ទារកដែលកើតចេញមក មិនមែនសុទ្ធតែមានសុខភាពល្អទាំងអស់នោះទេ មានមួយចំនួនប្រឈមនឹងមានបញ្ហាជំងឺពីកំណើតដែលកើតចេញមកទើបដឹង។ រីឯមួយចំនួនទៀត អាចដឹងថាមានបញ្ហាតាំងពីនៅក្នុងពោះម្ដាយតាមរយៈការឆ្លុះអេកូសាស្ត្រ។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេសផ្នែកសម្ភព និងរោគស្ត្រី។
ស្របគ្នានេះ ការឆ្លុះអេកូសាស្ត្រពិនិត្យមើលកម្រាស់កញ្ចឹងកគភ៌ ក៏អាចបញ្ជាក់ឲ្យដឹងថា កូនក្នុងផ្ទៃនោះប្រឈមនឹងការកើតជំងឺខ្សោយប្រាជ្ញាពីកំណើត (Down Syndrome) ឬអាចហៅម៉្យាងទៀតថា ជំងឹ Trisomy 21។ ជំងឺនេះ បង្កបញ្ហាពីហ្សែន ដែលធ្វើឲ្យក្មេងមានបញ្ហាក្នុងការលូតលាស់ផ្នែករាងកាយ និងសតិបញ្ញាមិនប្រក្រតី។
លោកវេជ្ជបណ្ឌិត បន្តថា នៅចន្លោះពេល១១-១៤អាទិត្យ គឺជាពេលល្អបំផុតក្នុងការពិនិត្យអេកូផ្ទៃពោះ វាស់កម្រាស់កញ្ចឹងកគភ៌ ដើម្បីរកជំងឺពីកំណើត។ ក្នុងករណីដែលពេទ្យពិនិត្យឃើញថាកញ្ចឹងកទារកក្រាស់លើសពី ៣ ឬ៣,៥ មីលីមែ៉ត្រ គឺមានហានិភ័យខ្ពស់ តែនៅមិនអាចសន្មត់ថាមានជំងឺខ្សោយប្រាជ្ញាមែនឬអត់ ដូចនេះត្រូវបូមទឹកភ្លោះទៅពិនិត្យបន្ថែមដើម្បីបញ្ជាក់កាន់តែច្បាស់។
ចំពោះទារក មានប្រវែងកម្រាស់កញ្ជឹងកកាន់តែក្រាស់ គឺភាគច្រើនតែងមានបញ្ហាពីកំណើតដូចជា៖
– បញ្ហាពាក់ព័ន្ធជំងឺប្រព័ន្ធរំលាយអាហារពីកំណើត
– បញ្ហាសរីរាង្គផ្សេងៗ
– បញ្ហាខ្សោយប្រាជ្ញាពីកំណើត។ល។
[embed-health-tool-due-date]
វេជ្ជបណ្ឌិតរូបនេះបានបញ្ជាក់ថា ការដែលអាចវាស់កញ្ចឹងកគភ៌បាន គឺមានតែគ្រូពេទ្យជំនាញមានបទពិសោធន៍ខ្ពស់ទើបអាចវាស់ដឹង ហើយបានណែនាំថា ម៉ាក់ៗពពោះទាំងអស់ ត្រូវតែទៅពិនិត្យអេកូតាមដានតាមកាលកំណត់របស់គ្រូពេទ្យ ដើម្បីសុខភាពម្ដាយ និងកូន។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?