backup og meta

ដឹងអត់ថាទម្លាប់ទាំង៥នេះ អាចនាំឲ្យប្រឈមបញ្ហាពិបាកមានកូន

ដឹងអត់ថាទម្លាប់ទាំង៥នេះ អាចនាំឲ្យប្រឈមបញ្ហាពិបាកមានកូន

​នៅ​ពេល​ខ្លះ គ្នា​យើង​អាច​​មិន​ចាប់​អារម្មណ៍​នឹង​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន ប៉ុន្តែ​ទម្លាប់​ទាំង​នេះ អាច​ជា​ឫសគល់​នាំ​ឲ្យ​យើង​បាត់បង់​លទ្ធភាព​មាន​កូន​បាន។ មិន​ថា​យើង​កំពុង​តែ​ព្យាយាម​យក​កូន​ ឬ​អត់​ទេ​ គួរ​តែ​យក​ចិត្ត​ទុក​ដាក់​នឹង​រឿងរ៉ាវ​តូចតាច​ទាំង​នេះ។

១. សារធាតុ​គីមី​នៅ​ក្នុង​ផ្ទះ

លទ្ធភាព​មាន​កូន​របស់​គូស្នេហ៍​ អាច​ថយ​ចុះ​ប្រសិនបើ​យើង​ប្រឈម​នឹង​សារធាតុ​គីមី ​ជាតិ​ពុល​ ថ្នាំ​សម្លាប់​សត្វ​ល្អិត និង​សារធាតុ​ឧស្សាហកម្ម​ជាក់លាក់​ ដែល​អាច​ធ្វើ​ឲ្យ​ឱកាស​មាន​ផ្ទៃពោះ​ថយ​ចុះ​រហូត​ដល់​២៩​ភាគរយ។ សារធាតុ​ទាំង​នេះ រួម​មាន​PCBs, Phthalates និង​ Furan ដែល​មាន​នៅ​ក្នុង​ផលិតផល​ប្រើប្រាស់​ក្នុង​ផ្ទះ​ ដូចជា​ផលិតផល​សម្អាត និង​ផលិតផល​ថែ​រក្សា​សម្រស់។

២. សុខភាពផ្លូវ​ភេទ

ជាមួយ​គ្នា​នេះ​ដែរ ការ​រួម​ភេទ​ដោយ​មិន​បាន​ការពារ អាច​​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កាមរោគ។ ពិត​ណាស់​ ជំងឺ​កាមរោគ​ជា​ច្រើន​មិន​​​បង្ហាញ​រោគសញ្ញា​នៅ​ដំណាក់កាល​ដំបូង​ទេ ប៉ុន្តែ​បើ​យើង​មិន​បាន​ព្យាបាល​ទេ​នោះ ជំងឺ​កាមរោគ​​អាច​រារាំង​ដល់​ប្រព័ន្ធ​បន្ត​ពូជ​របស់​យើង​បាន​ ដែល​ជា​ហេតុ​នាំ​ឲ្យ​យើង​ពិបាក​មាន​កូន។

​​៣. ស្ត្រេស

គ្នា​យើង​ដឹង​អត់​ថា ស្រ្តេស​ជះ​​ឥទ្ធិពល​អវិជ្ជមាន​​លើ​បញ្ហា​មាន​ផ្ទៃពោះ​? ហើយ​ការ​កើន​ឡើង​កម្រិត​ស្រ្តេស អាច​រឹតត្បិត​ប្រព័ន្ធ​បន្ត​ពូជ​ទាំង​បុរស និង​ស្ត្រី​ដែល​ធ្វើ​ឲ្យ​យើង​កាន់​តែ​ពិបាក​ក្នុង​ការ​មាន​ផ្ទៃពោះ។

[embed-health-tool-due-date]

៤. ការ​ជក់​បារី

​ក្រៅ​ពី​​បង្ក​គ្រោះថ្នាក់​​ដល់​សួត និង​បង្កើន​ហានិភ័យ​នៃ​ការ​កើត​​ជំងឺ​ជា​ច្រើន​ទៀត ការ​ជក់​បារី​ក៏​ប៉ះពាល់​ដល់​ការ​មាន​កូន​ដូច​គ្នា។ ជាក់​ស្ដែង ការ​​ជក់​បារី​អាច​បណ្ដាល​ឲ្យ​ស្ត្រី​អស់​រដូវ​មុន​វ័យ​ និង​អាច​ធ្វើឲ្យ​មេ​ជីវិត​ឈ្មោល​​ធ្លាក់​ចុះ​ផង​ដែរ។

​៥. កាហ្វេ​អ៊ីន​

ដល់​ពេល​ដែល​យើង​គួរ​កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​ហើយ​ ប្រសិន​បើ​យើង​ញ៉ាំ​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ ចំនួន​៣​ទៅ​៤​​ពែង​​ជា​រៀង​រាល់​ថ្ងៃ ពីព្រោះ​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន​ច្រើន​អាច​កាត់បន្ថយ​​ការ​ផលិត​​មេ​ជីវិត​ឈ្មោល ព្រម​ទាំង​អាច​ធ្វើ​ឲ្យ​ស្ត្រី​រលូត​កូន​ និង​​ពិបាក​មាន​កូន​ថែម​ទៀត​ផង។ ហេតុ​ដូច្នេះ​ហើយ យើង​គួរ​ញ៉ាំ​កាហ្វេ​អ៊ីន​ត្រឹម​២​ពែង ឬ​មិន​លើស​ពី​២៥០​មិល្លីលីត្រ​ទើប​ជា​ការ​ប្រសើរ។

ព្យាយាមយកកូន

អត្ថបទគួរអាន៖

គន្លឹះ​ជួយ​ឲ្យ​​ឆាប់​មាន​កូន

  • កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​ស្ករ និង​កាបូអ៊ីដ្រាត ព្រម​ទាំង​អាហារ​កែច្នៃ​
  • ហាត់ប្រាណ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​រក្សា​ទម្ងន់​ឲ្យ​សម​សួន
  • ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់ និង​បន្លែ​ស្លឹក​បៃតង​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​ការ​បញ្ចេញ​ពង​អូវុល​ដែល​មាន​សុខភាព​ល្អ
  • ឈប់​ជក់​បារី ហើយគួរងាកមក​​ធ្វើ​សមាធិ​ ដើម្បី​កាត់បន្ថយ​ស្រ្តេស​
  • កាត់​បន្ថយ​ការ​​ផឹក​គ្រឿង​ស្រវឹង និងឈប់​​ជក់​បារី​
  • ប្រសិនបើ​គ្នា​យើង​ប្រឈម​នឹង​បញ្ហា​ពិបាក​មាន​កូន​ គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ដើម្បី​ស្វែង​រក​ការ​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធភាព។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Female fertility: Why lifestyle choices count

https://www.mayoclinic.org/healthy-lifestyle/getting-pregnant/in-depth/female-fertility/art-20045887

Factors Affecting Fertility

https://fertilitynetworkuk.org/fertility-faqs/factors-affecting-fertility/

Drugs and chemicals

https://www.yourfertility.org.au/everyone/drugs-chemicals

កំណែ​ប្រែបច្ចុប្បន្ន

23/11/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

៦ សំណួរ-ចម្លើយ អ្នកព្យាយាមយកកូន គួរស្វែងយល់

ស្រីៗកំពុងព្យាយាមយកកូន កុំមើលរំលងអាហារូបត្ថម្ភទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Nov 23, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម