backup og meta

ល័ក្តអាហារពណ៌ក្រហមលេខ៣ អាចបង្កឱ្យកើតជំងឺមហារីក

ល័ក្តអាហារពណ៌ក្រហមលេខ៣ អាចបង្កឱ្យកើតជំងឺមហារីក

កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ រដ្ឋបាលចំណីអាហារ និងឱសថរបស់​​សហរដ្ឋអាមេរិកបានហាមឃាត់ការ ប្រើល័ក្តអាហារពណ៌ក្រហម​លេខ​៣ ក្នុងអាហារ ភេសជ្ជៈ អាហារបំប៉ន និងថ្នាំ ដោយផ្អែកលើភស្តុតាង​​ដែលបាន ស្រាវជ្រាវតាំងពីយូរឆ្នាំមកហើយលើសត្វកណ្តុរដែល ល័ក្តអាហារពណ៌ក្រហមលេខ៣ បណ្តាលឱ្យកើតមហារីកក្រពេញ​ទីរ៉ូអុី។ យើងធ្វើម៉េចដឹងថា ចំណីអាហារ ភេសជ្ជៈ ថ្នាំ និងអាហារបំប៉ន​ណាខ្លះមាន​ដាក់​ល័ក្ត​អាហារពណ៌ក្រហមលេខ៣?

ល័ក្តអាហារពណ៌ក្រហមលេខ៣ មានឈ្មោះជាភាសាអង់គ្លេសថា FD&C Red No. 3, ​Red Dye​ No. 3, Red Dye 3, ឬ Erythrosine ជាល័ក្តសំយោគ​ដែលត្រូវបានដាក់​ចូលអាហារ ភេសជ្ជៈ ថ្នាំ និងអាហារបំប៉នចំនួន​ដើម្បី​ឱ្យមានពណ៌ក្រហមស្រស់ ដូចផ្លែឆឺរីក្រហម ស្អាតទាក់ភ្នែក។ ចំណីអាហារ ភេសជ្ជៈ អាហារបំប៉ន ឬថ្នាំពេញនិយម ដែល​មាន​ផ្ទុកល័ក្តអាហារពណ៌ក្រហមលេខ៣ មានដូចជា៖

  • ស្ករគ្រាប់៖ ជាពិសេស ស្ករគា្រប់សម្រាប់រដូវកាលបុណ្យទាន ដូចជា បុណ្យចូលឆ្នាំចិន បុណ្យទិវា​នៃក្តី​ស្រឡាញ់ បុណ្យហាឡូវីនជាដើម ដែល​មានរសជាតិស្រ្តបឺរី ឬមានពណ៌ក្រហម
  • ដំណាប់ផ្លែឆឺរីពណ៌ក្រហមស្រស់ដាក់លម្អស្រាក្រឡុក នំខេក ឬការ៉េម
  • ការ៉េមរសជាតិស្រ្តបឺរី ឬមានពណ៌ក្រហម
  • វីតាមីនទំពារហ្គាំមី ឬវីតាមីនកុមាររសជាតិស្រ្តបឺរី ឬមានពណ៌ក្រហម
  • ថ្នាំប្រភេទស៊ីរ៉ូរសជាតិស្រ្តបឺរី ឬមានពណ៌ក្រហម
  • នំ នំខុកឃី នំដូណាត់ នំខេក ឬនំខាប់ខេកជាដើមរសជាតិស្រ្តបឺរី ឬដែលមានស្ករពណ៌ក្រហមស្រោប ឬ​ដាក់ពីលើ
  • ទឹកដោះគោជូរ ឬយ៉ាអួររសជាតិស្រ្តបឺរី
  • ភេសជ្ជៈរសជាតិស្រ្តបឺរី ឬមានពណ៌ក្រហម
  • ចាហ៊ួយ ឬចាហ៊ួយស្វិតរសជាតិស្រ្តបឺរី ឬមានពណ៌ក្រហម
  • ដំណាប់ស្រ្តបឺរី
  • ទឹកស៊ីរ៉ូរសជាតិស្រ្តបឺរី ឬមានពណ៌ក្រហមជាដើម

ល័ក្តអាហារពណ៌ក្រហមលេខ៣ Hello គ្រូពេទ្យ

ចង់គណនា BMR ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ដើម្បីដឹងថា ចំណីអាហារ ភេសជ្ជៈ អាហារបំប៉ន ឬថ្នាំដែលមានផ្ទុកល័ក្តអាហារពណ៌ក្រហមលេខ៣ អត់ យើង​អាចមើលក្នុងតារាងព័ត៌មានអាហារូបត្ថម្ភ ឬជីវជាតិអាហាររបស់ចំណីអាហារ ភេសជ្ជៈ អាហារបំប៉ន ឬថ្នាំ​ទាំងនោះ​ដោយរកមើលពាក្យ FD&C Red No. 3, Red Dye No. 3, Red Dye 3, ឬ Erythrosine។

ក្រៅពីល័ក្តអាហារពណ៌ក្រហមលេខ៣ យើងគួរចៀសវាងចំណីអាហារ ភេសជ្ជៈ អាហារបំប៉ន ឬថ្នាំដែល​មាន​ផ្ទុក​ល័ក្តអាហារពណ៌ក្រហម​លេខ​៤០ (Red No. 40) ល័ក្តអាហារពណ៌លឿងលេខ៥ និង ៦ (Yellow No. 5​ និង Yellow No. 6 ) ល័ក្តអាហារពណ៌ខៀវលេខ១ និង ២(Blue 1 និង Blue 2) ល័ក្តអាហារពណ៌បៃតងលេខ៣ (Green 3) ផងដែរ ព្រោះល័ក្តអាហារទាំងនេះមិនត្រឹមតែប៉ះពាល់សុខភាព ឬបង្កឱ្យកើតជំងឺមហារីកទេ ថែម​ទាំង​អាចប៉ះពាល់ដល់សរសៃប្រសាទ និង​អាកប្បកិរិយាទៀត​ផង ជាពិសេសកុមារ។

អត្ថបទគួរអាន៖

ចំណុចសំខាន់

ចំណីអាហារ ភេសជ្ជៈ អាហារបំប៉ន ឬថ្នាំដែល​មាន​ផ្ទុកល័ក្តអាហារពណ៌ក្រហមលេខ៣ ដែលបង្កឱ្យកើតជំងឺ​មហារីកមានដូចជា៖
  • ស្ករគ្រាប់ដែលមានរសជាតិស្រ្តបឺរី ឬមានពណ៌ក្រហម
  • ដំំណាប់ផ្លែឆឺរីពណ៌ក្រហមស្រស់ដាក់លម្អស្រាក្រឡុក នំ​ខេក ឬការ៉េម
  • ការ៉េមរសជាតិស្រ្តបឺរី ឬមានពណ៌ក្រហម
  • វីតាមីនទំពារហ្គាំមី ឬវីតាមីនកុមាររសជាតិ​ស្រ្តបឺរី ឬមានពណ៌ក្រហម
  • ថ្នាំប្រភេទស៊ីរ៉ូរសជាតិស្រ្តបឺរី ឬមានពណ៌ក្រហម
  • នំ នំខុកឃី នំដូណាត់ នំខេក ឬនំខាប់ខេកជាដើមរសជាតិស្រ្តបឺរី ឬដែលមានស្ករពណ៌ក្រហមស្រោប ឬ​ដាក់ពីលើ
  • ទឹកដោះគោជូរ ឬយ៉ាអួររសជាតិស្រ្តបឺរី
  • ភេសជ្ជៈរសជាតិស្រ្តបឺរី ឬមានពណ៌ក្រហម
  • ចាហ៊ួយ ឬចាហ៊ួយស្វិតរសជាតិស្រ្តបឺរី ឬមានពណ៌ក្រហម
  • ដំណាប់ស្រ្តបឺរី
  • ទឹកស៊ីរ៉ូរសជាតិស្រ្តបឺរី ឬមានពណ៌ក្រហមជាដើម

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Red 3: FDA finally bans cancer-causing food dye
https://www.cspinet.org/cspi-news/red-3-fda-finally-bans-cancer-causing-food-dye

FDA moves to eliminate carcinogenic Red 3 from foods
https://www.cspinet.org/press-release/fda-moves-eliminate-carcinogenic-red-3-foods

FDA bans red dye No. 3 from foods, nearly 35 years after it was barred from cosmetics because of potential cancer risk
https://www.pbs.org/newshour/health/fda-bans-red-dye-no-3-from-foods-nearly-35-years-after-it-was-barred-from-cosmetics-because-of-potential-cancer-risk

Common Food Dye Linked to Cancer
https://svhealthcare.org/news/common-food-dye-linked-to-cancer 

FD&C Red No. 3
https://www.fda.gov/industry/color-additives/fdc-red-no-3

What products contain Red 3 dye? Checking ingredient labels is the best way to find out
https://apnews.com/article/what-products-have-red-dye-3-2d8b05b641a0c1f9af833de1c48cd55d

What is food dye?
https://www.ewg.org/news-insights/news/2024/03/what-food-dye

កំណែ​ប្រែបច្ចុប្បន្ន

17/01/2025

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សុខ វណ្ណ


អត្ថបទពាក់ព័ន្ធ

ការសិក្សា៖ ចង្ក្រានហ្គាសអាចបញ្ចេញសារធាតុបង្កជាមហារីក

វីតាមីន D ក៏រួមចំណែកជួយប្រឆាំងនឹងជំងឺមហារីក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 17

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម