backup og meta

កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​មហារីក​សុដន់​កើត​ឡើង​ជា​ទូទៅ​ចំពោះ​ស្រី​ៗ​យើង​ ជា​ពិសេស​​អ្នក​​ដែល​អាយុ​ចាប់​ពី​៥០​ឆ្នាំ​ឡើង​ទៅ ប៉ុន្តែ​​ស្ត្រី​វ័យ​ក្មេង​ក៏​អាច​ប្រឈម​នឹង​ជំងឺ​មហារីក​នេះ​ដែរ​។ ជាក់ស្ដែង ​មាន​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​៨​នាក់​ ធ្វើ​រោគវិនិច្ឆយ​ថា​មាន​ជំងឺ​មហារីក​សុដន់​។ យ៉ាង​ណា​មិញ ​ការ​រក​ឃើញ​ជំងឺ​នេះ​ទាន់​ពេល​អាច​ជួយ​ឲ្យ​​ការ​ព្យាបាល​កាន់​តែ​​មាន​ប្រសិទ្ធភាព​ខ្ពស់​​។ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​ពិនិត្យ​សុដន់​​ដោយ​ខ្លួន​ឯង​ជា​ទៀងទាត់ និង​ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​​ៗ​ ក៏​ដូចជា​ថត​​សុដន់​​​​ដើម្បី​រក​មើល​ជំងឺ​មហារីក​​ឲ្យ​ទាន់​ពេលវេលា​។

រោគសញ្ញា​នៃ​ជំងឺ​មហារីក​សុដន់​

  • ប្រែប្រួល​ទំហំ ឬ​រូបរាង​នៃ​សុដន់​ម្ខាង ឬ​ទាំង​សង​ខាង​
  • ដុំ​ពក​ ឬ​ហើម​នៅ​ក្លៀក​
  • មាន​កន្ទួល​នៅ​ជុំវិញ​ចុង​សុដន់​
  • ចុង​សុដន់​ប្រែប្រួល ដូចជា​លឹប​ចូល​ក្នុង
  • ​ហូរ​ទឹក​ពី​ចុង​សុដន់​ ដែល​អាច​មាន​ឈាម​

មូលហេតុ​បង្ក​ជំងឺ​មហារីក​សុដន់​

មូលហេតុ​ជាក់លាក់​នៃ​ជំងឺ​មហារីក​សុដន់​ មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ ប៉ុន្តែ​មាន​កត្តា​មួយ​ចំនួន​ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​សុដន់​ ដែល​រួម​មាន​៖

  • អាយុ​ច្រើន​
  • ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​មហារីក​សុដន់​
  • ធ្លាប់​កើត​ជំងឺ​មហារីក​សុដន់​
  • មាន​កម្ពស់​ខ្ពស់​ លើស​ទម្ងន់​ ឬ​ធាត់​ជ្រុល​
  • ជក់​បារី​

កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​សុដន់​ តាម​គន្លឹះ​ទាំង​នេះ

១. កាត់​បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​

ការ​ញ៉ាំ​គ្រឿង​ស្រវឹង​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ជំងឺ​មហារីក​សុដន់​។ ដូច្នេះ​ហើយ​ ស្រី​ៗ​យើង​គប្បី​កាត់​បន្ថយ​គ្រឿង​ស្រវឹង​​ឲ្យ​នៅ​កម្រិត​តិច​តួច​ ទើប​ជា​ការ​ប្រសើរ​។

២. ឈប់​ជក់​បារី​

ទន្ទឹម​នឹង​នេះ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ជា​កត្តា​ចម្បង​ដែល​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ផ្សេង​ៗ​ រួម​ទាំង​ជំងឺ​មហារីក​សុដន់​ផង​ដែរ​។ ជាក់​ស្ដែង ស្ត្រី​ដែល​ជក់​បារី​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​មហារីក​សុដន់​ ។ សម្រាប់​អ្នក​ដែល​ចាប់ផ្ដើម​ជក់​បារី​នៅ​មុន​ពេល​សម្រាល​កូន​ដំបូង និង​បន្ត​ជក់​លើស​ពី​២០​ឆ្នាំ ​មាន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ប្រភេទ​នេះ​​ដល់​ទៅ​៣៥​%​។

៣. ហាត់​ប្រាណ​ជា​ទៀងទាត់​

ការ​ហាត់​ប្រាណ​ជា​ទៀងទាត់​ មាន​គុណប្រយោជន៍​ជួយ​ពង្រឹង​សុខភាព​ ក៏​ដូចជា​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​សុដន់​។ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ទាំង​នេះ គ្នា​យើង​គប្បី​ហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​១៥០​នាទី​​ក្នុង​មួយ​សប្ដាហ៍​។

មហារីកសុដន់

​៤. ញ៉ាំ​របប​អាហារ​ល្អ​ៗ​

​ការ​ញ៉ាំ​អាហារ​ល្អ​ៗ​ ដូចជា​បន្លែ ផ្លែឈើ​ អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​សុដន់​យ៉ាង​មាន​ប្រសិទ្ធភាព​។ មួយ​វិញ​ទៀត យើង​គប្បី​ញ៉ាំ​អាហារ​ដែល​សម្បូរ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ខ្ពស់​ដែល​រួម​មាន​ ការ៉ុត​ ល្ពៅ​ បន្លែ​ស្លឹក​បៃតង ដំឡូង​ជ្វា​ ផ្សិត​ និង​ទទឹម​ ជា​ដើម។ បន្ថែម​ពី​នេះ យើង​​គប្បី​បញ្ចូល​វីតាមីន​D ដែល​មាន​នៅ​ក្នុង​ត្រី​សាល់ម៉ុន​ និង​ស៊ុត​លឿង ក្នុង​របប​អាហារ​ផង​ដែរ​​។

៥. បំបៅ​ដោះ​កូន​

ការ​បំបៅ​ដោះ​កូន​មិន​ត្រឹម​តែ​កាត់បន្ថយ​ឱកាស​ក្នុង​ការវិវត្តនៃ​ជំងឺ​មហារីក​នោះ​ទេ តែ​​ថែម​ទាំង​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ក្រពេញ​​អូវែ​ ដោយ​ការពារ​ការ​បញ្ចេញ​អូវុល​​ថែម​ទៀត​ផង។ ដូច្នេះ​ហើយ​ ម៉ាក់​គប្បី​បំបៅ​ដោះ​កូន​យ៉ាង​​ហោច​ណាស់​ឲ្យ​បាន​៦​ខែ​ ដើម្បី​​ទទួល​បាន​អត្ថប្រយោជន៍​ដល់​ទាំង​​ម្ដាយ និង​ទារក​។​

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​Breast cancer in women

https://www.nhs.uk/conditions/breast-cancer/

Lifestyle-related Breast Cancer Risk Factors

https://www.cancer.org/cancer/breast-cancer/risk-and-prevention/lifestyle-related-breast-cancer-risk-factors.html

Make these 7 lifestyle changes to reduce your risk of cancer

https://connect.uclahealth.org/2021/12/16/make-these-7-lifestyle-changes-to-reduce-your-risk-of-cancer/

​​​​​​​

កំណែ​ប្រែបច្ចុប្បន្ន

16/09/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

៤ ចំណុច គួរដឹងពីជំងឺមហារីកសុដន់ កុំឲ្យចេះតែបារម្ភ!

មានសារធាតុ​រាវ​ចេញ​តាម​ចុង​សុដន់ ជាសញ្ញាមហារីកសុដន់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 16

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម