backup og meta

ចម្ងល់ពាក់ព័ន្ធនឹងការបែកទឹកភ្លោះ ម៉ាក់ៗពពោះថ្មីថ្មោងដឹងជាការល្អ

ចម្ងល់ពាក់ព័ន្ធនឹងការបែកទឹកភ្លោះ ម៉ាក់ៗពពោះថ្មីថ្មោងដឹងជាការល្អ

ចំពោះ​ម៉ាក់ៗ​ពពោះ​ដំបូងៗ​ច្បាស់​ជា​ឆ្ងល់​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​បែក​ទឹក​ភ្លោះ​មិន​ខាន ពេល​ណា​ទើប​វា​បែក ពេល​ទឹក​ភ្លោះ​បែក​មាន​អារម្មណ៍​យ៉ាង​ណា ហើយ​បើ​បែក​ទឹក​ភ្លោះ​យើង​ត្រូវ​ធ្វើ​ម៉េច។ល។

ជា​ទូទៅ​ទឹក​ភ្លោះ​ចាប់​ផ្ដើម​កកើត​ឡើង តាំង​ពី​សប្ដាហ៍​ដំបូង​នៃ​ការ​មាន​គភ៌ ហើយ​វា​កើត​ចេញ​ពី​ទឹក​រងៃ និង​ឈាម​របស់​ម្ដាយ​ដែល​ជ្រាប​ចូល​ទៅ​តាម​រយៈ​សុក ត​មក​ពី​វត្ថុ​រាវ​ដែល​បាន​ជ្រាប​ចូល​តាម​រយៈ​ស្បែក​របស់​ទារក​ក្នុង​ផ្ទៃ និង​ទឹក​នោម​របស់​ទារក។ ពេល​ដែល​បែក​ទឹក​ភ្លោះ យើង​ឃើញ​​មាន​ជ្រាប​ទឹក ឬ​ហូរ​ទឹក​តាម​ទ្វារ​មាស​ដែល​មាន​ពណ៌​ស​ថ្លាៗ ឬ​មាន​ពណ៌​លឿង​។

ធ្វើ​ម៉េច​ទើប​ដឹង​ថា​វា​ជា​ទឹក​ភ្លោះ មិន​មែន​ទឹក​នោម?

ជួន​កាល យើង​ពិបាក​បែង​ចែក​បន្តិច​រវាង​ទឹក​ភ្លោះ និង​ទឹក​នោម​ព្រោះ​វា​សុទ្ធ​តែ​ជ្រាប​តាម​ទ្វារ​មាស​ដូច​គ្នា ជា​ពិសេស​នៅ​ពេល​ដែល​យើង​គ្រាន់​តែ​មាន​អារម្មណ៍​ថា​សើម ឬ​ជ្រាប​ទឹក​ចេញ​មក ដែល​មិន​មាន​អាការៈ​ឈឺ​ពោះ​។ ប្រសិន​បើ​ម៉ាក់​ៗ​មិន​ច្បាស់​ថា វា​ជា​ទឹក​ភ្លោះ ឬ​ទឹក​នោម ម៉ាក់​ៗអាច​ទាក់​ទង ឬ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ជំនាញ​ភ្លាម។ ពេល​នោះ គ្រូពេទ្យ​នឹង​ពិនិត្យ​សុខភាព​ដើម្បី​បញ្ជាក់​កាន់​តែ​ច្បាស់។ ក្នុង​ករណី​ខ្លះ ពេទ្យ​នឹង​តម្រូវ​ម៉ាក់​ៗ​ឲ្យ​ធ្វើ​អេកូ​ពិនិត្យ​មើល​បរិមាណ​ទឹក​ភ្លោះ ដើម្បី​គិត​ដល់​ជំហាន​ដែល​ត្រូវ​ធ្វើ​បន្ទាប់។

ឈឺពោះសម្រាលកូន

បន្ទាប់​ពី​បែក​ទឹក​ភ្លោះ​ហើយ ការ​សម្រាល​ចាប់​ផ្ដើម​នៅ​ពេល​ណា?

តាម​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសម្ភព និងរោគស្ត្រី ឲ្យ​ដឹង​ថា ជាទូទៅ​ស្រោម​ទឹកភ្លោះ​វា​បែក​ដោយ​ឯកឯង ក្នុង​អំឡុង​ពេល​ឈឺ​ពោះ​សម្រាល ឬ​ពេល​មាត់ស្បូន​បើក​អស់ ប៉ុន្តែ​វា​អាច​ប្រេះ​មុន​ពេល ជា​ទូទៅ​នៅ​ផ្នែក​ខាង​លើ​នៃ​ស្រោម​ទឹកភ្លោះ ហើយ​បន្ទាប់​មក​មាន​ការ​ជ្រាប​ទឹកភ្លោះ និង​លំហូរ​ទឹកភ្លោះ​បរិមាណ​តិចតួច។ កាល​ណា​ម៉ាក់​ៗ​មិន​ទាន់​សម្រាល​ក្រោយ​បែក​ទឹក​ភ្លោះ​ហើយ​កាន់​តែ​យូរ ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ប៉ះ​ពាល់​ដល់​សុខភាព​ម្ដាយ និង​កូន​ក្នុង​ផ្ទៃ​កាន់​តែ​ខ្ពស់។

ចុះ​បើ​ឆាប់​បែក​ទឹក​ភ្លោះ​ពេក អាច​មាន​ផល​ប៉ះពាល់​អី​អត់?

ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-ចិន លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បញ្ជាក់​ឲ្យ​ដឹង​ថា ប្រសិន​បើ​ម៉ាក់​ៗ​បែក​ទឹក​ភ្លោះ​មុន៣៧​សប្ដាហ៍​នៃ​ការ​ពពោះ វា​អាច​ធ្វើ​ឲ្យ​មាន​កត្តា​ប្រឈម​ប៉ះពាល់​សុខភាព​ច្រើន​ដូច​ជា៖

– អាច​បង្ក​រោគ​ក្នុង​ទឹក​ភ្លោះ

– កូន​ខ្សោយ​អាច​ប៉ះពាល់​ដល់​​ជីវិត​ទារក

– ធ្លាក់​ឈាម

– អស់​ទឹក​ភ្លោះ។ល។

ចំណែក​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​បែក​ទឹក​ភ្លោះ​លឿន​ពេក​អាច​បណ្ដាល​មក​ពីការមិន​តាម​ដាន​ផ្ទៃ​ពោះ​ទៀង​ទាត់ ជំងឺ​ឆ្លង​តាម​ការ​រួម​ភេទ ជក់​បារី និង​មូល​ហេតុ​ច្រើន​ទៀត​ជុំ​វិញ​ការ​ផ្ដល់​កំណើត។​

[embed-health-tool-due-date]

បើ​បែក​ទឹក​ភ្លោះ តែ​មិន​ឈឺ​ពោះ គ្រោះ​ថ្នាក់​ដែរ​ឬ​អត់?

ទោះ​មិន​ឈឺ​ពោះ តែ​បែក​ទឹក​ភ្លោះ បើ​គ្មាន​ការ​ឆ្លង​រោគ ក៏​គ្មាន​គ្រោះថ្នាក់​ដែរ។ ប៉ុន្តែ​បើ​បែក​រលាក​ស្រោម​ទឹកភ្លោះ​ដែល​បណ្ដាល​មក ពី​មេរោគ​ពី​ទ្វារមាស​ទៅ​ស្រោម​ទឹក​ភ្លោះ ហើយ​អាច​បណ្ដាល​ឲ្យ​យើង​ក្ដៅ​ខ្លួន និង​បង្ក​រោគ​ដល់​ទារក នាំឲ្យ​ចង្វាក់​បេះដូង​ទារក​លោត​ញាប់។ ចំពោះ​ទងសុក​ក៏​អាច​ធ្លាក់​គាប​ជាប់​ខាង​មុខ​មាត់​ស្បូន​ក្រោយ​ពី​បែកទឹកភ្លោះ​ដែល​អាច​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​ទារក​ភ្លាម​ៗ​ដោយ​សុក​មិន​អាច​បញ្ជូន​ចរន្តឈាម​និងអុកសុីសែនទៅ​កូន​បាន។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Labor and delivery, postpartum care

https://www.mayoclinic.org/healthy-lifestyle/labor-and-delivery/in-depth/water-breaking/art-20044142

Water Breaking

https://my.clevelandclinic.org/health/symptoms/24382-water-breaking

What to expect when your waters break

https://www.tommys.org/pregnancy-information/giving-birth/what-expect-when-your-waters-break

កំណែ​ប្រែបច្ចុប្បន្ន

04/07/2023

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

បែកទឹកភ្លោះមុនពេលកំណត់ គ្រោះ​ថ្នាក់អត់? ត្រូវធ្វើម៉េច?

ហេតុអីបានជាស្រ្តីបែកទឹកភ្លោះមុនពេលឈឺពោះសម្រាល?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 04, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម