ចូលដល់រដូវភ្លៀងនេះ ប៉ាម៉ាក់ចាំបាច់ត្រូវយកចិត្តទុកដាក់ឲ្យមែនទែនលើសុខភាពរបស់កូនៗ ពីព្រោះក្មេងងាយប្រឈមនឹងការឆ្លងមេរោគផ្សេងៗ ដូចជាការឆ្លងមេរោគផ្លូវដង្ហើម គ្រុនក្តៅ និងជំងឺបំពង់កជាដើម។ ហេតុនេះហើយ ការពង្រឹងប្រព័ន្ធភាពស៊ាំរបស់ក្មេងគឺជារឿងដែលមិនអាចខ្វះបានឡើយ។
គន្លឹះទាំង៥ការពារកូនពីការឆ្លងមេរោគផ្សេងៗ
១. ឲ្យកូនញ៉ាំរបបអាហារល្អៗ
ក្មេងៗតែងគិតថា អាហារសុខភាពមិនសូវឆ្ងាញ់ប៉ុន្មានទេ ប៉ុន្តែម៉ាក់ៗគួរផ្លាស់ប្ដូរគំនិតរបស់កូន ដោយសាកល្បងរូបមន្តធ្វើម្ហូបថ្មីៗ និងសម្បូរទៅដោយសារធាតុចិញ្ចឹមល្អៗ។ មួយវិញទៀត គួរជៀសវាងឲ្យកូនញ៉ាំអាហារចៀន ដោយជំនួសមកវិញនូវពពួកបន្លែ និងផ្លែឈើឲ្យបានច្រើន។
២. ឲ្យកូនធ្វើលំហាត់ប្រាណ
ជាមួយគ្នានេះ ប៉ាម៉ាក់គួរជំរុញលើកទឹកចិត្តឲ្យកូនធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ និងកាត់បន្ថយម៉ោងលេងទូរស័ព្ទ ឬ iPad។
៣. គេងឲ្យបានគ្រប់គ្រាន់
បែបបទរស់នៅល្អ គឺត្រូវរួមបញ្ចូលនូវការគេងគ្រប់គ្រាន់ និងស្កប់ស្កល់។ ដូច្នេះហើយ ប៉ាម៉ាក់គួរណែនាំឲ្យកូនចូលគេងឲ្យទៀងម៉ោង និងជៀសវាងប្រើប្រាស់ទូរស័ព្ទដៃនៅកៀកនឹងម៉ោងគេង។
៤. រក្សាអនាម័យល្អ
ការលាងសម្អាតដៃជាប្រចាំ អាចជួយបញ្ចៀសការឆ្លង និងការរាលដាលនៃជំងឺឆ្លងផ្សេងៗ។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ឲ្យកូនឧស្សាហ៍លាងសម្អាតដៃ ជាពិសេសនៅមុនពេលញ៉ាំអាហារ ក្រោយចេញពីបន្ទប់ទឹក ក្រោយប៉ះពាល់សត្វចិញ្ចឹមគ្រប់ប្រភេទ ក្រោយលេងនៅខាងក្រៅ ក្រោយក្អក ឬកណ្ដាស់ជាដើម។
[embed-health-tool-child-growth-chart]
៥. ការចាក់ថ្នាំបង្ការ
ពិតណាស់ ការពារប្រសើរជាងព្យាបាល។ ដូចនេះ យើងគួរឲ្យកូនទទួលបានការចាក់ថ្នាំបង្ការដែលចាំបាច់ទៅតាមអាយុរបស់ក្មេង។
អត្ថបទគួរអាន៖
- ក្មេងកើតអូទីស្សឹមអាចព្យាបាលជាទេ?
- អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប
- អាហារស្រីៗពពោះគួរញ៉ាំ និងមិនគួរញ៉ាំ ការពារកូនកុំឲ្យកើតមកមានបញ្ហាអូទីស្សឹម
- តិចនិកសាមញ្ញ អាចជួយក្មេងៗរើបម្រះពីជំងឺអូទីស្សឹមបាន
- ពិតទេ ក្មេងៗមើលទូរស័ព្ទយូរ អាចកើតអូទីស្សឹម?
- បើកូនកើតអូទីស្សឹម គួរយកទៅព្យាបាលនៅពេទ្យណា?