ផលិតផលថែរក្សាសម្រស់មួយចំនួន អាចបញ្ចៀសបញ្ហាស្បែកផ្សេងៗ ក៏ដូចជាជួយចិញ្ចឹមបំប៉នស្បែកឲ្យនៅក្មេងជាងវ័យ។ យ៉ាងណាមិញ គ្នាយើងគួរប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ផលិតផលដែលដាក់លក់នៅតាមទីផ្សារ និងដោយគ្មានការពិភាក្សាជាមួយនឹងគ្រូពេទ្យជំនាញជាមុន ពិសេសនៅអំឡុងពេលព្យាយាមយកកូនតែម្ដង។
ផលិតផលថែរក្សាសម្រស់គួរប្រើអំឡុងពេលព្យាយាមយកកូន
ផលិតផលដែលមានសុវត្ថិភាព និងណែនាំឲ្យប្រើនៅអំឡុងពេលព្យាយាមយកកូន រួមមាន៖
១. សារធាតុNiacinamide និង Azelaic acid
ពិតណាស់ បញ្ហាមុនជាកង្វល់ទូទៅរបស់ស្រីៗយើងជាច្រើនដែលកំពុងព្យាយាមយកកូន ប៉ុន្តែគ្នាយើងគួរស្វែងរកគ្រឿងផ្សំជាក់លាក់មួយចំនួន ដូចជាNiacinamide និង Azelaic acid ដែលមានសុវត្ថិភាពអំឡុងពេលមានផ្ទៃពោះ។
២. វីតាមីនC
ចំណែកវីតាមីនC ជាគ្រឿងផ្សំដ៏ពេញនិយមនៅក្នុងផលិតផលថែរក្សាសម្រស់ ដោយមានសមត្ថភាពជួយដោះស្រាយបញ្ហាពណ៌ស្បែកមិនស៊ីគ្នា ព្រមទាំងជួយឲ្យស្បែកភ្លឺថ្លា និងតឹងណែនផងដែរ។
៣. ក្រែមការពារកម្ដៅ
យើងទាំងអស់គ្នាសុទ្ធតែអាចប្រើក្រែមការពារកម្ដៅដោយមិនរើសពណ៌សម្បុរស្បែកឡើយ។ ជាក់ស្ដែង ក្រែមការពារកម្ដៅមានសារៈសំខាន់ណាស់ចំពោះស្រីៗដែលព្យាយាមយកកូន ពីព្រោះអ័រម៉ូនមានផ្ទៃពោះជាក់លាក់ អាចធ្វើឲ្យស្បែកយើងងាយបំផ្លាញដោយកម្ដៅថ្ងៃ។ ហេតុនេះហើយ យើងចាំបាច់ត្រូវជ្រើសរើសប្រភេទក្រែមការពារកម្ដៅថ្ងៃដែលមានSPE៣០ និងលាបរៀងរាល់២ម៉ោងម្ដង នៅពេលដែលស្ថិតក្រោមពន្លឺថ្ងៃ។
[embed-health-tool-due-date]
ផលិតផលថែរក្សាសម្រស់មិនគួរប្រើអំឡុងពេលព្យាយាមយកកូន
១. ពពួកRetinol
អ្នកដែលមានផ្ទៃពោះ ឬព្យាយាមយកកូនគួរជៀសវាងសារធាតុRetinol និងRetinoidដោយសារតែសារធាតុប្រភេទនេះ អាចជ្រាបចូលទៅក្នុងស្បែក និងសរសៃឈាមដែលអាចប៉ះពាល់ដល់ការលូតលាស់របស់ទារកក្នុងផ្ទៃ។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?
សារធាតុAccutane
សារធាតុAccutane ត្រូវបានប្រើសម្រាប់ព្យាបាលមុនយ៉ាងមានប្រសិទ្ធភាព និងភាគច្រើន គឺជាប្រភេទថ្នាំលេប។ អ៊ីចឹងហើយ ប្រសិនបើយើងចាប់ផ្ដើមយកកូន យើងចាំបាច់ត្រូវជៀសវាងសារធាតុនេះ យ៉ាងហោចណាស់រយៈពេលមួយខែមុន។ ជំនួសមកវិញ គ្នាយើងអាចប្រើពពួកអាស៊ីដAHA ដែលអាចជួយការពារមុន ព្រមទាំងមានប្រសិទ្ធភាពក្នុងការប្រើប្រាស់អំឡុងពេលព្យាយាមយកកូន។