មិនថាបុរស ឬនារីទេ សោភ័ណភាពស្បែកនឹងបាត់បង់ ពិសេសផ្ទៃមុខតែម្ដងពេលកើតជំងឺកន្ទាលត្រអាកនេះ ព្រោះវាមានសភាពកន្ទួលធំៗ ឬជាស្នាមបន្ទះលើស្បែក មានពណ៌ក្រហមព្រឿងៗ និងរមាស់ខ្លាំង។
កន្ទាលត្រអាក គឺជាប្រតិកម្មម្យ៉ាងដែលកើតមានដោយសារប្រតិកម្មអាលែកហ្សីណាមួយ ឬពេលខ្លះមិនដឹងមូលហេតុពិតប្រាកដ ដែលធ្វើឲ្យយើង ហើម រមាស់ ក្រហម ស្លេក បន្ទះប៉ោងលើស្បែកនាំឲ្យក្រហាយ និងឈឺនៅពេលខ្លះ។ នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
លោកវេជ្ជបណ្ឌិតរូបនេះ ក៏បន្ថែមទៀតថា កន្ទាលត្រអាកកើតលើមនុស្សគ្រប់វ័យ ហើយបើនិយាយពីទំហំវាវិញអាចមានចាប់ពីប៉ុនចុងប៉ិច រហូតធំពេញមួយខ្លួន ឬស្នាមបន្ទះៗពេញខ្លួន។ រីឯវិធីព្យាបាល កុំឲ្យកន្ទាលត្រអាករីករាលដាលធំទៅៗ ត្រូវលាបក្រែមបំបាត់បញ្ហានេះ កុំប៉ះពាល់ កុំអេះ ឬញ៉ាំអាហារដែលធ្វើឲ្យរើ ស្អំកន្សែងត្រជាក់ៗ ស្លៀកសម្លៀកបំពាក់រលុងៗ និងញ៉ាំថ្នាំប្រឆំាងអាលែកហ្ស៊ី។ យ៉ាងយូរ ១ សប្ដាហ៍ វានឹងជា ធម្មតាវានឹងបាត់ទៅវិញក្នុងរយៈពេលក្រោម ២៤ ម៉ោង ប៉ុន្តែបើកន្លែងចាស់បាត់ វាអាចចេញនៅកន្លែងថ្មីមួយទៀត។
របស់ដែលធ្វើឲ្យយើងងាយឧស្សាហ៍ប្រតិកម្មជាមួយ៖
មនុស្សម្នាក់ៗមានទម្លាប់រស់នៅប្រចាំថ្ងៃខុសៗគ្នា ដូចនេះហើយការប្រតិកម្មជាមួយអ្វីម្យ៉ាង ក៏មិនដូចគ្នាដែរ ចឹងអ្នកខ្លះប៉ះរបស់អ្វីមួយប្រាកដជារើឡើងជាមិនបាន។
- អាហារ៖ គ្រឿងសមុទ្រ អាហារផ្អាប់
- ថ្នាំពេទ្យ
- ស្រា
- បារី
- សារធាតុគីមីផ្សេងៗដូចជាថ្នាំលាបសក់
- រោមសត្វ
- សត្វចិញ្ចឹម
- លំអងធូលី
- អាកាសធាតុ
- ស្បែករងសម្ពាធយូរពេក។
អត្ថបទពាក់ព័ន្ធ៖ កើតពពែឆ្កែ មកពីអ្វីឲ្យប្រាកដ?
[embed-health-tool-bmr]