មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង(CDC) របស់អាមេរិក បានព្រមានឲ្យក្រុមគ្រូពេទ្យផ្នែកខាងធ្វើរោគវិនិច្ឆ័យជំងឺអុតស្វា គួរតែពិនិត្យរកមើលរោគសញ្ញាមិនប្រក្រតីមួយចំនួននៃជំងឺឆ្លងនេះ។ ពិតណាស់ វីរុសអុតស្វាជាប្រភេទវីរុសបង្កជំងឺឆ្លងតែមួយ និងមានហ្សែនដូចទៅនឹងជំងឺអុតធំដែរ ប៉ុន្តែជំងឺនេះមានលក្ខណៈស្រាលជាងជំងឺអុតធំ។ នៅពេលឆ្លងជំងឺនេះដំបូង ជាទូទៅ យើងនឹងមានរោគសញ្ញាដូចជាគ្រុនក្ដៅ ឈឺក្បាល ឈឺសាច់ដុំ ហើមកូនកណ្ដុរ និងអស់កម្លាំង។ ក្រោយមក ទើបចេញកន្ទួលដោយវិវត្តទៅជាពងបែក និងមានខ្ទុះផងដែរ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ម្យ៉ាងវិញទៀត ជំងឺអុតស្វាចាប់ផ្ដើមកើតនៅលើផ្ទៃមុខ និងក្រអូមមាត់ ហើយក្រោយមកទើបរាលដាលដល់អវយវៈ រួមទាំងបាតដៃ និងបាតជើង។ យ៉ាងណាមិញ ករណីថ្មីៗនៃជំងឺអុតស្វាដែលកើតនៅសហរដ្ឋអាមេរិកមានរោគសញ្ញាប្រែប្រួលយ៉ាងខ្លាំង។ អ្នកជំងឺជាច្រើនបានចេញកន្ទួលនៅជុំវិញប្រដាប់ភេទ និងរន្ធគូទ ព្រមទាំងជាលិកានៅក្នុងមាត់។ ក្នុងករណីខ្លះទៀត កន្ទួលទាំងនេះអាចបង្កឲ្យមានការឈឺចាប់នៅក្នុងរន្ធគូទ ហូរឈាមតាមរន្ធគូទ ការរលាកស្រទាប់រន្ធគូទ និងមានអារម្មណ៍ចង់បន្ទោបង់នៅពេលដែលមិនមានលាមក។ រោគសញ្ញាទាំងនេះ មិនរាប់បញ្ចូលនៅក្នុងរោគសញ្ញាធម្មតានៃជំងឺអុតស្វាឡើយ។
ស្រដៀងគ្នានេះដែរ រោគសញ្ញាមិនប្រក្រតីទាំងនេះ ក៏កំពុងកើតមាននៅក្នុងប្រទេសដទៃទៀតដូចគ្នា ដែលនេះអាចបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា វីរុសអុតស្វាបានប្រែប្រួលរោគសញ្ញាខុសប្លែកពីពេលមុនច្រើន នេះបើយោងតាមប្រសាសន៍របស់វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus ជាអគ្គនាយកអង្គការសុខភាពពិភពលោក (WHO)។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងក៏បានគូសបញ្ជាក់ដែរថា យើងទាំងអស់គ្នាសុទ្ធតែអាចឆ្លងវីរុសនេះបាន ប៉ុន្តែមានករណីឆ្លងជាច្រើនបានកើតទៅលើ អ្នកស្រលាញ់ភេទដូចគ្នានៅក្នុងសហរដ្ឋអាមេរិក។ ចំពោះមូលហេតុនេះ ភ្នាក់ងារសុខាភិបាលបានសង្កត់ធ្ងន់ថា បុរសដែលស្រលាញ់ភេទដូចគ្នា គួរប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះការរីករាលដាលនៃជំងឺអុតស្វានេះ។
អត្ថបទគួរអាន៖
- អាមេរិក សម្រេចបញ្ចេញវ៉ាក់សាំងបង្ការជំងឺអុតស្វាដល់អ្នក
- ទាំងនេះជាអ្វីគ្រប់គ្នាគួរដឹងពីជំងឺអុតស្វា កំពុងផ្ទុះនៅប្រទេសនានា
- គ្រោះថ្នាក់ខ្លាំង បើកូនកើតស្អូច ឬអុតស្វាយ ត្រាំទឹករុក្ខជាតិ និងខ្ចៅខ្យងឲ្យងូត
- អាការៈក្មេងកើតអុតស្វាយ មុនឈានដល់ចេញពងបែក
- នេះជាហេតុផលគួរចាក់វ៉ាក់សាំងអុតស្វាយឲ្យកូន ព្រោះបើកើតអាចឲ្យរលាកខួរក្បាល
[embed-health-tool-bmi]