backup og meta

ម៉ាក់ៗពពោះគួរធ្វើបែបណា ដើម្បីបង្ការកុំឲ្យកូនកើតមកមិនគ្រប់គីឡូ?

ម៉ាក់ៗពពោះគួរធ្វើបែបណា ដើម្បីបង្ការកុំឲ្យកូនកើតមកមិនគ្រប់គីឡូ?

ក្នុង​ពេល​ពពោះ  ស្រ្តី​គ្រប់​រូប​ត្រូវ​ថែ​សុខភាព​ឲ្យ​បាន​ល្អ ដើម្បី​ឲ្យ​កូន​ក្នុង​ផ្ទៃ​លូត​លាស់​ដោយ​គ្មាន​បញ្ហា​ប៉ះ​ពាល់​ ហើយ​កើត​មក​គ្រប់​គីឡូ​ត្រឹម​ត្រូវ។ ប៉ុន្តែ​មាន​ទារក​ខ្លះ​កើត​មក​មិន​គ្រប់​គីឡូ​តាម​ស្តង់​ដារ អ៊ីចឹង​ម៉ាក់ៗ​គួរ​ធ្វើ​បែប​ណា ដើម្បី​ការពារ​មិន​ឲ្យ​បញ្ហា​នេះ​កើត​ឡើង?

ទាក់​ទង​នឹង​បញ្ហា​នេះ មន្ទីរពេទ្យ កាល់​ម៉ែត បាន​ឲ្យ​ដឹង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា ទារក​គ្រប់​ខែ ឬ​មិន​គ្រប់​ខែ​ក៏​ដោយ ឲ្យ​តែ​កើត​មក​មិន​គ្រប់​គីឡូ​ គឺ​អាច​ប្រឈម​នឹងបញ្ហា​សុខភាព​ជា​ច្រើន​ដូចជា ចុះ​ជាតិ​ស្ករ ចុះ​កម្តៅក្នុង​ខ្លួន​ខ្លាំង និង​ងាយ​កើត​លឿង​។ល។

ដូច​នេះ​ហើយ មន្ទីរពេទ្យ កាល់​ម៉ែត បាន​ណែនាំ​ពី​វិធី​ម៉ាក់ៗ​ដែល​កំពុង​ពពោះ​ទាំង​អស់ គួរ​ធ្វើ​ដើម្បី​ការ​ពារ​មិន​ឲ្យ​កូន​កើត​មក​មិន​គ្រប់​ទម្ងន់​ដែល​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​ជា​ច្រើន​នោះ​ដូច​ជា៖

-​ ញ៉ាំអាហារ​បំប៉ន​ឲ្យបាន​គ្រប់​គ្រាន់

-​ តាម​ដាន​សុខភាព​ផ្ទៃពោះ​ឲ្យបាន​ទៀង​ទាត់

– ​ជ្រើស​រើស​មន្ទីរពេទ្យ​សម្រាល​កូន​ដែល​មាន​គ្រូពេទ្យ​ឯក​ទេស​កុមារ-ទារក​ច្បាស់​លាស់

– គោរព​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ផ្នែក​ទារក ក្នុង​ការ​បំបៅ​ទឹក​ដោះ និង​ថែទាំ​ទារក។

ចំណែក​មូលហេតុ​បណ្តាល​ឲ្យ​កូន​កើត​មក​មិន​គ្រប់​គីឡូ ផ្អែក​ទៅ​លើ​៣​កត្តា​ធំៗគឺ៖

កត្តា​ម្តាយ៖ ជំងឺ​ក្រឡា​ភ្លើង ការ​ឡើង​សម្ពាធឈាម​រ៉ាំរ៉ៃ

កត្តាទារក៖ ការ​បង្ក​រោគ​តាំង​ពី​នៅ​ក្នុង​ពោះ ម្តាយ​កើត​ស្អូច​ពេល​ពពោះ ឬ​ជំងឺ​តំណពូជ​ពី​កំណើត

កត្តា​គភ៌៖ ការ​ពពោះ​កូន​ភ្លោះ២ ឬ​ច្រើន។ ​

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

29/05/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ទារកក្នុងផ្ទៃលូតលាស់បានល្អ អាស្រ័យលើកត្តាសំខាន់២នេះ

ស្រោមដៃស្រោមជើងទារក គួរពាក់ដល់កូនអាយុប៉ុន្មានទើបល្អ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 29, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម