ប្រមេះទឹកបាយគឺជាជំងឺកាមរោគដែលឆ្លងតាមរយៈការរួមភេទ ហើយអាចឆ្លងទាំងបុរស និងស្រ្តី។ បើម៉ាក់ៗពពោះឆ្លងជំងឺនេះដោយមិនដឹងខ្លួន អាចមានផលប៉ះពាល់បែបណាខ្លះ? ជំងឺនេះមានរោគសញ្ញាអ្វីខ្លះ? អាចព្យាបាលអំឡុងពេលពពោះបានអត់?
សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និងជាប្រធានមន្ទីរពហុព្យាបាល និងសម្ភពត្បូងពេជ្របានលើកឡើងថា ជំងឺប្រមេះទឹកបាយបង្កឡើងដោយមេរោគឈ្មោះ Neisseria gonorrhea ដែលបង្ករោគលើប្រដាប់ភេទ មាត់ស្បូន ឬបំពង់ក (បើរួមភេទដោយប្រើមាត់)។
ចំពោះម៉ាក់ៗពពោះដែលមិនដឹងថាឆ្លងជំងឺប្រមេះទឹកបាយ ហើយមិនបានព្យាបាលទាន់ពេលអាចមានផលប៉ះពាល់ដូចខាងក្រោម៖
- រលូតកូន
- ទារកលូតលាស់មិនគ្រប់លក្ខណៈ
- ទារកស្លាប់ក្នុងផ្ទៃ
- ទារកកើតមិនគ្រប់ខែ
- ទារកកើតមិនគ្រប់គីឡូ
បើម៉ាក់ៗពពោះឆ្លងជំងឺប្រមេះទឹកបាយ អាចមានអាការៈដូចជា៖
- ឈឺចាប់ក្នុងបង្ហួរនោម
- ក្រហាយពេលនោម
- ធ្លាក់សច្រើនខុសធម្មតា
- រលាកទ្វារមាស
- ឈឺក្រហល់ក្រហាយក្នុងខ្លួន
- ហូរខ្ទុះ
ជំងឺប្រមេះទឹកបាយអាចធ្វើរោគវិនិច្ឆ័យតាមរយៈ៖
- ធ្វើតេស្តទឹកនោម
- ការធ្វើតេស្តកៀរទឹករងៃ ឬខ្ទុះចេញពីបង្ហួរនោម ទ្វារមាស ឬចុងលិង្គ
- ពិនិត្យឈាម
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ម៉ាក់ៗពពោះឆ្លងជំងឺប្រមេះទឹកបាយអាចធ្វើការព្យាបាលបានអត់?
ចំពោះម៉ាក់ៗពពោះដែលធ្វើតេស្តទៅដឹងថាឆ្លងជំងឺប្រមេះទឹកបាយអាចធ្វើការព្យាបាលបាន ហើយអាចសះស្បើយ ១០០% តែត្រូវប្រើថ្នាំផ្សះសម្រាប់ស្រ្តីមានផ្ទៃពោះ ព្រោះថ្នាំផ្សះមួយចំនួនអាចប៉ះពាល់ដល់ម៉ាក់ៗ និងទារកក្នុងផ្ទៃ ហើយរយៈពេលព្យាបាលអាចត្រូវការរហូតដល់បីសប្តាហ៍។
បើម៉ាក់ៗពពោះឆ្លងជំងឺប្រមេះទឹកបាយ ម៉ាក់ៗត្រូវធ្វើការព្យាបាលជាបន្ទាន់ ហើយត្រូវព្យាបាលទាំងពីរនាក់គឺទាំងម៉ាក់ៗ និងស្វាមីដើម្បីចៀសវាងការឆ្លងទៅឆ្លងមក ព្រោះជំងឺប្រមេះទឹកបាយជាជំងឺកាមរោគដែលឆ្លងតាមរយៈការរួមភេទ ទោះបីជាស្វាមីម៉ាក់ៗអត់មានចេញរោគសញ្ញាអ្វីក៏ដោយ។
[embed-health-tool-due-date]
ម្យ៉ាងទៀតក្នុងអំឡុងពេលព្យាបាល ម៉ាក់ៗត្រូវតមការរួមភេទរហូតដល់ជាសះស្បើយទាំងពីរនាក់ (ទាំងស្វាមី) និងទាល់តែធ្វើតេស្តទៅលែងឃើញថាមានមេរោគជំងឺប្រមេះទឹកបាយក្នុងខ្លួន តែបើចាំបាច់ត្រូវរួមភេទ ត្រូវប្រើស្រោមអនាម័យ ដើម្បីចៀសវាងឆ្លងទៅឆ្លងមកដែលធ្វើឱ្យលាប់ និងមានការពិបាកក្នុងការព្យាបាល ឬព្យាបាលមិនជោគជ័យ។
ដូច្នេះម៉ាក់ៗពពោះគួរតែធ្វើតេស្តេរកជំងឺប្រមេះទឹកបាយនៅពេលពិនិត្យពោះលើកដំបូង ឬនៅពេលសង្ស័យថាឆ្លងជំងឺប្រមេះទឹកបាយ ហើយបើឆ្លងត្រូវធ្វើការព្យាបាលដើម្បីការពារខ្លួន និងទារកក្នុងផ្ទៃពីហានិភ័យ។
អត្ថបទគួរអាន៖
- ទាំងនេះជាមូលហេតុបង្ក និងវិធីការពារស្រ្តីកុំឲ្យមានគ្រោះថ្នាក់ពេលមានផ្ទៃពោះ
- ប្រើទូរស័ព្ទច្រើនពេលពពោះ អាចបង្កើនហានិភ័យសុខភាពមួយចំនួន
- ក្រហាយទ្រូងអំឡុងពេលពពោះ សាកដោះស្រាយតាមវិធីនេះ
- កំពុងពពោះ ចេះតែរមាស់អាចបណ្ដាលមកពីជំងឺមួយប្រភេទនេះ
- ស្រីៗគួរដឹងនេះជារោគសញ្ញាកូនក្រៅស្បូន ត្រូវជួបពេទ្យទទួលការព្យាបាល
- រមួលក្រពើពេលពពោះ តើត្រូវដោះស្រាយតាមវិធីណា?
ចំណុចសំខាន់
- រលូត
- ទារកលូតលាស់មិនគ្រប់លក្ខណៈ
- ទារកស្លាប់ក្នុងផ្ទៃ
- ទារកកើតមិនគ្រប់ខែ
- ទារកកើតមិនគ្រប់គីឡូ