ហ្វាសហ្វូតដូចជា សាំងវិច បឺហ្គឺ មាន់បំពង ដំឡូងបំពង ភីសាជាដើមបានក្លាយជាអាហារពេញនិយមរបស់កុមារក្នុងសម័យទំនើបនេះ។ ប៉ុន្តែម៉ាក់ប៉ាមានដឹងទេថា កូនញុំាហ្វាសហ្វូតញឹកញាប់ប៉ះពាល់សុខភាពម៉េចខ្លះ ហើយម៉ាក់ប៉ាគួរស្រោចស្រង់បែបណា?
ផលប៉ះពាល់នៃការញុំាហ្វាសហ្វូតញឹកញាប់លើកុមារ
ក. មានបញ្ហាអាលែកហ្ស៊ី
កុមារដែលញុំាហ្វាសហ្វូតលើសពី ៣ ដងក្នុងមួយសប្តាហ៍មានហានិភ័យខ្ពស់កើតជំងឺអាលែកហ្ស៊ីដែលប៉ះពាល់ដល់ផ្លូវដង្ហើមដូចជា ហឺត ត្រអក អាលែកហ្ស៊ីច្រមុះជាដើម។ នេះក៏ ដោយសារហ្វាសហ្វូតមានផ្ទុកជាតិខ្លាញ់មិនល្អខ្ពស់ដែលបង្កឱ្យមានការរលាកជញ្ជាំងពោះវៀន និងក្នុងរាងកាយរុំារ៉ៃ។
ខ. មានបញ្ហាប្រព័ន្ធរំលាយអាហារ
ភាគច្រើនហ្វាសហ្វូតជាអាហារបំពង មានប័រ ឬឈឺសច្រើនដែលជាប្រភេទខ្លាញ់អាក្រក់។ ការញុំាខ្លាញ់អាក្រក់ច្រើនបណ្តាលឱ្យក្រពះផលិតជាតិអាស៊ីដច្រើនដែលធ្វើឱ្យក្រពះរលាក និងពិបាកកិនអាហារ។
ម្យ៉ាងទៀត ហ្វាសហ្វូតមានផ្ទុកជាតិម្សៅកែច្នៃខ្ពស់ និងមានជាតិសរសៃទាបដែលជាហេតុធ្វើឱ្យកូនជួបបញ្ហាទល់លាមក ឈឺពោះ និងហើមពោះ ហើយអាចបង្កទៅជាឫសដូងបាត។ មួយវិញទៀត ជាតិម្សៅកែច្នៃក្នុងហ្វាសហ្វូតក៏ជួយដល់ការលូតលាស់បាក់តេរីអាក្រក់ក្នុងពោះវៀន ហើយធ្វើឱ្យក្រពះពោះវៀនមានបញ្ហាអតុល្យភាពបាក់តេរី។
គ. គ្មានថាមពល
ហ្វាសហ្វូតសម្បូរជាតិម្សៅកែច្នៃដែលងាយរំលាយនិងស្រូបយកដោយរាងកាយ ដូច្នេះជាតិស្ករក្នុងឈាមកូនឡើងខ្ពស់លឿន ហើយជំរុញឱ្យលំពែងផលិតអាំងស៊ុយលីនបន្ថែមដើម្បីទប់ជាតិស្ករ។
កូននឹងមានអារម្មណ៍ឆ្អែតបន្ទាប់ពីញុំាហ្វាសហ្វូតរួច តែបន្តិចក្រោយមកនឹងល្វើយគ្មានកម្លាំង ដោយសារការឡើងចុះជាតិស្ករក្នុងឈាមខ្លាំង និងលឿននេះ បូករួមនឹងហ្វាសហ្វូតមានសារធាតុចិញ្ចឹមតិចតួចដែលធ្វើឱ្យកម្រិតថាមពលរបស់កូនថយចុះយ៉ាងឆាប់រហ័ស។
ឃ. ប៉ះពាល់សុខភាពផ្លូវចិត្ត
ហ្វាសហ្វូតមានផ្ទុកជាតិម្សៅខ្ពស់ដែលធ្វើឱ្យមានបំរែបំរួលជាតិស្ករក្នុងឈាមខ្លាំង។ បើសិនជាតិស្ករក្នុងឈាមកូនធ្លាក់ចុះខ្លាំង កូនអាចមានបញ្ហាថប់បារម្ភ ច្របូកច្របល់ និងអស់កម្លាំង។ ម្យ៉ាងទៀត ការញុំាហ្វាសហ្វូតច្រើនអាចធ្វើឱ្យកូនជួបបញ្ហាកង្វះសារធាតុចិញ្ចឹម និងមានបញ្ហាអតុល្យភាពអ័រម៉ូនដែលអាចធ្វើឱ្យកូនមានបញ្ហាផ្លូវចិត្ត។
[embed-health-tool-bmr]
ង. លើសសម្ពាសឈាម
ភាគច្រើនហ្វាសហ្វូតមានផ្ទុកអំបិលខ្ពស់ដែលបង្កើនហានិភ័យលើសសម្ពាធឈាម ហើយយូរៗទៅអាចបង្កឱ្យសរសៃឈាមឡើងរឹង ឬត្បៀត និងបណ្តាលឱ្យគាំងបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល និងខ្សោយបេះដូង។
ច. មានជំងឺបេះដូង
ជាតិខ្លាញ់អាក្រក់ខ្ពស់ក្នុងហ្វាសហ្វូតធ្វើឱ្យកម្រិតជាតិខ្លាញ់ និងកូលេស្តេរ៉ូលក្នុងឈាមកូនកើនឡើង ហើយបង្កឱ្យស្ទះសសៃឈាម។ ជាលទ្ធិផលកូនមានហានិភ័យខ្ពស់ក្នុងការកើតជំងឺបេះដូង។
ឆ. ធាត់
ហ្វាសហ្វូតមានផ្ទុកម្សៅកែច្នៃខ្ពស់ ព្រមទាំងមានជាតិសរសៃទាបដែលបណ្តាលឱ្យក្រពះពោះវៀនរំលាយ និងបំប្លែងទៅជាថាមពលលឿន។ ដូច្នេះធ្វើឱ្យកូនឆាប់ឃ្លានវិញ និងជាហេតុនាំឱ្យកូនញុំាអាហារច្រើន ហើយឡើងគីឡូ។ លើសពីនេះទៅទៀត កាឡូរី ម្សៅកែច្នៃ និងជាតិខ្លាញ់ខ្ពស់នៅក្នុងហ្វាសហ្វូតក៏ជាមូលហេតុចម្បងធ្វើឱ្យកុមារធាត់ដែរ។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
វិធីសាស្រ្តស្រោចស្រង់សុខភាពកូនពីការញុំាហ្វាសហ្វូតញឹកញាប់
ហ្វាសហ្វូតប៉ះពាល់យ៉ាងខ្លាំងលើសុខភាពទូទៅរបស់កូន ប៉ុន្តែម៉ាក់ប៉ាអាចជួយឱ្យកូនមានសុខភាពល្អឡើងវិញដោយ៖
– កាត់បន្ថយការញុំាហ្វាសហ្វូតរបស់កូន ឬចៀសវាងឱ្យកូនញុំា
– ជំរុញកូនហាត់ប្រាណ ឬបញ្ចេញសកម្មភាពរាងកាយជាប្រចាំ
– ឱ្យកូនញុំាអាហារល្អចំពោះសុខភាពក្រពះពោះវៀនដូចជាអាហារសម្បូរបាក់តេរីល្អៗ (Probiotics) ដែលរួមមានយ៉ាអួរ គីមឈី និងជ្រក់ជាដើមដើម្បីបង្កើនបាក់តេរីល្អៗក្នុងក្រពះពោះវៀន និងបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិដែលសម្បូរជាតិសរសៃ (Prebiotics) ដើម្បីបំប៉នបាក់តេរីល្អៗក្នុងក្រពះពោះវៀន។
តាមការសិក្សាបានឱ្យដឹងថា បាក់តេរីល្អៗក្នុងក្រពះពោះវៀនមិនត្រឹមតែជួយដល់ការរំលាយអាហារទេ ថែមទាំងជួយរាងកាយប្រយុទ្ធប្រឆាំងនឹងការបង្ករោគ ការរលាកក្នុងខ្លួនដែលបណ្តាលឱ្យកើតជំងឺរុំារ៉ៃជាច្រើន។
បើកូននៅបៅម្សៅទឹកដោះគោនៅឡើយ ម៉ាក់ប៉ាក៏អាចឱ្យកូនញុំាទឹកដោះគោម្សៅដែលមានផ្ទុក SYNBIOTICS ដែលជាការសំយោគបញ្ចូលគ្នារវាង Prebiotics និង Probiotics ជួយឲ្យក្រពះពោះវៀនកូនមានសុខភាពល្អ មានសុខភាពរឹងមាំ និងអារម្មណ៍រីករាយ។
អត្ថបទគួរអាន៖
- ក្រៅពីជួយពោះវៀន SYNBIOTICS ក៏ជួយ ផ្នែកសំខាន់ ៣ នេះដែរ
- កូនឧស្សាហ៍រាក ឬឈឺពោះញឹក អាចមានបញ្ហារលាកពោះវៀនរ៉ាំរ៉ៃ
- រោគសញ្ញា និងវិធីដោះស្រាយបញ្ហាជ្រាបពោះវៀនលើក្មេង
- ប្រព័ន្ធរំលាយអាហារមិនល្អ កូនអាចប្រឈមបញ្ហាទាំងនេះ
- កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ ឬមិនល្អ? ប៉ះពាល់ការលូតលាស់ ឬអត់?
- កូនផឹកទឹកដោះគោ គួរផ្ដល់វីតាមីនបំប៉នឲ្យញ៉ាំទៀត ឬអត់?
ចំំណុចសំខាន់
- មានបញ្ហាអាលែកហ្ស៊ី
- មានបញ្ហាប្រព័ន្ធរំលាយអាហារ
- ធាត់
- គ្មានថាមពល
- ប៉ះពាល់សុខភាពផ្លូវចិត្ត
- លើសសម្ពាសឈាម
- មានជំងឺបេះដូង
- ជំរុញកូនហាត់ប្រាណ
- ឱ្យកូនញុំាអាហារសុខភាព និងអាហារល្អចំពោះសុខភាពក្រពះពោះវៀន