេងមានកម្រិតIQខ្ពស់
ចំពោះក្មេងដែលមានIQខ្ពស់ជាងធម្មតា ពួកគេតែងតែឆាប់ចេះដើរ និងនិយាយ ការប្រាស្រ័យទាក់ទង និងជំនាញសង្គមជាដើម។ ជាមួយគ្នានេះដែរ ពួកគេមានកម្រិតថាមពលខ្ពស់ ចាប់អារម្មណ៍នៅក្នុងសកម្មភាពសិល្បៈ ក៏ដូចជាបង្ហាញពីការយល់ចិត្តជាមួយនឹងក្មេងដទៃទៀត ព្រមទាំងធ្វើជាអ្នកដឹកនាំនៅក្នុងចំណោមមិត្តភ័ក្ដិ។
សញ្ញាបញ្ជាក់ថាក្មេងមានកម្រិតIQលាយបញ្ចូលគ្នា
លក្ខណៈនៃកម្រិតIQលាយបញ្ចូលគ្នា គឺក្មេងមានIQខ្ពស់ ប៉ុន្តែមានការពិបាកនៅក្នុងការរៀនសូត្រ។ ជាធម្មតា ក្មេងដែលពិបាកក្នុងការផ្ចង់អារម្មណ៍ គឺច្រើនតែមានកម្រិត IQធម្មតា ទៅខ្ពស់។ ពួកគេអាចនឹងពូកែក្នុងការលេងហ្គេមកុំព្យូទ័រ ស្ដាប់ការសន្ទនាច្រើនក្នុងពេលតែមួយ និងសកម្មនៅក្នុងការលេង ប៉ុន្តែមិនអាចផ្ដោតអារម្មណ៍បានល្អ និងទទួលបានពិន្ទុទាបជាងការរំពឹងទុកនៅក្នុងការប្រលងនានា។
ពី IQ ផ្សេងទៀត
- ម៉ាក់ប៉ាគួរដឹង! កូនឆ្លាត ឬមិនឆ្លាត អាស្រ័យលើកត្តាទាំងនេះ
- តិចនិកងាយៗ ជួយឲ្យកូនមានភាពឆ្លាតវៃ និងប៉ិនប្រសប់
- ចង់ឲ្យកូនក្នុងផ្ទៃកើតមកឆ្លាត ម៉ាក់ៗកុំរំលងអាហារទាំងនេះ
- តិចនិក ៦យ៉ាង ជួយឲ្យខួរក្បាលកូនគិតរហ័សរហួន និងវៃឆ្លាត
- ដឹងអត់? កូនក្នុងផ្ទៃ មានភាពឆ្លាតវៃជាងអ្វីម៉ាក់ៗគិតទៅទៀត
- ប្រើទឹកសុទ្ធថ្លៃៗ មានជាតិរ៉ែខ្ពស់ឆុងទឹកដោះគោ ធ្វើឲ្យកូនឆ្លាត?
[embed-health-tool-vaccination-tool]