backup og meta

កំពុងព្យាយាមយកកូន ស្រីៗយើងគួរតែធ្វើរឿងទាំងនេះ

កំពុងព្យាយាមយកកូន ស្រីៗយើងគួរតែធ្វើរឿងទាំងនេះ

​ស្រី​ៗ​យើង​ដឹង​អត់​ថា​ មុន​ពេល​ព្យាយាម​យក​កូន​ តើ​គួរ​ត្រៀម​អ្វី​ខ្លះ ដើម្បី​ជួយ​ឲ្យ​ឆាប់​មាន​ផ្ទៃពោះ និង​ជួយ​ជំរុញ​ដល់​សុខភាព​កូន​ក្នុង​ផ្ទៃ? ពិត​ណាស់​ សុខភាព​​ម៉ាក់​មុន​ពេល​មាន​ផ្ទៃពោះ ​អាច​ប៉ះពាល់​ដល់​សុខភាព​ទារក​ក្នុង​ផ្ទៃ ដូច្នេះ​ហើយ​ យើង​ចាំបាច់​អនុវត្ត​តាម​ការ​ណែនាំ​មួយ​ចំនួន​ដើម្បី​ធានា​ថា មាន​ឱកាស​មាន​ផ្ទៃពោះ​ខ្ពស់ ការពារ​សុខភាព​ទារក​នា​ពេល​អនាគតនិង​បញ្ចៀស​ហានិភ័យ​នៃ​ការ​ពពោះ។

រឿងរ៉ាវ​​ទាំង​៧ គួរ​ធ្វើ​​ពេល​ត្រៀម​យក​កូន

១. ឈប់​ជក់​បារី

ការ​ជក់​បារី​ អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ទាំង​ចំពោះ​បុរស​ និង​ស្ត្រី។ ដូច​នេះ យើង​គួរ​បញ្ឈប់​​ការ​ជក់​បារីបើ​យើង​ជាអ្នក​ជក់បារី ដើម្បី​ជួយ​ឲ្យ​ឱកាស​មាន​ផ្ទៃពោះ​ខ្ពស់។ មួយ​វិញ​ទៀត ជក់​បារី​ក៏​អាច​បំផ្លាញ​DNA​ទារក ហើយ​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​ជា​ច្រើន​ទៀត​អំឡុង​ពេល​ពពោះ។

​​​​​​២. គួរ​ចាប់ផ្ដើម​ញ៉ាំ​អាស៊ីដ​ហ្វូឡេត

​​អាស៊ីដ​ហ្វូឡេត មាន​គុណប្រយោជន៍​ជួយ​ការពារ​ទារក​ប្រឆាំង​នឹង​ការ​ខូច​ទ្រង់ទ្រាយ​ប្រព័ន្ធ​ប្រសាទ។ ស្រី​ៗ​យើង​ភាគ​ច្រើន​ អាច​មាន​ផ្ទៃពោះ​ក្នុង​រយៈពេល​មួយ​ខែ ហេតុ​នេះ​ហើយ​​យើង​គួរ​តែ​ចាប់ផ្ដើម​ញ៉ាំអាស៊ីដ​ហ្វូឡេត​រយៈពេល​២​ខែ​មុន​ពេល​​​ឈប់​ប្រើ​ថ្នាំ​ពន្យារ​កំណើត។ គ្នា​យើង​គួរ​ញ៉ាំ​អាហារ​បំប៉ន​ដែល​ផ្សំ​ពី​អាស៊ីដ​ហ្វូឡេត​​៤០០​មីក្រូក្រាម​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​មាន​ផ្ទៃពោះ​១២​សប្ដាហ៍ ហើយដើម្បី​ប្រើ​ប្រាស់​ឲ្យ​បាន​ត្រឹម​ត្រូវ ស្រីៗ​យើង​គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​។​

៣. ញ៉ាំ​អាហារ​ល្អ​ៗ

គ្នា​យើង​ក៏​អាច​បង្កើន​ឱកាស​មាន​ផ្ទៃពោះ​ ដោយ​ញ៉ាំ​របប​អាហារ​តុល្យភាព ដែល​រួម​មាន​គ្រាប់​ធញ្ញជាតិ ខ្លាញ់​មិន​ឆ្អែត​ ផ្លែ​បឺរ ប្រេង​អូលីវ ប្រេង​បន្លែ ត្រី​សាម៉ុន។ ជាក់ស្ដែង របប​អាហារ​មុន​ និង​អំឡុង​ពេល​ពពោះ​ មាន​ឥទ្ធិពល​លើ​ការវិវត្ត​របស់​ទារក​ក្នុង​ផ្ទៃ និង​សុខភាព​របស់​ក្មេង​នា​ពេល​អនាគត​ផង​ដែរ។

[embed-health-tool-due-date]

៤. កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន

ការ​ស្រាវជ្រាវ​បង្ហាញ​​ថា ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​ច្រើន​ជ្រុល​ អំឡុង​ពេល​ព្យាយាម​យក​កូន​អាច​បង្កើន​ហានិភ័យ​នៃ​ការ​រលូត​កូន។ ដូច្នេះ​ហើយ​ បើ​យើង​ព្យាយាម​យក​កូន​ ទាំង​ម៉ាក់​ និង​ដៃ​គូ​គួរ​កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​មក​ត្រឹម​២០០មីក្រូក្រាម​ក្នុង​មួយ​ថ្ងៃ ទើប​ជា​ការ​ប្រសើរ។

៥. ធ្វើ​លំហាត់​ប្រាណ

ជាមួយ​គ្នា​នេះ​ដែរ ការ​ធ្វើ​លំហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ មុន​ និង​​អំឡុង​ពេល​ពពោះ​អាច​​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​ទារក​ក្នុង​ផ្ទៃ។ បើ​ម៉ាក់​ៗ​សកម្ម រហ័សរហួន កូន​ក៏​ទំនង​ជា​មាន​ភាព​រហ័សរហួន​ដូច​យើង​ដែរ។

អត្ថបទគួរអាន៖

​​​៦. ឈប់​ញ៉ាំ​គ្រឿង​ស្រវឹង

ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ អាច​កាត់បន្ថយ​ឱកាស​បង្កកំណើតទាំង​បុរស​ និង​ស្ត្រី ហើយ​បើ​ម៉ាក់​ៗ​ ញ៉ាំ​គ្រឿង​ស្រវឹង​អំឡុង​ពេល​ពពោះ នោះ​អាច​បង្កើន​ហានិភ័យ​នៃ​ផលវិបាក​អំឡុង​ពេល​ពពោះ ជា​ពិសេស​ នៅ​រយៈពេល​ពពោះ​៣​ខែ​ដំបូង​ ដែល​ជា​ពេល​ដែល​ខួរ​ក្បាល​ទារក​កំពុង​តែ​អភិវឌ្ឍន៍។

ត្រៀមយកកូន

៧. ឆែក​មើល​ថា​ម៉ាក់​មាន​ចាក់​ថ្នាំ​បង្ការ​កញ្ជ្រឹល​ ស្រឡទែន និង​ស្អូច​ឬ​នៅ

ថ្នាំ​បង្ការ​ទាំង​នេះ អាច​ជួយ​ការពារ​ទាំង​ម៉ាក់​ និង​ទារក​ក្នុង​ផ្ទៃ។ ក្នុង​ករណី​ដែល​យើង​មិន​​ទាន់​ចាក់​ថ្នាំ​បង្ការ​ យើង​គួរ​ទៅ​ចាក់​ថ្នាំ​បង្ការ​​ឲ្យ​បាន​ឆាប់​រហ័ស​ ហើយ​បើ​ទោះ​បី​ជា​យើង​ធ្លាប់​បាន​ទទួល​ថ្នាំ​បង្ការ​ប្រភេទ​នេះ​ពី​មុន ការ​ចាក់​ថ្នាំ​បង្ការ​ម្ដង​ទៀត​ មិន​បង្ក​ផល​ប៉ះពាល់​ណា​មួយ​ឡើយ។

ចំណុចសំខាន់

មុនពេលសម្រេចចិត្ត​យក​កូន ស្រីៗ​គ្នា​យើង​គួរ​ត្រៀម​ខ្លួន​ឲ្យ​រួចរាល់ ហើយ​រឿងរ៉ាវទាំង​៧នេះ មានសារៈសំខាន់​ និងផ្តល់គុណប្រយោជន៍ដ៏ប្រសើរ​ដល់​ទាំង​ម្តាយ និងទារក ដូច្នេះ​ហើយ​ អ្នក​ដែល​កំពុង​តែ​ព្យាយាម​យក​កូន​គួរ​ធ្វើ​រឿងរ៉ាវ​ទាំង​នេះ៖
  • ឈប់​ជក់​បារី
  • ចាប់ផ្តើម​ញ៉ាំ​អាស៊ីដ​ហ្វូឡេត
  • ញ៉ាំ​អាហារ​ល្អៗ
  • កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន
  • ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់
  • ឈប់​ញ៉ាំ​គ្រឿង​ស្រវឹង
  • ចាក់​ថ្នាំ​បង្ការ​​កញ្ជ្រឹល​ ស្រឡទែន និង​ស្អូច

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​12 things to do when trying for a baby

https://www.tommys.org/pregnancy-information/planning-a-pregnancy/how-to-get-pregnant/12-things-do-when-trying-baby

Trying to get pregnant

https://www.nhs.uk/pregnancy/trying-for-a-baby/trying-to-get-pregnant/

Advice on conceiving and preparing for pregnancy

https://www.nidirect.gov.uk/articles/advice-conceiving-and-preparing-pregnancy

កំណែ​ប្រែបច្ចុប្បន្ន

20/10/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ហេតុអ្វីស្រ្តីពពោះនិងក្មេងៗចាំបាច់ត្រូវប្រើទឹកលាងដៃសម្លាប់មេរោគពិសេសលើសធម្មតា?

បើទឹកនោមមានក្លិនខ្លាំងអំឡុងពេលពពោះ ម៉ាក់ៗគួរដោះស្រាយបែបណាល្អ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 20, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម