ចង់កាត់បន្ថយហានិភ័យជំងឺមហារីកក្រពះ កុំភ្លេចអនុវត្តន៍គន្លឹះងាយៗទាំង ៥ នេះ
ក្រពះស្ថិតនៅផ្នែកខាងលើនៃពោះផ្នែកខាងឆ្វេង ដែលមានមុខងារផ្ទុក និងរំលាយអាហារ។ ជំងឺមហារីក អាចវិវត្តន៍នៅក្នុងក្រពះ ព្រមទាំងរាលដាលទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ រួមទាំងកូនកណ្តុរដែលនៅជិតក្រពះ។ ហានិភ័យនៃជំងឺមហារីកក្រពះនឹងកើនឡើងនៅពេលដែលយើងមានវ័យកាន់តែច្រើន។ ជាក់ស្តែង អ្នកជំងឺជាងពាក់កណ្តាលដែលកើតជំងឺមហារីកមួយប្រភេទនេះ ច្រើនតែមានវ័យចាប់ពី៧៥ឆ្នាំឡើងទៅ ហើយជាទូទៅ បុរសប្រឈមនឹងការកើតជំងឺមហារីកក្រពះច្រើនជាងស្ត្រី។ កត្តាហានិភ័យនៃជំងឺមហារីកក្រពះ ធ្លាប់ធ្វើការវះកាត់ដំបៅក្រពះកាលពី១៥ ទៅ ២៥ឆ្នាំមុន ដែលនាំឲ្យការផលិតអាស៊ីដក្រពះថយចុះ និងបណ្តាលឲ្យបាក់តេរីដែលផលិតNitrite លូតលាស់។ ញ៉ាំអាហារប្រៃ ជ្រក់ និងឆ្អើរច្រើនជ្រុល ការឆ្លងបាក់តេរី Helicobacter Pyloriរយៈពេលយូរ ឬជំងឺរលាកក្រពះរ៉ាំរ៉ៃ ញ៉ាំបន្លែ និងផ្លែឈើតិចតួច មានប្រវត្តិគ្រួសារកើតជំងឺមហារីកក្រពះ ធាត់ជ្រុល ឬលើសទម្ងន់ មានក្រុមឈាមប្រភេទ A ញ៉ាំគ្រឿងស្រវឹង និងជក់បារី ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញានៃជំងឺមហារីកក្រពះ ស្លេកស្លាំង និងខ្សោយនៅពេលធ្វើការតិចតួច មិនស្រួលក្នុងពោះផ្នែកខាងលើផ្ចិត ក្អួត ឬចង្អោរមាន ឬគ្មានឈាម ស្រកទម្ងន់ ក្រហាយទ្រូង ពិបាករំលាយអាហារ លាមកមានឈាម មិនឃ្លានអាហារ ហើមពោះដោយសារសារធាតុរាវ ដែលកើតឡើងនៅដំណាក់កាលធ្ងន់ធ្ងរ ប្រសិនបើរោគសញ្ញាខាងលើកើតឡើងយូរជាង៣សប្តាហ៍ យើងគួរតែពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញភ្លាមៗ […]