ខែនេះ ដូចពិបាកមើលចិត្តមេឃដល់ហើយ! ពេលថ្ងៃក្ដៅចង់ខ្លោចស្បែក តែពេលល្ងាចបែរជាធ្លាក់ភ្លៀងវិញ។ ក្នុងអាកាសធាតុបែបនេះ អាចធ្វើឲ្យគ្នាយើងមួយចំនួនងាយនឹងឈឺ ពិសេសអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយដូចក្មេងៗជាដើម។ ពេលក្មេងៗឈឺពិបាកណាស់ អ៊ីចឹងម៉ាក់ប៉ាគួរតែចេះតិចនិកថែសុខភាពកូនក្នុងអាកាសធាតុពិបាកទាយដឹងបែបនេះ។
ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក
ដើម្បីសុខភាពកូនតូចៗ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានពន្យល់ឲ្យដឹងថា នៅក្នុងខែក្ដៅអាអូនងាយប្រឈមនឹងបញ្ហាខ្សោះជាតិទឹក ហើយបើក្នុងខែភ្លៀង ក្មេងៗងាយកើតជំងឺផ្ដាសាយ គ្រុនឈាម គ្រុនចាញ់ ឬរលាកក្រពះពោះវៀនជាដើម។ ហេតុនេះហើយទើបលោកបានណែនាំឲ្យម៉ាក់ប៉ាការពារសុខភាពដោយ៖
- ពេលមេឃក្ដៅ៖ ឲ្យកូនញ៉ាំទឹកគ្រប់គ្រាន់ ចៀសវាងភេសជ្ជៈមានជាតិផ្អែមខ្លាំង ឬមានសារធាតុហ្គាស (សូដាកំប៉ុង ។ល។) ការពារស្បែកកូនដោយលាបឡេការពារកម្ដៅថ្ងៃ ឬពាក់អាវវែងៗពេលចេញក្រៅ ដើម្បីចៀសវាងកូនរលាកស្បែក។
- ពេលមេឃភ្លៀង៖ ចៀសឲ្យកូនញ៉ាំអាហារតាមផ្លូវ រកទីជ្រក ឬពាក់អាវភ្លៀង ពោលគឺកុំឲ្យអាអូនត្រូវទឹកភ្លៀង ដើម្បីបង្ការជំងឺផ្ដាសាយ ឬគ្រុនក្ដៅជាដើម។
បូកផ្សំនឹងការថែទាំខាងលើនេះ វេជ្ជបណ្ឌិតជំនាញផ្នែកទូទៅរូបនេះ ក៏បានណែនាំវិធីសាស្ត្រផ្សេងៗ ក្នុងការថែទាំសុខភាពកូនដែររួមមាន៖
– ត្រូវចាក់វ៉ាក់សាំង
– អនាម័យសុខភាពខ្ពស់
– ប្រើប្រាស់ទឹកស្អាត
– កុំទៅតំបន់ព្រៃ និងតំបន់ដែលមានជំងឺឆ្លង។
[embed-health-tool-child-growth-chart]
ក្រៅពីនេះ ម៉ាក់ប៉ាគួរសម្អាតអនាម័យផ្ទះឲ្យបានល្អ ពិសេសក្នុងខែភ្លៀង ដើម្បីបង្ការការកើតមូសខ្លា និងឲ្យកូនញ៉ាំអាហារក្តៅៗ ហើយមានជីវជាតិ និងឲ្យកូនបញ្ចេញសកម្មភាពរាងកាយឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
ចំណុចសំខាន់
- នៅក្នុងខែក្ដៅអាអូនងាយប្រឈមនឹងបញ្ហាខ្សោះជាតិទឹក ហើយបើក្នុងខែភ្លៀង ក្មេងៗងាយកើតជំងឺផ្ដាសាយ គ្រុនឈាម គ្រុនចាញ់ ឬរលាកក្រពះពោះវៀនជាដើម។
- តិចនិកថែសុខភាពកូនពេលមេឃក្ដៅ៖ ឲ្យកូនញ៉ាំទឹកគ្រប់គ្រាន់ ចៀសវាងភេសជ្ជៈមានជាតិផ្អែមខ្លាំង ឬមានសារធាតុហ្គាស ការពារស្បែកកូនដោយលាបឡេការពារកម្ដៅថ្ងៃ ឬពាក់អាវវែងៗពេលចេញក្រៅ ដើម្បីចៀសវាងកូនរលាកស្បែក។
- តិចនិកថែសុខភាពកូនពេលមេឃភ្លៀង៖ ចៀសឲ្យកូនញ៉ាំអាហារតាមផ្លូវ រកទីជ្រក ឬពាក់អាវភ្លៀង ពោលគឺកុំឲ្យអាអូនត្រូវទឹកភ្លៀង ដើម្បីបង្ការជំងឺផ្ដាសាយ ឬគ្រុនក្ដៅជាដើម។
អានបន្ថែម៖
- ផ្ដាសាយ និងគ្រុនក្ដៅ មានលក្ខណៈសម្គាល់ខុសគ្នាម្ដេចខ្លះ?
- ហេតុអ្វីគ្រាន់តែរលាកបំពង់ក ក្អក ផ្ដាសាយ នាំឲ្យរលាកត្រចៀកវិញ?
- ក្រៅពីចាក់វ៉ាក់សាំង ម៉ាក់ប៉ាអាចការពារកូនពីផ្ដាសាយបានតាមវិធីនេះ
- កុំឲ្យកើត! ក្មេងតូចៗកើតផ្ដាសាយធំ អាចរលាកសួតធ្ងន់ធ្ងរ និងប៉ះពាល់ខួរក្បាល
- មានអ្នកកើតផ្ដាសាយក្នុងផ្ទះ តើសមាជិកគ្រួសារបានចាក់វ៉ាក់សាំងអាចឆ្លងដែរទេ?