ពេទ្យជំនាញណែនាំម៉ាក់ប៉ាឱ្យទម្លាក់ព្រូនឱ្យកុមារឱ្យបានទៀងទាត់ ព្រោះព្រូនរស់នៅក្នុងពោះវៀន ហើយបឺតយកសារធាតុចិញ្ចឹមពីអាហារដែលអាអូនញុំា ឬឈាមដែលធ្វើឱ្យកូន ខ្វះសារធាតុចិញ្ចឹម ខ្វះឈាម ព្រមទាំងប៉ះពាល់ដល់ការលូតលាស់ និងបញ្ញាស្មារតី។ ចុះពេលពេលទម្លាក់ព្រូនឱ្យអាអូន អ្នកផ្ទះទាំងអស់គួរទម្លាក់ដែរឬទេ?
លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងរោគកុមារបានឱ្យដឹងថា ប្រសិនបើក្នុងគ្រួសារមានសមាជិកគ្រួសារណាម្នាក់ឆ្លងព្រូន សមាជិកគ្រួសារផ្សេងទៀតងាយនឹងឆ្លងព្រូនដែរណាស់ ដូច្នេះពេលទម្លាក់ព្រូនឱ្យកូនៗ ម៉ាក់ប៉ា និងសមាជិកគ្រួសារផ្សេងទៀតក៏គួរទម្លាក់ដំណាលគ្នាដែរ ចៀសវាងឆ្លងទៅឆ្លងមក។
ម៉ាក់ប៉ាអាចទម្លាក់ព្រូនឱ្យអាអូនបាននៅពេលអាអូនមានអាយុចាប់ពី ២ ឆ្នាំឡើងទៅ ហើយគួរទម្លាក់រៀងរាល់ ៦ ខែទៅមួយឆ្នាំម្តង។ ពេលវេលាញុំាថ្នាំទម្លាក់ព្រូនល្អបំផុតគឺនៅម៉ោង ៤ ឬ ៥ ព្រឹក មុនញុំាអាហារដែលជាពេលក្រពះអាអូននៅទទេ។
បើចង់ឱ្យកាន់តែមានប្រសិទ្ធិភាពទៀត ម៉ាក់ប៉ាគួរកុំឱ្យអាអូនញុំាច្រើនពេកនៅពេលល្ងាច ដើម្បីឱ្យក្រពះពោះវៀនអាអូនទំនេរល្អ ហើយជាតិថ្នាំជ្រាបបានល្អ។ ម្យ៉ាងទៀត ព្រូនកំពុងឃ្លានដែរ អ៊ីចឹងពពួកព្រូននឹងនាំគ្នាស៊ីជាតិថ្នាំបានច្រើនបើកូនញ៉ាំថ្នាំនៅពេកព្រឹក ហើយពោះទទេ។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
លើសពីនេះទៅទៀត ពេលញុំាថ្នាំទម្លាក់ព្រូន ម៉ាក់ប៉ាគួរឱ្យអាអូនញុំាទឹកតែបន្តិចបានហើយ រួចរងចាំ ២ ម៉ោងក្រោយចាំឱ្យអាអូនញុំាអាហារ។
ជាទូទៅ ព្រូនឆ្លងតាមរយៈលាមក។ ប្រសិនបើកុមារ ឬមនុស្សធំបន្ទោបង់ពាសវាលពាលកាល លាមកដែលមានផ្ទុកព្រូន ឬពងព្រូននោះអាចជាប់នៅលើដី ឬហូរចូលទៅក្នុងទឹកបឹង ឬទន្លេតាមរយៈទឹកភ្លៀងជាដើម។
[embed-health-tool-ovulation]
កុមារតូចៗងាយនឹងឆ្លងព្រូនតាមរយៈការប៉ះពាល់នឹងដី ឬផ្ទៃដែលមានផ្ទុកព្រូន ឬពងព្រូនណាស់ ប្រសិនបើអាអូន៖
- ដើរដោយដោះស្បែកជើង
- លេងដី
- ញុំាទឹកឆៅ
- ចាប់កាន់អាហារញុំាដោយមិនបានលាងសម្អាតដៃឱ្យបានស្អាតជាមុន
លោកវេជ្ជបណ្ឌិតបានបន្ថែមថា ការទម្លាក់ព្រូនរៀងរាល់ ៦ ខែទៅមួយឆ្នាំម្តង និងការរក្សាអនាម័យអាចការពារកុមារពីការកើតព្រូនបាន។
អត្ថបទគួរអាន៖
- ក្មេងៗចូលចិត្តញ៉ាំការ៉េម នាំឲ្យផ្ដាសាយមែនអត់?
- ក្មេងកម្ដៅខ្លួនចាប់ពីប៉ុន្មានទៅ ទើបហៅថាក្ដៅខ្លួន?
- ជំងឺឧស្សាហ៍កើតលើក្មេងៗក្នុងខែក្តៅ និងតិចនិកថែសុខភាពកូន
- ជំងឺរលាកស្រោមខួរមួយប្រភេទ អាចមានផលវិបាកយូរទោះព្យាបាលជាសះស្បើយ
- ខែភ្លៀង ម៉ាក់ប៉ាគួរថែទាំសុខភាពអូនតូចឲ្យបានល្អ ចៀសពីជំងឺប៉ុន្មាននេះ
- គ្រាន់តែងូតទឹកឲ្យកូនពេលក្ដៅខ្លួន ទឹកចូលសួតមែនអត់?
ចំណុចសំខាន់
- ពេលទម្លាក់ព្រូនឱ្យកូនៗ ម៉ាក់ប៉ា និងសមាជិកគ្រួសារផ្សេងទៀតក៏គួរទម្លាក់ដំណាលគ្នាដែរ ចៀសវាងឆ្លងទៅឆ្លងមក
- អាអូនអាចទម្លាក់ព្រូនបាននៅពេលមានអាយុចាប់ពី ២ ឆ្នាំឡើងទៅ ហើយគួរទម្លាក់ព្រូនរៀងរាល់ ៦ ខែទៅមួយឆ្នាំម្តង
- ពេលវេលាញុំាថ្នាំទម្លាក់ព្រូនល្អបំផុតគឺនៅម៉ោង ៤ ឬ ៥ ព្រឹក មុនញុំាអាហារ