backup og meta

បើជាតិស្ករក្នុងឈាមកើនឡើងក្រោយញ៉ាំអាហាររួច អាចសាកគន្លឹះទាំង៥នេះ

បើជាតិស្ករក្នុងឈាមកើនឡើងក្រោយញ៉ាំអាហាររួច អាចសាកគន្លឹះទាំង៥នេះ

ប្រសិនបើ​គ្នា​យើង​ប្រឈម​នឹង​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ភ្លាម​ៗ ក្រោយ​ញ៉ាំ​អាហារ​រួច យើង​គួរ​តែ​បញ្ចូល​ទម្លាប់​ល្អ​ៗ​មួយ​ចំនួន​ ដើម្បី​គ្រប់គ្រង​ស្ថានភាព​នេះ។ ពិត​ណាស់​ បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ក្រោយ​ញ៉ាំ​អាហារ​ កើត​ឡើង​ជា​ទូទៅ និង​សូម្បី​តែ​ចំពោះ​អ្នក​ដែល​គ្មាន​ជំងឺ​ទឹក​នោម​ផ្អែម ក៏ដោយ​។ ​យ៉ាង​ណា​មិញ ក្នុង​ករណី​នេះ​អាច​បង្ហាញ​ថា​យើង​កំពុង​ប្រឈម​នឹង​​​ហានិភ័យ​នៃ​ការវិវត្តន៍​ទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ ដែល​ទាមទារ​ឲ្យ​គ្នា​យើង​គួរ​ប្រុងប្រយ័ត្ន​ឲ្យ​ដិតដល់។

រោគសញ្ញា​មួយ​ចំនួន​បង្ហាញ​ពី​ការ​កើន​ឡើង​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ក្រោយ​ញ៉ាំ​អាហារ

  • ស្រេក​ទឹក​ខ្លាំង ឬ​ស្ងួត​មាត់​
  • ហត់​នឿយ
  • នោម​ញឹកញាប់
  • ព្រឹល​ភ្នែក។ល។

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

គន្លឹះ​គ្រប់គ្រង​ការ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ភ្លាម​ៗ​ក្រោយ​ញ៉ាំ​អាហារ​រួច​

​​១. ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​ខ្ពស់

ជាតិ​សរសៃ​គឺ​ជា​ប្រភេទ​កាបូអ៊ីដ្រាត​ ដែល​មិន​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ទៅ​លើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើយ ពីព្រោះ​វា​ផលិត​ជាតិ​ស្ករ​តិចតួច​ប៉ុណ្ណោះ។ បន្ថែម​ពី​នេះ ការ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ អាច​ជួយ​ឲ្យ​យើង​ឆាប់​ឆ្អែត និង​មិន​ញ៉ាំ​ច្រើន​ជ្រុល។

២. កុំ​គេង​ភ្លាម​ៗ​ក្រោយ​ញ៉ាំ​អាហារ​រួច

ការ​សិក្សា​បាន​បង្ហាញ​ថា ការ​គេង​ភ្លាម​ៗ​ក្រោយ​ញ៉ាំ​អាហារ​រួច​ ឬ​អង្គុយ​ចុះ អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។ ទម្លាប់​មួយ​នេះ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​សាច់ដុំ​មិន​អាច​ផ្ទេរ​ជាតិ​ស្ករ​លើស​​ទៅ​ចរន្ត​ឈាម​​បាន​នោះ​ទេ ថែម​ទាំង​​ជំរុញ​ឲ្យ​កើត​មាន​បញ្ហា​រំលាយ​អាហារ​​ទៀត​ផង។ ដូច្នេះ​ហើយ យើង​គួរ​ដើរ​យឺត​ៗ​ប៉ុន្មាន​នាទី​ក្រោយ​ញ៉ាំ​អាហារ​រួច ទើប​ជា​ការ​ប្រសើរ។

[embed-health-tool-heart-rate]

៣. គ្រប់គ្រង​របប​អាហារ

ទន្ទឹម​នឹង​នេះ​ដែរ ដើម្បី​ជៀសវាង​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​​ យើង​ចាំបាច់​ត្រូវ​គ្រប់គ្រង​បរិមាណ​របប​អាហារ​​ប្រចាំ​ថ្ងៃ ដោយ​ការ​ញ៉ាំ​អាហារ​តិចតួច​ឲ្យ​បាន​ច្រើន​ដង។ ការ​ធ្វើ​បែប​នេះ អាច​ជួយ​ឲ្យ​ជាតិ​ស្ករ​មាន​តុល្យភាព និង​មិន​មាន​ការ​ឡើង​ចុះ​ភ្លាម​ៗ​ឡើយ។

ជាតិស្ករក្នុងឈាម

៤. មិន​រំលង​អាហារ​ពេល​ព្រឹក

​​​​​​អាហារ​ពេល​ព្រឹក​ មាន​សារៈសំខាន់​បំផុត​​ក្នុង​ចំណោម​អាហារ​​ប្រចាំ​ថ្ងៃ​ទាំង​បី​ពេល ហើយ​ប្រសិនបើ​យើង​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ទេ​នោះ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​បន្ទាប់​។ ដូច្នេះ​ហើយ គ្នា​យើង​គួរ​បញ្ចូល​របប​អាហារ​ល្អ​ៗ​​សម្រាប់​អាហារ​ពេល​ព្រឹក​។

៦. ពិនិត្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ទៀងទាត់

ជាមួយ​គ្នា​នេះ ការពិនិត្យ​កម្រិត​ជាតិ​ស្ករ​ជា​ទៀងទាត់​ មាន​សារៈសំខាន់​ណាស់ ពិសេស​សម្រាប់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​។ ចំណែក​ឯ​អ្នក​ងាយ​ប្រឈម​នឹង​ជំងឺ​​ទឹក​នោម​ផ្អែម​ ក៏​អាច​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ ​ព្រម​ទាំង​បញ្ចៀស​ការ​ឡើង​ចុះ​ជាតិ​ស្ករ​ភ្លាម​ៗ។

អត្ថទ​ពាក់ព័ន្ធ​៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Those bothersome blood sugar spikes after meals…

https://www.knowdiabetes.org.uk/blog/those-bothersome-blood-sugar-spikes-after-meals/

Strike the Spike: Controlling Blood Sugars After Eating

https://tcoyd.org/2019/10/strike-the-spike-controlling-blood-sugars-after-eating/

10 tips for healthy eating with diabetes

https://www.diabetes.org.uk/guide-to-diabetes/enjoy-food/eating-with-diabetes/10-ways-to-eat-well-with-diabetes

កំណែ​ប្រែបច្ចុប្បន្ន

03/07/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

សញ្ញាចុះជាតិស្ករក្នុងឈាម អ្នកជំងឺទឹកនោមផ្អែមត្រូវដឹង

ហេតុអ្វីជាតិស្ករក្នុងឈាមឡើងខ្ពស់ពេលព្រឹក?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 03, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម