ផលរំខានរបស់ថ្នាំ៖ ថ្នាំសម្រាប់ជំងឺទឹកនោមផ្អែមជួយអ្នកជំងឺឲ្យគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ប៉ុន្តែក៏អាចធ្វើឲ្យអ្នកជំងឺបាត់បង់ចំណង់អាហារដែរ។ ថ្នាំផ្សេងទៀត សម្រាប់បញ្ហាសុខភាពផ្សេងទៀតក៏អាចធ្វើឲ្យអ្នកមានជំងឺទឹកនោមផ្អែមបាត់បង់ចំណីអាហារដែរ។ ក្នុងករណីយើងបាត់បង់ចំណង់អាហារ គួរប្រឹក្សាជាមួយគ្រូពេទ្យដើម្បីបានដំណោះស្រាយល្អ និងដឹងពិតថាមកពីថ្នាំឬយ៉ាងណា។
ពេលឈឺ៖ អ្នកជំងឺទឹកនោមផ្អែមក៏អាចកើតផ្ដាសាយធម្មតា ឬផ្ដាសាយធំដែរ ដែលអាចរំខានដល់ចំណង់អាហារ។ បើសិនជាយើងបាត់បង់ចំណង់អាហារដោយសារតែជំងឺ ត្រូវប្រឹក្សាជាមួយគ្រូពេទ្យ ព្រោះថាអាចត្រូវផ្លាស់ប្ដូរថ្នាំជំងឺទឹកនោមផ្អែម។
គ្រប់គ្រងជំងឺមិនបានល្អ៖ អ្នកជំនាញខាងជំងឺទឹកនោមពន្យល់ថាការគ្រប់គ្រងកម្រិតជាតិស្ករមិនបានល្អ បង្កឲ្យជាតិស្ករឡើងជាប់ជាប្រចាំ ក៏អាចធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែមបាត់បង់ចំណង់អាហារដែរ។