backup og meta

ក្មេងៗចូលចិត្តញ៉ាំការ៉េម នាំឲ្យផ្ដាសាយមែនអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 15, 2020

    ក្មេងៗចូលចិត្តញ៉ាំការ៉េម នាំឲ្យផ្ដាសាយមែនអត់?

    ក្មេង​តូច​ៗ​ចូលចិត្ត​ញ៉ាំ​អាហារ ឬ​ចំណី​ផ្អែម​ៗ​ណាស់​ជាពិសេស​ការ៉េម​តែ​ម្ដង ទាំង​ឆ្ងាញ់ ទាំង​ត្រជាក់ ដែល​វា​ពិតជា​ទាក់​ចិត្ត​កូន​មិន​ខាន។ តែ​មាន​ចម្ងល់​មួយ​លើក​ឡើង​ដោយ​ម៉ាក់​ៗ​ថា ការ​ឲ្យ​កូន​ញ៉ាំ​ការ៉េម​អាច​នាំឲ្យ​ផ្ដាសាយ​អត់?

    លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​លើក​ឡើង​ថា ការ​ឲ្យ​កូន​ញ៉ាំ​ច្រើន​លើស​កម្រិត គឺ​អាច​ជា​កត្តា​នាំឲ្យ​កូន​កើត​ជំងឺ​ផ្ដាសាយ​មែន។ លោក​បន្ត​ទៀត​ថា ពពួក​វីរុស​ផ្ដាសាយ ឬ​ផ្លូវ​ដង្ហើម​ចូលចិត្ត​សម្ងំ​កន្លែង​ត្រជាក់​ៗ ដូចនេះ​ពេល​កូន​ញ៉ាំ​របស់​ត្រជាក់​ច្រើន​ទៅ វីរុស​អស់​ទាំង​នោះ​ទៅ​លូតលាស់​នៅ​បំពង់ក ហើយ​នៅ​ពេល​ណា​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ កូន​នឹង​មាន​កើត​ផ្ដាសាយ​តែម្ដង។

    មួយ​វិញ​ទៀត កុមារ​ដែល​ញ៉ាំ​ការ៉េម​រួច មិន​បាន​ផឹកទឹក ឬ​ខ្ពុរ​មាត់​អាច​កើត​ជំងឺ​រលាក​បំពង់ក និង​ឆាប់​ខូច​ធ្មេញ​ជាដើម។ ដូច្នេះ​ហើយ​ម៉ាក់​ប៉ា​ត្រូវ​ចេះ​កម្រិត​ពី​ការ​ញ៉ាំ​ការ៉េម និង​ត្រួត​ពិនិត្យ​នូវ​ម៉ាក​សញ្ញា ព្រម​ទាំង​គ្រឿង​ផ្សំ ទើប​កូន​មិន​មាន​បញ្ហា​សុខភាព។

    ក្រៅ​ពី​ពិនិត្យ​មើលម៉ាកសញ្ញា កាលបរិច្ឆេទក៏សំខាន់ណាស់ដែរ បើជិត ឬផុតកំណត់គឺ​មិន​ល្អ​ចំពោះ​សុខភាព​កូន​នោះ​ទេ ហើយយក​ល្អ​ជ្រើសរើស​យ៉ាអួឲ្យកូនវិញទើប​មាន​ប្រយោជន៍ចំពោះសុខភាពជាង។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ May 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម