បញ្ហាមុនមានផ្ទៃពោះផ្សេងទៀត

បញ្ហាមុនមានផ្ទៃពោះផ្សេងទៀត - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាមុនមានផ្ទៃពោះផ្សេងទៀត

ស្រីៗពិបាកមានកូន អាចមកពីមូលហេតុទាំង ៥នេះ

ស្រប​ពេល​ដែល​គូស្នេហ៍​មួយ​ចំនួន​ អាច​​មាន​កូន​យ៉ាង​​ឆាប់​រហ័ស​ក្រោយ​ព្យាយាម​ត្រឹមតែ​ ២ ​ឬ​ ៣​ខែ​ ក៏​មាន​​គូស្នេហ៍​​ខ្លះ​ទៀត​ ព្យាយាម​រាប់​ឆ្នាំ​ហើយ​ នៅ​តែ​មិន​ទាន់​មាន​កូន​ដូច​ក្ដី​ប្រាថ្នា។ ​ពិត​ណាស់ ​ការ​រង់ចាំ​ជា​រឿង​ដ៏​ពិបាក​មួយ​សម្រាប់​គ្នា​យើង ដែល​អាច​បង្ក​ជា​បញ្ហា​ស្រ្តេស ឬ​បាក់​ទឹក​ចិត្ត​ជា​ដើម។ ហេតុ​នេះ​ហើយ​ ​​យើង​គួរ​បង្កើន​ឱកាស​នៃ​ការ​មាន​ផ្ទៃ​ពោះ ដោយ​ការ​​ផ្លាស់ប្ដូរ​ទម្លាប់​មួយ​ចំនួន​ ដូចជា​បែបបទ​រស់នៅ របប​អាហារ​ និង​សកម្មភាព​ដទៃ​ទៀត​។ យ៉ាង​ណា​មិញ ខាង​ក្រោម​នេះ​ជា​​កត្តា​ទាំង​៥ ដែល​នាំ​ឲ្យ​យើង​ពិបាក​មាន​កូន​ ក៏​ដូចជា​តិចនិក​ដោះស្រាយ​​។ ១. ស្រ្តេស​ បញ្ហា​ស្រ្តេស​រ៉ាំរ៉ៃ អាច​បង្ក​​​ផល​ប៉ះពាល់​​ជា​ច្រើន​ដល់​សុខភាព រួម​ទាំង​លទ្ធភាព​​នៃ​ការ​មាន​កូន​របស់​យើង។ ​នៅ​ពេល​ដែល​យើង​ទទួល​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​សុខភាព​រាងកាយ​ និង​ផ្លូវ​ចិត្ត វា​អាច​កាត់បន្ថយ​ឱកាស​នៃ​ការ​ពពោះ​ដូច​គ្នា​​​។ ​ចំណែក​ឯ​បញ្ហា​ស្រ្តេស​ធ្ងន់ធ្ងរ​អំឡុង​ពេល​មាន​ផ្ទៃពោះ ក៏​អាច​ជះ​ឥទ្ធិពល​​អវិជ្ជមាន​ដល់​ទាំង​​​សុខភាព​ម្ដាយ​ និង​ទារក​។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ២. គេង​មិន​គ្រប់គ្រាន់​ ទន្ទឹម​នឹង​នេះ​ដែរ ការ​គេង​ស្កប់ស្កល់​ និង​គ្រប់គ្រាន់​ពេញ​មួយ​យប់​ មិន​ត្រឹម​តែ​​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​ស្បែក​ និង​បំពេញ​ថាមពល​ដល់​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​កាត់បន្ថយ​ស្រ្តេស​ និង​ជួយ​បង្កើន​ឱកាស​នៃ​ការ​ពពោះ​។ ផ្ទុយ​មក​វិញ បើ​យើង​គេង​មិន​គ្រប់គ្រាន់​ យើង​អាច​ប្រឈម​នឹង​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ បង្កើន​​ឱកាស​ឆ្លង​មេរោគ​ផ្សេង​ៗ​ ចំនួន​មេ​ជីវិត​ឈ្មោល​ថយ​ចុះ​សម្រាប់​បុរស និង​បញ្ហា​បាត់​រដូវ​សម្រាប់​ស្ត្រី។ [embed-health-tool-ovulation] ៣. លើស​ទម្ងន់​ ចំពោះ​ស្ត្រី​ដែល​លើស​ទម្ងន់​ ឬ​ធាត់​ជ្រុល​ ក៏​អាច​ជួប​បញ្ហា​​ពិបាក​ក្នុង​ការ​មាន​ផ្ទៃពោះ​ខ្លាំង​ជាង​​​ស្ត្រី​​​ដែល​មាន​ទម្ងន់​ខ្លួន​សម​ល្មម​​​ ពីព្រោះ​ខ្លាញ់​ដែល​លើស​នៅ​ក្នុង​រាងកាយ​ អាច​បណ្ដាល​ឲ្យ​​​រដូវ​មិន​ទៀងទាត់ ឬ​ការ​បញ្ចេញ​ពង​អូវុល​មិន​ត្រឹមត្រូវ​។ កត្តា​ទាំង​ពីរ​នេះ សុទ្ធ​តែ​អាច​កាត់បន្ថយ​លទ្ធភាព​នៃ​ការ​មាន​កូន ដែល​នាំ​ឲ្យ​ពិបាក​​មាន​ផ្ទៃពោះ។ […]

ស្វែងរក បញ្ហាមុនមានផ្ទៃពោះផ្សេងទៀត

បញ្ហាមុនមានផ្ទៃពោះផ្សេងទៀត

ញ៉ាំ​បន្លែ​ច្រើន​មុនព​ពោះ​ កាត់​បន្ថយ​ហានិភ័យ​​កូនកើត​​មិន​គ្រប់​​ខែ

កូន​កើត​មិន​គ្រប់​ខែ​ផ្ដល់​ផល​វិបាក​ជាច្រើន​​​នៅ​ក្នុង​ដំណើរ​ជីវិត​របស់​ទារក​ ដូចជា​ការវិវត្តនៃ​សួត​មិន​​ទាន់​​ល្អ​ ពិបាក​ក្នុង​ការ​គ្រប់គ្រង​សីតុណ្ហភាព​រាងកាយ​ ការ​ធ្វើ​មេតាប៉ូលីស​ខ្សោយ​ និង​មិន​ងាយ​​ឡើង​ទម្ងន់​។​​ នៅ​ក្នុង​ករណី​ធ្ងន់ធ្ងរ​ ​ទារក​អាច​ត្រូវការ​ការ​ថែទាំ​រយៈពេល​យូរ​ និង​ដិតដល់​ ការ​ប្រើ​ថ្នាំ​ និង​អាច​មាន​ការ​វះកាត់​ផង​ដែរ​។​ យ៉ាង​ណា​មិញ​ ​ម៉ាក់​ៗ​អាច​បញ្ចៀស​បញ្ហា​កូន​កើត​មិន​គ្រប់​ខែ​នេះ​បាន​ ដោយ​គ្រាន់​តែ​ធ្វើ​រឿង​សាមញ្ញ​ប៉ុណ្ណោះ​។ យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ការ​ញ៉ាំ​បន្លែ​ជាក់លាក់មួយចំនួនមុន​ពេល​ពពោះ អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​បញ្ហា​កូន​កើត​មិន​គ្រប់​ខែ​នេះ​បាន​។ គណនាថ្ងៃសម្រាលកូន គណនាថ្ងៃមេជីវិតញីទុំធ្លាក់ បន្លែ​ល្អ​បំផុត​មុន​ពេល​មាន​ផ្ទៃពោះ​ ​​​​​ពិត​ណាស់​ ការ​ញ៉ាំ​បន្លែ​ច្រើន​ ដូចជា​ការ៉ុត​ ស្ពៃ​ក្ដោប​ ផ្កា​ខាត់​ណា​ ​សណ្ដែក​បៃតង​ និង​ដំឡូង​បារាំង​ មុន​ពេល​មាន​គភ៌​ អាច​ជួយ​ឲ្យ​ស្ត្រី​​កើត​កូន​គ្រប់​ខែ​ និង​មាន​សុខភាព​ល្អ​។​ ជាទូទៅ​ បន្លែ​ទាំង​នេះ​​សម្បូរទៅ​ដោយ​សារធាតុ​​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ឬ​សារធាតុ​​ចិញ្ចឹម​ប្រឆាំង​នឹង​ការ​រលាក​ ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​សម្រាល​កូន​មិន​គ្រប់​ខែ​នេះ​តែម្តង។ ជាក់​ស្ដែង​ ស្ត្រី​ពឹងផ្អែក​លើ​សារធាតុ​ចិញ្ចឹម​ដែល​បាន​រក្សា​ទុក​ ដូចជា​កាល់ស្យូម​ និង​ជាតិ​ដែក​​មុន​ពេល​មាន​គភ៌​ ដែល​មាន​សារសំខាន់​​សម្រាប់​សុក​ និង​ការ​លូតលាស់​ជាលិកា​របស់​ទារក។​ ប្រសិនបើ​យើង​​ចាប់ផ្ដើម​របប​អាហារ​សុខភាព​ នៅ​ពេល​ដែល​យើង​មាន​ផ្ទៃ​ពោះ​ហើយ​ ​វា​អាច​នឹង​យឺត​ពេល​ ពីព្រោះ​ទារក​នឹង​លូតលាស់​ពេញលេញ​​នៅ​ចុង​ត្រី​មាស​ទី​មួយ​។ [embed-health-tool-due-date] អត្ថបទគួរអាន៖ ស្រីៗពិបាកមានកូន អាចមកពីមូលហេតុទាំង ៥នេះ អ្នកឧស្សាហ៍គេងមិនឆ្អែតឬមិនគ្រប់ពេលយប់ អាចពិបាកមានកូន ​ស្រី​ៗ​មិន​ទាន់​ចង់​បាន​កូន​នៅ​វ័យ​ក្មេង​ វិធី​បង្កកស៊ុត​អាចជា​ជម្រើស​មួយ​ ធ្លាប់បារម្ភអត់ថា​កូនអាចពីពិការពីកំណើត? មានផលប៉ះពាល់អីខ្លះ ហើយការពារយ៉ាងម៉េច? ផ្លែ​ឈើ​ទាំង​៦​មុខ​នេះ ល្អ​សម្រាប់​ម៉ាក់ៗ​កំពុង​​ពពោះ ​​​ហានិភ័យ​សុខភាព​ជាច្រើន​កើត​មាន​ចំពោះ​ទារក​​កើត​មិន​គ្រប់​ខែ​ ​​ប្រសិនបើ​មិន​ចង់​ឲ្យ​កូន​ជួប​ប្រទះ​បញ្ហា​សុខភាព​ច្រើន​ទៅ​ថ្ងៃ​ក្រោយ​ទេ​នោះ​ ស្រីៗ​យើង​គួរ​ញ៉ាំ​របប​អាហារ​ល្អ​ និង​ផ្លាស់ប្ដូរ​ឥរិយាបថ​មួយ​ចំនួន​ ដែល​អាច​មានអត្ថ​ប្រយោជន៍​នៅ​ពេល​ដែល​​យើង​ចាប់ផ្ដើម​គិត​ចង់​បាន​កូន​។​​​ ​​​​កូន​កើត​មិន​គ្រប់​ខែ គឺ​ជា​ការ​សម្រាល​មុន​​​សប្ដាហ៍ទី៣៧ ​នៃ​ការ​ពពោះ​ […]


បញ្ហាមុនមានផ្ទៃពោះផ្សេងទៀត

ស្រីៗ​ខ្លះអាចច្រឡំថាខ្លួនមាន​ផ្ទៃពោះ នេះជាមូល​ហេតុ

​ការមាន​ផ្ទៃ​ពោះ​ជា​រឿងគួរ​ឲ្យ​រំភើប​មួយ​សម្រាប់​ស្រីៗ​យើង ដែល​កំពុង​ព្យា​យាម​យក​កូន​។ ប៉ុន្តែ​ការ​មាន​ផ្ទៃពោះ​មិន​មានន័យ​ថា​គ្រប់​ពេល​ គឺ​មាន​វត្ត​មាន​ប៊េប៊ី​ក្នុង​ផ្ទៃ​នោះ​ទេ​។ ករណី​កម្រ​ខ្លះ​ស្រីៗ​យើង​ជឿ​ថា​ខ្លួន​ឯង​មាន​ផ្ទៃ​ពោះ ដោយ​សារ​តែ​មាន​អាការៈ​ស្រដៀង​គ្នា​នឹង​ការ​មាន​ផ្ទៃ​ពោះ តែ​តាម​ពិត​វា​កើត​ឡើង​ដោយ​សារ​តែ​រឿង​ផ្សេង​ទៅ​វិញ។ «ច្រឡំ​ថាមាន​ផ្ទៃពោះ» ឬ False pregnancy  គឺ​ជា​អាការៈ​ដែល​ស្រីៗ​គិត​ថា​ខ្លួន​មាន​ផ្ទៃពោះ ទាំង​ដែល​ខ្លួន​មិន​មាន​កូន​ក្នុង​ផ្ទៃ​នោះ​ទេ។ «ច្រឡំ​ថាមាន​ផ្ទៃពោះ» នេះ​អាច​មាន​អាការៈ​មួយ​ចំនួន​ដូចស្រីៗមាន​ផ្ទៃ​ពោះ​​​ចាញ់​កូន​ដែរ ដូច​ជា​ឡើង​ទម្ងន់ ចង្អោរ និងឈឺ​ខ្នង​ជា​ដើម។​​​ គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ ១. «ច្រឡំ​ថា​មាន​ផ្ទៃពោះ» កើតឡើង​ដោយ​របៀប​ណា?​ ថ្មីៗ​នេះ ក្រុម​វេជ្ជបណ្ឌិត​បាន​ចាប់​ផ្ដើម​យល់​ដឹងថា​បញ្ហា​ផ្លូវ​ចិត្ត និង​រាងកាយ​ ជា​ដើម​ចម​នៃ​បញ្ហា «ច្រឡំ​ថា​មាន​ផ្ទៃពោះ» នេះ ទោះ​បីជា​ដើម​ចម​ជាក់​លាក់​នៅ​មិន​ទាន់​បានដឹង​ក៏​ដោយ​។ ក្រុម​វេជ្ជបណ្ឌិត​សង្ស័យ​ថាកត្តា​ចិត្ត​សាស្រ្ត​បាន​បំភាន់​ទៅ​កាន់​រាង​កាយ​ថា​មាន​ផ្ទៃ​ពោះ​។ ពេល​ស្រីៗមាន​អារម្មណ៍​ចង់​បាន​កូន​ខ្លាំង ដោយសារ​តែ​ខ្លួន​មិន​អាច​បង្ក​កំណើត ឬ​រលូត​កូន​ញឹក​ញាប់ ឬ​បាត់​រដូវ នោះ​រាង​កាយ​នឹង​ផលិត​សញ្ញា​មាន​ផ្ទៃ​ពោះ​មួយ​ចំនួនឡើង ដូច​ជា​ពោះ​ឡើង​ធំ រីកដោះ ឬ​អាច​ថែមទាំងមាន​អារម្មណ៍​ដូច​មាន​ទារកធ្វើ​ចលនា​ក្នុង​ផ្ទៃ​ទៀត​ផង​។​​​ ខួរ​ក្បាល​របស់​មនុស្ស​ស្រី​ ក៏​ចាប់​ផ្ដើម​បក​ប្រែ​សញ្ញាទាំង​នោះ និង​រំញោច​ឲ្យ​មាន​ការ​បញ្ចេញ​អ័រ​ម៉ូន​ដូច​ជា​អឺស្រ្តូហ្សែន និង ប្រូឡាក់ទីន ដែល​នាំឲ្យ​កើត​មាន​រោគ​សញ្ញា​ដូច​ជា​អ្នក​ចាញ់កូន​។​​ ២. រោគ​សញ្ញា«ច្រឡំ​ថា​មាន​ផ្ទៃពោះ» រោគ​សញ្ញា​​«ច្រឡំ​ថា​មាន​ផ្ទៃពោះ»​ ក៏​ដូច​គ្នា​ទៅ​នឹង​ការ​មាន​ផ្ទៃ​ពោះ​ដែរ​។ មាន​ដូច​ជា៖​ រំខាន​ដល់​ការ​មក​រដូវ ពោះ​ឡើង​ធំ ដោះ​រីកធំ និង​ឡើង​តឹង ប្រែ​ប្រួលចុង​សុដន់ និង​អាច​ប្រែ​ទាំង​ការ​ផលិតទឹក​ដោះ​ មាន​អារម្មណ៍ថា​មាន​អ្វី​នៅ​ក្នុង​ពោះ​ ចង្អោរ ឬ​ក្អួត និង​​​ […]


បញ្ហាមុនមានផ្ទៃពោះផ្សេងទៀត

ប្រភេទគ្រឿងសម្អាង ប៉ះពាល់ដល់ការមានកូនរបស់ស្រ្តី (វីដេអូ)

បច្ចុប្បន្ន​គូស្នេហ៍​ដែល​រៀបការ​ហើយ ​ជួបអត្រាគ្មានកូន​ច្រើន​ ក្នុង​នោះ​មាន​កត្តា​មួយ​ចំនួនដូចជាកត្តាដំណពូជ របបអាហារ កត្តារស់នៅ ការ​ប្រើ​គ្រឿង​សម្អាង​ដែល​មាន​គ្រឿង​ផ្សំ​ពី​គីមី ក៏​មាន​ខ្លះ​។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​រោគ​ស្រ្តី​ នៃ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែន​សុខ នឹង​បង្ហាញ​ពី​ប្រភេទ​គ្រឿង​សម្អាង ដែល​ផ្ទុក​ជាតិ​គីមី​មួយ​ចំនួន​នាំឲ្យ​ពិបាក​មាន​កូន ឬ​មាន​ហើយ​មិន​នៅ​ជាដើម។ ១- ថ្នាំ​លាប​ក្រចក និងថ្នាំលាបសក់ ក្នុង​ថ្នាំ​លាប​ក្រចក​មាន​ផ្ទុក​ជាតិ​គីមី​មួយ​ចំនួន​ដូចជា Benzene និង Toluene វា​អាច​មាន​ហានិភ័យ​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​អត់​គ្រប់​លក្ខណៈ ហើយ​ថ្នាំ​លាប​សក់​ក៏​អាច​បង្កើន​ហានិភ័យ​ដល់​ការ​រលូត​កូន​ក្នុង​ផ្ទៃ​ថែម​ទៀត​ផង។ ២- គ្រឿង makeup នៅ​ក្នុង​គ្រឿង makeup មាន​ផ្សំ​ជាមួយសារធាតុ formaldehyde ឬ polyethylene glycol​ ដែល​ត្រូវ​បាន​គេ​និយាយ​ថា អាច​បង្កើន​ហានិភ័យ​គ្មាន​កូន​សម្រាប់​ស្ត្រី​ផង​ដែរ។ ៣- ទឹក​អប់ ឬ​ស្ព្រៃយ៍ ផលិតផល​ក្លិន​ក្រអូប​ទាំង​នេះ​មាន​ផ្ទុក phtalates ដែល​នាំឲ្យ​ប៉ះពាល់​ដល់​អ័រម៉ូន​របស់​យើង និង​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ការ​មាន​កូន ដោយ​ស្រូប​សារធាតុ​គីមី​តូច​ៗ​ចូល​ក្នុងសួត​បាន​យ៉ាង​ងាយស្រួល។ ៤- រ៉ូលអន​លាប​ក្លៀក ក្នុង​រ៉ូលអន​លាប​ក្លៀក​ត្រូវ​បាន​គេ​រក​ឃើញ​ថា សារធាតុ​គីមី​ម្យ៉ាងវា​អាច​ធ្វើឲ្យ​អ្នក​យើង​រង​ឥទ្ធិពល​ផ្នែក​ប្រាជ្ញា​ស្មារតី និង​ការ​គ្រប់គ្រង​អារម្មណ៍​ ដែលប៉ះពាល់កូនការវិវឌ្ឍរបស់កូន។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ