backup og meta

គេង ២ បែបនេះអំឡុងពេលពពោះ ល្អចំពោះម៉ាក់ និងកូន

គេង ២ បែបនេះអំឡុងពេលពពោះ ល្អចំពោះម៉ាក់ និងកូន

មនុស្ស​ស្រី​ទាំងអស់​ពេល​ពពោះ​ជួប​បញ្ហា​លំបាក​អំឡុង​ពេល​គេង ជាពិសេស​ពេល​ពោះ​កាន់​តែ​ធំ ដោយ​យប់​ខ្លះ​មិន​អាច​គេង​លក់​ស្កប់ស្កល់ ត្រូវ​ប្រែ​ទៅ​ប្រែ​មក។ កាលណា​គេង​មិន​បាន​គ្រប់គ្រាន់​សុខភាព​យើង និង​គភ៌​ក៏​មិន​ប្រសើរ​ដែរ។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដំបូន្មាន​ថា ដើម្បី​ងាយ​គេង​លក់​ស្កប់ស្កល់ និង​ការពារ​សុខភាព​កូន​ក្នុង​ផ្ទៃ គួរ​គេង ២ បែប​នេះ។

១- គេង​មាន​កល់​ខ្នើយ

បើ​យើង​ពិបាក​ក្នុង​ការ​គេង​ណាស់ អាច​យក​ខ្នើយ​មក​កល់​ដាក់​ក្រោម​ជើង ដើម្បី​សម្រួល​ការ​លំបាក​ចុក​រួយ​ជើង ចុក​រួយចង្កេះ និង​ជួយ​ឲ្យ​ចលនាឈាមរត់​ស្រួល ឬ​មិន​ហើម​ជើង។ យើង​ក៏​អាច​បន្ថែម​ខ្នើយ​ទៅ​កល់​ពី​ក្រោយ​ខ្នង ដើម្បី​កាត់​បន្ថយ​អាការៈ​ឈឺ ឬ​ជាប់​ចង្កេះ។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

បញ្ហាដំណេកពេលពពោះ

២- គេង​ផ្អៀង​ចំហៀង

គេង​ផ្អៀង​ទៅ​ចំហៀង​ជា​ជម្រើស​ល្អ​បំផុត ជាពិសេស​គឺ​ការ​គេង​ផ្អៀង​ទៅ​ឆ្វេង។ គេង​ផ្អៀង​ទៅ​ឆ្វេង​អាច​ជួយ​ពង្រឹង​របត់​ឈាម​រត់ បង្កើន​លំហូរ​ឈាម​បាន​កាន់​តែ​ច្រើន​ដល់​គភ៌ បេះដូង និង​តម្រង​នោម។ មិន​តែ​ប៉ុណ្ណោះ វា​ក៏​ជួយ​ការពារ អាការៈ​ក្រហាយ​ដើម​ទ្រូង និង​អាការៈ​ឈឺខ្នង ឈឺ​ចង្កេះ​បាន ព្រម​ទាំង​ជួយ​សម្រួល​លំហូរ​ឈាម​ទៅ​ក្នុង​ស្បូន និង​បង្កើន​សារធាតុចិញ្ចឹម ដល់​សុក ដែល​នាំឲ្យ​ទារក​កាន់តែ​មាន​សុខភាព​ល្អ។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Sleeping Positions During Pregnancy – https://www.whattoexpect.com/pregnancy/sleep-solutions/pregnancy-sleep-positions/
Best Sleeping Positions During Pregnancy – https://americanpregnancy.org/healthy-pregnancy/pregnancy-health-wellness/sleeping-positions-while-pregnant/
Sleep position in pregnancy Q&A – https://www.tommys.org/pregnancy-information/im-pregnant/sleep-side/sleep-position-pregnancy-qa
Sleeping During Pregnancy (for Parents) – https://kidshealth.org/en/parents/sleep-during-pregnancy.html
The Best Sleeping Positions While Pregnant – https://www.sclhealth.org/blog/2022/03/the-best-sleeping-positions-while-pregnant/

កំណែ​ប្រែបច្ចុប្បន្ន

11/11/2022

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ពេលពពោះ គ្រាន់ស្អប់គ្រឿងសម្អាង ស្បែកស្រអាប់ អាចដឹងថាកូនប្រុស ឬស្រីពិតអត់?

ស្ត្រីពពោះនៅវ័យចាស់ឬក្មេងពេក អាចប្រឈមនឹងបញ្ហាច្រើន ទាំងម្ដាយនិងគភ៌


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 11, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម