backup og meta

ការផឹកតែ ឬ កាហ្វេអាចកាត់បន្ថយហានិភ័យស្លាប់លឿនដោយ​ទឹក​នោម​ផ្អែម បាន ២៥%?

ការផឹកតែ ឬ កាហ្វេអាចកាត់បន្ថយហានិភ័យស្លាប់លឿនដោយ​ទឹក​នោម​ផ្អែម បាន ២៥%?

ការសិក្សាមួយបានរកឃើញថា អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ដែលនិយម ផឹកតែ ផឹកកាហ្វេ ដោយមិនបានបន្ថែមជាតិស្ករជាមួយ អាចកាត់បន្ថយហានិភ័យឆាប់ស្លាប់ បានដល់ទៅ ២៥%។

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

លោកវេជ្ជបណ្ឌិត Qi Sun អ្នកសិក្សាស្រាវជ្រាវអំពីសុខភាពអ្នកជំងឺទឹកនោមផ្អែម បានមានប្រសាសន៍ថា ចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ការទម្លាប់ញ៉ាំតែ កាហ្វេ និង ទឹកថ្នាំពីរុក្ខជាតិ អាចកាត់បន្ថយ​ហានិភ័យឆាប់ស្លាប់បាន ២៥%។ ហើយមូលហេតុចម្បងបំផុតរបស់អ្នកជំងឺ ដែលអាចប្រឈមការស្លាប់លឿននោះក៏ដោយសារការប៉ះពាល់សុខភាពបេះដូង ដែលវិវត្ដពីជំងឺទឹកនោមផ្អែមនោះតែម្ដង។

ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា ផ្អែកលើមូលដ្ឋានគ្រឹះនៃការសិក្សាបានចង្អុលបង្ហាញពីអត្ថប្រយោជន៍ នៃកាហ្វេខ្មៅ តែ ទឹកថ្នាំរុក្ខជាតិ ទឹកដោះគោគ្មានជាតិខ្លាញ់ ឬទឹកផ្លែឈើដែលគ្មានជាតិស្ករ ដោយភេស្ជជៈ​ដែល​គ្មាន​ជាតិស្ករទាំងនេះ នឹងមិនប៉ះពាល់ដល់សុខភាពដល់អ្នកជំងឺនោះទេ។ ពពួកភេសជ្ជៈ មានជាតិផ្អែម គឺជាកត្ដាហានិភ័យខ្ពស់ប៉ះពាល់ដល់សុខភាព មិនថាអ្នកជំងឺទឹកនោមផ្អែម ឬអ្នកមានសុខភាពធម្មតា ឡើយ ដោយ​បន្ថែមពីនេះវាក៏ប៉ះពាល់ដល់សុខភាពបេះដូង ផង​ដែរ។

ស្រដៀងគ្នានៃការស្រាវជ្រាវនេះ មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ និង​បង្ការ​ជំងឺ​ឆ្លង​(CDC) អាមេរិក​បាន ក៏បានចុះផ្សាយអំពីការប្រឈមគ្រោះថ្នាក់ យ៉ាងខ្លាំងបំផុតរបស់អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ផង​ដែរ ដោយ​អ្នក​ជំ​ងឺនឹងងាយកើតជំងឺបេះដូង ទ្វេដង បើធៀបនឹងអ្នកគ្មានជំងឺទឹកនោមផ្អែម។

ការសិក្សានេះធ្វើឡើង ដោយមានអ្នកចូលរួម ១៥ ៥០០នាក់ ជាអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ក្នុងនោះមានស្ដ្រីប្រហែល ៧៥% ក្នុងវ័យជាមធ្យម៦១ឆ្នាំ។ អ្នកជំងឺត្រូវធ្វើតេស្ដសំណួរជារៀងរាល់២ ទៅ ៤ឆ្នាំម្ដងអំពីទម្លាប់នៃការញ៉ាំភេសជ្ជៈពួកគេ។ លទ្ធផលបង្ហាញ អ្នកដែលមានទម្លាប់ញ៉ាំកាហ្វេ តែ និង ផឹកទឹកបានច្រើន អាចជួយកាត់បន្ថយ អត្រានៃការប្រឈមស្លាប់លឿន បាន២៥%។

ទឹកនោមផ្អែម

[embed-health-tool-heart-rate]

អត្ថទ​ពាក់ព័ន្ធ​៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Diabetes and Your Heart https://www.cdc.gov/diabetes/library/features/diabetes-and-heart.html#:~:text=If%20you%20have%20diabetes%2C%20you,are%20to%20have%20heart%20disease.

Are sugary drinks linked to diabetes? https://www.bhf.org.uk/informationsupport/heart-matters-magazine/news/behind-the-headlines/sugary-drinks

Green Tea and Coffee Consumption and All-Cause Mortality Among Persons With and Without Stroke or Myocardial Infarction https://www.ahajournals.org/doi/10.1161/STROKEAHA.120.032273

The Nutrition Source https://www.hsph.harvard.edu/nutritionsource/food-features/coffee/

New research reveals how coffee and tea can affect risk of early death for adults with diabetes | CNN https://www.ncbi.nlm.nih.gov/search/research-news/18729/?utm_source=gquery&utm_medium=referral&utm_campaign=gquery-home#:~:text=New%20research%20reveals%20how%20coffee%20and%20tea%20can%20affect%20risk,death%2C%20a%20new%20study%20found.

កំណែ​ប្រែបច្ចុប្បន្ន

24/04/2023

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទ​ពាក់ព័ន្ធ

៥សំណួរសំខាន់ៗសម្រាប់អ្នកជំងឺទឹកនោមផ្អែមគួរស្វែងយល់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 24, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម