backup og meta

ដុំលើសុដន់មនុស្សស្រីប្រភេទ Fibroadenoma អាចបាត់ទៅវិញមិនបាច់ព្យាបាល

ដុំលើសុដន់មនុស្សស្រីប្រភេទ Fibroadenoma អាចបាត់ទៅវិញមិនបាច់ព្យាបាល

១- តើអ្វីជាដុំសុដន់ប្រភេទ fibroadenoma?

ដុំ fibroadenoma នៅ​លើ​សុដន់​គឺ​ជា​ដុំ​ស្លូត​មួយ​ដែល​ច្រើន​កើត​លើ​មនុស្ស​ស្រី​វ័យ​ក្មេង។ ដុំនេះមិន​បង្ករ​ជា​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​នោះទេ ហើយ​ភាគ​ច្រើន​បាត់​ទៅ​វិញ​ដោយ​ខ្លួន​​ឯង និ​ងមិន​ចាំ​បាច់​ត្រូវ​ការ​ការ​ព្យាបាល​ដែរ។ ដុំ fibroadenoma ​មិន​មែន​ជា​ដុំ​មហារីក​នោះ​ទេ ហើយ​មិន​រីក​រាល​ដាល​ទៅ​កាន់​សរីរាង្គ​ដទៃ​ផ្សេង​ទៀត​នោះដែរ។ ភាគ​ច្រើន​ដុំនេះ​មាន​ទំហំ​តូច រឹង​ពេល​ប៉ះ តែ​មិន​ឈឺ​នោះ​ទេ។

អត្ថបទពាក់ព័ន្ធ៖កើត​មហារីកសុដន់ ប៉ះពាល់​អារម្មណ៍ដៃគូអត់?

២- ដុំ fibroadenomas នៅលើសុដន់មានពីរប្រភេទគឺ៖

  • ដុំ fibroadenomas ​ធម្មតា​មិន​បង្ករ​ឲ្យ​ឈាន​ទៅ​រក​ជំងឺ​មហារីក​នៅ​សុដន់។ រូប​រាង​របស់​មិន​ប្រែ​ប្រួល​ គឺ​នៅ​ដដែល​បើ​មើល​តាម​មីក្រូទស្សន៍។
  • ដុំ fibroadenomas សាំ​ញ៉ាំ​មាន​កោសិកា​គីស​តូច​ៗ ផ្ទុក​ទៅ​ដោយ​ទឹក​ពេញ​អាច​មើល​ឃើញ​នឹង​ភ្នែក​ទទេ នឹង​​មាន​ជាប់​ជាតិ​កាល់ស្យូម។

៣- ហេតុអ្វីបានជាស្រីៗកើតដុំ fibroadenomas នៅ​លើសុដន់?

អ្នក​វិទ្យា​សាស្ត្រ​មិន​ទាន់​អាច​បក​ស្រាយ​បាន​នៅ​ឡើយ​ទេ ថា​ហេតុ​អ្វី​បាន​ជា​ស្រីៗកើត​ដុំ fibroadenomas។ ប៉ុន្តែ គេ​ជឿ​ថា​អ័រម៉ូន (អឺស្ត្រូហ្សែន) អាច​ជា​មូល​ហេតុ​បង្ករ​ឲ្យ​កើត​បញ្ហា​មួយ​នេះ។ ក្រៅ​ពី​នេះ​នៅ​មាន​ថ្នាំ​គ្រាប់​ពន្យា​កំណើត ពេល​ស្រីៗខ្លះបាន​លេប​មុន​អាយុ​ ២០​ឆ្នាំ គឺ​អាច​ឲ្យ​​វិវត្ដ​ទៅ​ជា​ដុំ fibroadenomas ច្រើន​ជាង​អ្នក​ដទៃ។ ដុំ​នៅ​លើ​សុដន់​អាច​រីក​មាឌ​កាន់​តែ​ធំ​ពេល​ស្រីៗ​កំពុង​ពពោះ ហើយ​​នឹង​អាច​រួញ​មក​វិញ​ពេល​ដល់​វ័យ​អស់​រដូវ។

អត្ថបទពាក់ព័ន្ធ៖

៤- តើធ្វើដូចម្ដេចទើបអ្នកដឹងថាខ្លួនឯងមានដុំនៅលើសុដន់?

គ្រូពេទ្យ​នឹង​ពិនិត្យ​លើ​សុដន់​របស់​យើង។ ពេល​ខ្លះ​យើង​ប្រហែល​ជា​ត្រូវ​ការ​ថត​មើល ឬ​ប្រើ​ម៉ាស៊ីន​ថត​សុដន់ ដើម្បី​ដឹង​ថាជាដុំ​មហរីក​ឬ​មិន​មែន និងអាំច​តម្រូវ​ឲ្យ​ច្រឹប​សាច់​នោះ​យក​ទៅ​វិភាគ​នៅ​មន្ទី​ពិសោធន៍។

៥- ធ្វើដូចម្ដេចដើម្បីកម្ចាត់ដុំ fibroadenomas នៅលើសុដន់ចេញបាន?

ទោះ​បី​ជា​ដុំ fibroadenomas ​មិន​បង្ករ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​រ​បស់​ស្រីៗ​ក្ដី ស្រីៗយើង​​ក៏​អាច​ជ្រើស​យក​វិធី​វះ​កាត់​​ចោល​ប្រសិន​បើ​​ចង់ ឬ​ប្រសិន​បើ​​មាន​ប្រវត្តិក្រុម​គ្រួសារ​​កើត​ជំងឺ​មហារីក​​សុដន់។ ការ​ណែ​នាំ​ឲ្យ​​វះ​កាត់​​ដុំ​លើ​សុដន់​ប្រសិន​បើ៖

  • ដុំ​នោះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​រូប​រាង​របស់​សុដន់
  • ដុំ​បណ្ដាល​ឲ្យ​យើង​ឈឺ
  • ធ្លាប់​មាន​ក្រុម​គ្រួសារ​កើត​ជំងឺ​មហារីក​សុដន់
  • ប្រសិន​បើ​លទ្ធ​ផល​វិភាគ​សាច់​ចេញ​មក​មិន​សូវ​ល្អ

ប៉ុន្តែ​នៅ​ពេល​ដែលយើង​វះ​យក​ដុំ fibroadenomas ​ចេញ​រួច​រាល់ ដុំនេះ​នៅ​តែ​អាច​កើត​ឡើង​វិញ​ម្ដង​ទៀត​បាន​ដដែល។

ប្រសិន​បើ​​ដុំ​ fibroadenomas មិន​រីក​ធំ​ជាង​មុន ឬ​​រួម​តូច​វិញ​ដោយ​ខ្លួន​ឯង យើង​ប្រហែល​ជា​មិន​ចាំ​បាច់​ត្រូវ​ខ្វល់​ពី​ដុំនេះពេក​ទេ ដោយ​សារ​តែ​ការ​វះ​យក​​ចេញ​គឺ​បាន​ន័យ​ថា យើង​បាត់​បង់​ជាលិកា​ជុំ​វិញ​សុដន់​ជា​ច្រើន។ ហើយ​ថែម​ទាំង​បន្សល់​ទុក​ស្លាក់​ស្នាម និង​អាច​ខូច​រូប​រាង​របស់​សុដន់ ឬ​អាច​ធ្វើ​ឲ្យ​សុដន់​របស់​យើងប្រែ​រូប​រាង​ទៅ​ជា​ចម្លែក​ក៏​ថា​បាន។

៦- ការរស់នៅជាមួយដុំ fibroadenomas នៅលើសុដន់

មនុស្ស​ស្រី​មាន​ដុំ fibroadenomas នៅ​លើ​សុដន់​គឺ​អាច​ប្រឈម​មុខ​ខ្ពស់​ក្នុង​ការ​វិវត្ដ​ទៅ​រក​ជំងឺ​មហារីក​សុដន់។ ដូច​នេះ​ប្រសិន​បើ​យើង​រក​ឃើញ​ថា​ខ្លួន​ឯង​មាន​ដុំ fibroadenomas នៅ​លើ​សុដន់​ហើយ ​គួរ​តែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​តាម​ដាន​ស្ថាន​ភាព​។ គ្រូពេទ្យនឹង​​ណែ​នាំ​ឲ្យ​យើង​​ពិនិត្យ​ដង​ខ្លួន​ឲ្យ​បាន​​ញឹក​ញាប់ ដើម្បី​ពិនិត្យ​រក​មើល​បញ្ហា​មិនប្រក្រដី​ណា​មួយ​កើត​ឡើង​លើ​សុដន់​របស់​យើង។ ប្រសិន​បើ​យើងសង្កេត​ឃើញ​មាន​ការ​ប្រែ​ប្រួល​មិន​ប្រក្រតី​​លើ​រូប​រាង ទំហំ ឬ​ប្រែ​ប្រួល​លើ​ដុំ fibroadenomas ​ដែល​មាន​ស្រាប់​លើ​សុដន់​ យើង​គួរ​តែ​ប្រញ៉ាប់​​ទៅជួប​គ្រូពេទ្យ​​ឲ្យ​បាន​លឿន។

អត្ថបទពាក់ព័ន្ធ៖

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Fibroadenoma Of Breast. http://www.healthline.com/health/fibroadenoma-breast#Overview1. Accessed April 21, 2017.

Fibroadenomas of the Breast. https://www.cancer.org/cancer/breast-cancer/non-cancerous-breast-conditions/fibroadenomas-of-the-breast.html. Accessed April 21, 2017.

កំណែ​ប្រែបច្ចុប្បន្ន

17/10/2024

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

មហារីកពោះវៀនធំ ជាមូលហេតុចម្បងនាំឲ្យមនុស្សពេញវ័យស្លាប់ច្រើនជាងគេ

សញ្ញាព្រមានទាំង៥នៅលើផ្ទៃមុខ និងក អាចបញ្ជាក់ពីជំងឺមហារីកសួត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Oct 17

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម