វីរុសណូរ៉ូ (Norovirus) មានវត្តមានយូរមកហើយ និងមិនមែនជាវីរុសផ្ទុះថ្មីទេ ប៉ុន្តែឆ្លងខ្លាំង និងមិនទាន់មានវ៉ាក់សាំងការពារនៅឡើយទេ។ វីរុសណូរ៉ូ (Norovirus) ឆ្លងខ្លាំងបំផុតនៅខែត្រជាក់ និងកើតជាប្រចាំនៅបណ្តាប្រទេសត្រជាក់។ លើសពីនេះ កុមារអាយុក្រោម ៥ ឆ្នាំ មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយងាយប្រឈមនឹងការឆ្លងវីរុសនេះជាងគេ។ តើវីរុសណូរ៉ូ (Norovirus) អាចបង្កឱ្យយើងមានបញ្ហាសុខភាពអ្វីខ្លះ ហើយយើងគួរការពារខ្លួនពីវីរុសនេះដោយរបៀបណា?
១. អ្វីទៅជាវីរុសណូរ៉ូ (Norovirus)?
វីរុសណូរ៉ូ (Norovirus) គឺជាវីរុសដែលបង្កឱ្យរលាកក្រពះពោះវៀនស្រួចស្រាវ និងបណ្តាលឱ្យយើងចង្អោរ រាក និងក្អួតច្រើនដង ឈឺពោះ ឈឺក្បាល ខ្សោយ ឈឺរាងកាយ ឬក្តៅខ្លួន។ ភាគច្រើនអ្នកជំងឺអាចធូរស្បើយក្នុងអំឡុងពេល ២ ទៅ ៣ ថ្ងៃ។ បើទោះជាអ្នកជំងឺជាពីជំងឺបង្កឡើងដោយវីរុសនេះក៏ដោយ ក៏អ្នកជំងឺនៅតែអាចបន្តចម្លងវីរុសនេះទៅបុគ្គលផ្សេងទៀតបានក្នុងអំឡុង ២ សប្តាហ៍ ឬលើស បន្ទាប់ពីជាសះស្បើយ។
២. វិធីបង្ការវីរុសណូរ៉ូ (Norovirus)
ថ្វីត្បិតតែវីរុសណូរ៉ូ (Norovirus) ជាវីរុសឆ្លងខ្លាំង ប៉ុន្តែយើងអាចការពារខ្លួន និងសមាជិកគ្រួសារពីការឆ្លងវីរុសនេះបានដោយធ្វើតាមការណែនាំដូចខាងក្រោម៖
- នៅឱ្យឆ្ងាយពីអ្នកជំងឺឆ្លងវីរុសណូរ៉ូ (Norovirus)
- ចៀសវាងកន្លែងមានមនុស្សច្រើនអ៊ូអរ នៅអំឡុងពេលផ្ទុះការឆ្លងវីរុសណូរ៉ូ (Norovirus)
- ឧស្សាហ៍លាងសម្អាតផ្ទៃដែលយើងអាចប៉ះពាល់ញឹកញាប់
- ប្រសិនបើយើងឆ្លងវីរុសណូរ៉ូ (Norovirus) កុំរៀបចំ ចាត់ចែង ឬធ្វើម្ហូបអាហារ ឬថែទាំសមាជិកក្នុងគ្រួសារ ឬអ្នកផ្សេង ត្រូវរង់ចាំយ៉ាងហោចណាស់ ២ ថ្ងៃ (៤៨ ម៉ោង) បន្ទាប់ពីយើងឈប់ចេញរោគសញ្ញា ឬអាការជំងឺ ជាពិសេសអ្នកធ្វើការនៅក្នុងភោជនីយដ្ឋាន សាលារៀន កន្លែងមើលថែទាំកុមារ និងទារក
- ប្រសិនបើយើងឆ្លងវីរុសណូរ៉ូ (Norovirus) ចៀសវាងចេញក្រៅ និងនៅជិតសមាជិកគ្រួសារ ឬអ្នកផ្សេង ហើយត្រូវរងចាំយ៉ាងហោច ៤៨ ម៉ោង បន្ទាប់ជាសះស្បើយ
- លាងសម្អាតដៃឱ្យបានស្អាតល្អជាមួយសាប៊ូ និងទឹកយ៉ាងហោចណាស់ ២០ វីនាទី ជាពិសេសពេល
– ក្រោយពេលចេញពីបន្ទប់ទឹក ឬប្តូរខោទឹកនោម
– មុនពេលរៀបចំ ឬញុំាអាហារ
– មុនញុាំថ្នាំ ឬរៀបចំថ្នាំឱ្យសមាជិកគ្រួសារ ឬអ្នកផ្សេង
– ក្រោយពេលប៉ះពាល់ជាមួយសម្លៀកបំពាក់ ឬផ្ទៃដែលប្រឡាក់កំអួត ឬលាកមក ជាពិសេស កំអួត ឬលាកមកអ្នកឆ្លងវីរុសណូរ៉ូ (Norovirus)
- ត្រូវចម្អិនអាហារឱ្យឆ្អិនល្អ ជាពិសេសគ្រឿងសមុទ្រ
- លាងបន្លែ និងផ្លែឈើដោយបានស្អាតល្អ
- ចៀសវាងញុំាទឹកឆៅ
- សម្អាត និងអនាម័យសម្ភារផ្ទះបាយ ជ្រញ់ ផ្ទៃនានាក្នុងផ្ទះបាយជាប្រចាំ ជាពិសេសបន្ទាប់ពីរៀបចំអាហារឆៅ
- ទុកដាក់អាហារឆៅឱ្យដាច់ដោយឡែកពីអាហារឆ្អិន ជាពិសេសគ្រឿងសមុទ្រ
- កុំបរិភោគអាហារណាដែលយើងគិតថា អាចឆ្លងវីរុសណូរ៉ូ (Norovirus)
- ចៀសវាងញុំាអាហារ និងភេជ្ជៈរួមជាមួយអ្នកជំងឺឆ្លងវីរុសណូរ៉ូ (Norovirus)
- លាងសម្អាតផ្ទៃដែលប្រឡាក់កំអួត ឬលាមកភ្លាមៗជាមួយសាប៊ូ និងទឹកក្តៅដោយពាក់ស្រោមដៃជ័រ ឬស្រោមដៃថង់ដែលប្រើហើយបោះចោល
- ត្រូវដោះសម្លៀកបំពាក់ដែលប្រឡាក់កំអួត ឬលាមកចេញភ្លាមៗ
- ត្រូវបោកសម្លៀកបំពាក់ដែលប្រឡាក់កំអួត ឬលាមកឱ្យស្អាតល្អ ជាមួយទឹកក្តៅ និងហាលថ្ងៃឱ្យស្ងួត
សូមរំលឹកថា ជេលលាងដៃសម្លាប់មេរោគមិនអាចសម្លាប់វីរុសណូរ៉ូ (Norovirus) ទេ យើងអាចប្រើជេលលាងដៃសម្លាប់មេរោគបន្ថែមពីលើការលាងដៃ ប៉ុន្តែជេលលាងដៃសម្លាប់មេរោគមិនអាចជំនួសការលាង សម្អាតដៃជាមួយសាប៊ូ និងទឹកទេ។
អត្ថបទគួរអាន៖
- អ្នកជំងឺអេដស៍គួរជៀសវាងអាហារប្រភេទណាខ្លះ ដើម្បីថែទាំសុខភាពឲ្យនៅតែរឹងម៉ាំ?
- ស្វែងយល់ពីមធ្យោបាយធ្វើតេស្ដរក HIV ខ្លួនឯង កុំចាំតែពេទ្យ
- តើមេរោគ HIV ធ្វើការបំផ្លាញរាងកាយមនុស្សដូចម៉្តេចខ្លះ? មកស្វែងយល់ទាំងអស់គ្នា!
- ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា
- ជំងឺកាមរោគទាំង៤នេះ ចេញរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា
- អ្វីទៅជាជំងឺស្វាយ? មានរោគសញ្ញាម៉េចខ្លះ ហើយធ្ងន់ធ្ងរប៉ុនណា?
ចំណុចសំខាន់
[embed-health-tool-bmi]