លទ្ធផលការសិក្សានេះដែរ ក៏អាចបញ្ជាក់ពីហេតុផលពីក្រោយការធ្លាក់ចុះ អត្រាផ្តល់កំណើតកូនប្រុសនៅតាមបណ្តាប្រទេសអភិវឌ្ឍន៍ ព្រោះស្រីៗវ័យក្មេងភាគច្រើន ជ្រើសរើសរបបអាហារប្រចាំដែលមានកាឡូរីទាប។ ទោះយ៉ាងណា ការសិក្សានេះ មិនបានបង្ហាញពីទំនាក់ទំនងរវាងសន្ទស្សន៍ទំងន់ធៀបនឹងកម្ពស់ BMI របស់ស្រីៗពពោះ ជាប់ពាក់ព័ន្ធជាមួយភេទបេប៊ីទើបនឹងកើតនោះទេ។
២- របបអាហារជួយឲ្យបានកូនប្រុស ឬស្រី
តាមរយៈការសិក្សាទាំងឡាយ គេបានបង្កើតនូវគម្រោងរបបអាហារអាចជួយឲ្យយើង កំណត់ការចង់បានកូនប្រុស ឬកូនស្រី ដូចខាងក្រោមនេះ៖
– របបអាហារសម្រាប់ម៉ាក់ៗចង់បានកូនប្រុស៖ ចង់បានកូនប្រុស ស្រីៗត្រូវញ៉ាំអាហារដែលសម្បូរកាឡូរីខ្ពស់ ដូចជា អាហារសម្បូរជាតិប៉ូតាស្យូម អំបិល ដើម្បីបង្កើនកាឡូរីឲ្យបានខ្ពស់ ក៏ដូចជា ញ៉ាំវីតាមីនមានប្រយោជន៍មួយចំនួន វីតាមីន C វីតាមីន E និងវីតាមីន B12 (គ្រាប់ធញ្ញជាតិ ចេក សាច់សត្វ និងកាហ្វេ)។ ញ៉ាំរបបអាហារទាំងនេះ គឺក្នុងគោលបំណង ជួយរាងកាយផ្ទុកជាតិអាល់កាឡាំងកាន់តែច្រើនតាមដែលអាចទៅរួច ដើម្បីឲ្យមេជីវិតឈ្មោលមានឱកាសរស់នៅបានកាន់តែយូរ។