backup og meta

ចង់ដឹងកូនមានវិបត្តិសរីរាង្គពីកំណើតឬអត់ ម៉ាក់ៗពពោះគួរពិនិត្យសុខភាពតាមរបៀបណាខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 04, 2023

    ចង់ដឹងកូនមានវិបត្តិសរីរាង្គពីកំណើតឬអត់ ម៉ាក់ៗពពោះគួរពិនិត្យសុខភាពតាមរបៀបណាខ្លះ?

    អំឡុង​ពេល​ពពោះ បើ​ធ្វេស​ប្រហែស​ក្នុង​ការ​ថែ​ទាំ​សុខភាព អាច​បណ្ដាល​ឲ្យ​ទារក​ប្រឈម​នឹង​កើត​បញ្ហា​ពី​កំណើត​ខ្ពស់​មែន​ទែន។ ក្នុង​នោះ​ បញ្ហា​ពី​កំណើត​ទាក់​ទង​នឹង​សរីរាង្គ​របស់​អា​អូន​ក៏​កើត​មាន​ញឹកញាប់​ដែរ។ បើ​ចង់​ដឹង​កូន​មាន​វិបត្តិ​សរីរាង្គ ឬ​អត់ យើង​គួរ​ធ្វើ​បែប​ណា?

    ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត សឿ ច័ន្ទវិសាល ឯកទេសផ្នែកសម្ភព និង​រោគស្រ្តី ឲ្យ​ដឹងថា ជំងឺ​វិបត្តិ​សរីរាង្គ​ដែល​អា​អូន​ក្នុង​ផ្ទៃ​ដែល​ជួប​ញឹក​ញាប់​ជាង​គេ​មាន ជំងឺ Trisomy21 (ជំងឺ​សតិ​មិន​គ្រប់​ទឹក) Trisomy18 និង Trisomy13។ ស្ត្រី​ចាំ​បាច់​បំផុត​មិន​អាច​ខក​ខាន​បាន​ត្រូវ​ពិនិត្យ​ផ្ទៃពោះ នៅ​អា​យុ​កូន​ពី​១១-១៣​សប្ដាហ៍ ​៦ថ្ងៃ ដើម្បី៖

    ១. ពិនិត្យ​អេកូ វាស់​កម្រាស់​កញ្ចឹងក​កូន (NT)

    ២. វាស់​ប្រវែង ឆ្អឹង​ច្រមុះ

    ៣. បូម​ឈាម​ម៉ាក់ៗ​ធ្វើ​តេស្ដ Double test: Free beta hCG, PAPP-A

    ៤. អាយុ​ម្ដាយ

    លោក​បញ្ជាក់​ថា ក្រោយ​ពី​បាន​លទ្ធផល​នេះ និង​អាច​គណនា ដើម្បី​រក​ហានិភ័យ​កម្រិត​ទាប ឬ​កម្រិត​ខ្ពស់​របស់​ជំងឺទាំង ៣​ខាង​លើ។ ក្នុង​ករណី​​លទ្ធផល​បញ្ជាក់​ថា មាន​ហានិភ័យ​កម្រិត​ទាប ម៉ាក់ៗ​ត្រូវ​តាម​ដាន​ពិនិត្យ​ផ្ទៃ​ពោះ​ដូច​ធម្មតា។

    បាក់តេរីទ្វារមាសពេលពពោះ

    ប៉ុន្តែ បើ​លទ្ធផល​បញ្ជាក់​ថា មាន​ហានិភ័យ​ខ្ពស់ គឺ​ត្រូវ​ធ្វើ​ការ​ចោះ​បូម​យក​ទឹក​ភ្លោះ​យក​កោសិកា​កូន​ទៅ​ពិនិត្យ​រក​ភាព​ខុស​ប្រក្រតី​នៃ​ក្រូម៉ូសូម នៅ​អាយុ​១៦​សប្ដាហ៍​ឡើង​ទៅ និង​ពិនិត្យ​អេកូ ពិនិត្យ​លម្អិត​រក​ភាព​មិន​ប្រក្រតី​នៃ​សរីរាង្គ​នីមួយៗ​របស់​កូន នៅ​អាយុ​ពី​១៨-២៤​សប្ដាហ៍។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 04, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម