ជំងឺអុតស្វាបានរាលដាលដល់ប្រទេសជាច្រើន និងបង្កជាការព្រួយបារម្ភនៅទូទាំងពិភពលោក។ ខណៈដែលមានរោគសញ្ញាមួយចំនួន មានជាប់ពាក់ព័ន្ធនឹងវីរុសឆ្លងមួយនេះ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) បានបន្ថែមរោគសញ្ញាថ្មីមួយទៀតនៃជំងឺអុតស្វា ដែលទើបតែរកឃើញថ្មីៗនេះ។
ជំងឺអុតស្វារាលដាលដោយរបៀបណា មានរោគសញ្ញាអ្វីខ្លះ?
កាលពីសប្ដាហ៍មុន មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) បានបញ្ជាក់យ៉ាងច្បាស់ថា ជំងឺអុតស្វាមិនអាចឆ្លងតាមខ្យល់អាកាស ដូចជំងឺកូវីដ-១៩ឡើយ។ ជំងឺនេះមានរោគសញ្ញាដូចជា គ្រុនក្ដៅ កន្ទួលរមាស់ និងពងបែកនៅលើស្បែក ឈឺក្បាល ឈឺរាងកាយ ឬឈឺសាច់ដុំ ខ្វះជាតិទឹក អស់កម្លាំង និងហើមកូនកណ្ដុរ ។
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
រោគសញ្ញាថ្មីនៃជំងឺអុតស្វា
ក្រៅពីរោគសញ្ញាដែលបានរៀបរាប់ខាងលើ CDC ក៏បានឲ្យដឹងថា អ្នកជំងឺមួយចំនួនដែលកើតជំងឺអុតស្វាបានជួបប្រទះនឹងការរលាកភ្នាសពោះវៀនធំផងដែរ។
គន្លឹះការពារខ្លួនពីជំងឺអុតស្វា
ថ្វីត្បិតតែវីរុសបង្កជំងឺអុតស្វាឆ្លងក្នុងអត្រាដ៏ខ្ពស់ក៏ពិតមែន ប៉ុន្តែយើងនៅតែការពារខ្លួនបាន ដោយជៀសវាងពាក់ព័ន្ធនឹងអ្នកជំងឺ និងមិនគួរប្រើកែវ ចានរួមគ្នាឡើយ។ បន្ថែមពីនេះ ចូរលាងសម្អាតដៃឲ្យបានស្អាតល្អជាមួយសាប៊ូ និងទឹក ហើយប្រសិនបើមានរោគសញ្ញានៃជំងឺអុតស្វា គួរតែទៅជួបជាមួយគ្រូពេទ្យភ្លាមៗ ទើបជាការប្រសើរ។
អត្ថបទគួរអាន៖
- អាមេរិក សម្រេចបញ្ចេញវ៉ាក់សាំងបង្ការជំងឺអុតស្វាដល់អ្នក
- ទាំងនេះជាអ្វីគ្រប់គ្នាគួរដឹងពីជំងឺអុតស្វា កំពុងផ្ទុះនៅប្រទេសនានា
- បើកូនមានជំងឺអុតស្វាយ ប៉ាម៉ាក់ត្រូវដឹងរឿងទាំងនេះដើម្បីគ្រប់គ្រងអាការៈរមាស់ – Hello Krupet
- គ្រោះថ្នាក់ខ្លាំង បើកូនកើតស្អូច ឬអុតស្វាយ ត្រាំទឹករុក្ខជាតិ និងខ្ចៅខ្យងឲ្យងូត
- អាការៈក្មេងកើតអុតស្វាយ មុនឈានដល់ចេញពងបែក
- នេះជាហេតុផលគួរចាក់វ៉ាក់សាំងអុតស្វាយឲ្យកូន ព្រោះបើកើតអាចឲ្យរលាកខួរក្បាល
ចំណុចសំខាន់
ក្រៅពីរោគសញ្ញាដែលបានរៀបរាប់ខាងលើ CDC ក៏បានឲ្យដឹងថា អ្នកជំងឺមួយចំនួនដែលកើតជំងឺអុតស្វាបានជួបប្រទះនឹងការរលាកភ្នាសពោះវៀនធំផងដែរ។
[embed-health-tool-bmi]