ជឿថាគ្នាយើងដឹងបានច្រើនហើយ ទាក់ទងនឹងជំងឺទឹកនោមផ្អែម។ ជំងឺទឹកនោមផ្អែមប្រភេទទី២ កើតមានភាគច្រើនលើមនុស្សធំពេញវ័យដោយស្ងប់ស្ងាត់បំផុត និងប្រើពេលវេលាច្រើនឆ្នាំ បន្តិចម្ដងៗ ដោយមិនមានចេញរោគសញ្ញាអ្វីទាំងអស់។ នេះបើតាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត។
យើងត្រូវដឹងថា គ្រាន់តែបញ្ហាលើសជាតិស្ករក្នុងឈាមតែមុខ នាំទៅដល់ផលប៉ះពាល់ស្ទើរគ្រប់សរីរាង្គទាំងអស់ ដែលអាចនាំទៅដល់ទាំងពិការភាព និងអាយុជីវិត។ ក្នុងករណីដែលអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ មិនបានព្យាបាលត្រឹមត្រូវ និងឲ្យទាន់ពេលវេលា ជំងឺនេះបណ្ដាលឲ្យមានផលវិបាកធ្ងន់ធ្ងរជាច្រើនដូចជា៖
– ខូចសាច់ដុំបេះដូង ដោយមកពីស្ទះសរសៃឈាមបេះដូង
– ដាច់ ឬស្ទះសរសៃឈាមខួរក្បាល
– ពិការភ្នែក
– បាត់បង់ការដឹងប្រព័ន្ធប្រសាទអវយវៈ (ងាយប្រឈមនឹងការរបួសជើង ឬវះកាត់ជើង)។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ហេតុបែបនេះហើយ ទើបយើងត្រូវពិនិត្យសុខភាពឲ្យបានទៀងទាត់ ពិនិត្យកម្រិតជាតិស្ករនៅក្នុងឈាមដោយគ្រូពេទ្យគឺជាវីធីល្អបំផុត ដើម្បីចៀសវាង ក៏ដូចជាទប់ស្កាត់កើតជំងឺទឹកនោមផ្អែម។ ដូចគ្នានេះ ដើម្បីធានាបាននូវសុខភាពល្អ មិនថាគ្នាយើងណាកើតទឹកនោមផ្អែម ឬគ្នាយើងដែលមានសុខភាពធម្មតាទេ គួរផ្លាស់ប្ដូររបៀបរស់នៅតាមការណែនាំខាងក្រោមនេះ៖
១. ហាត់ប្រាណយ៉ាងតិច ៣០-៤៥នាទី/ថ្ងៃ
២. ញ៉ាំអាហារយ៉ាងតិច ៣ដង/ថ្ងៃ ឲ្យទៀងពេល (អាហារគ្រប់ពេលគួរមានបន្លែចម្រុះ)
៣. ចៀសវាងអាហារប្រៃឲ្យបានច្រើន
៤. ឈប់ជក់បារី
៥. កាត់បន្ថយអាហារកាឡូរីខ្ពស់ មកពីប្រភពស្ករ ខ្លាញ់ និងសាច់ក្រហម
៦. កាត់បន្ថយគ្រឿងស្រវឹងឲ្យបានច្រើនបំផុត
៧. ពិសេស ត្រូវកាត់បន្ថយអារម្មណ៍តានតឹងឲ្យបានច្រើន (ដែលជាមូលហេតុចម្បងនាំឲ្យមានវិបត្តិមេតាបូលិក)។
អត្ថទពាក់ព័ន្ធ៖
[embed-health-tool-bmi]