ការរលូតកូន គឺជាការបាត់បង់កូនអំឡុងពេលមានគភ៌នៅមុនសប្ដាហ៍ទី២០។ ប្រមាណជា២៥%នៃការមានផ្ទៃពោះ ត្រូវបញ្ចប់ដោយសារការរលូតកូន។ ការរលូតកូនភាគច្រើនកើតឡើងមុនពេលដែលស្ត្រីដឹងថាខ្លួនមានទម្ងន់ទៅទៀត។
ការរលូតកូន គឺជាការបាត់បង់កូនអំឡុងពេលមានគភ៌នៅមុនសប្ដាហ៍ទី២០។ ប្រមាណជា២៥%នៃការមានផ្ទៃពោះ ត្រូវបញ្ចប់ដោយសារការរលូតកូន។ ការរលូតកូនភាគច្រើនកើតឡើងមុនពេលដែលស្ត្រីដឹងថាខ្លួនមានទម្ងន់ទៅទៀត។

តើការធ្លាក់ឈាមដោយសាររលូតកូនមានសភាពយ៉ាងម៉េច?
សញ្ញាទូទៅភាគច្រើននៃការរលូតកូនគឺធ្លាក់ឈាម។ វាក៏អាចរួមជាមួយនឹងការចុករមួលសាច់ដុំនៅខ្នងផ្នែកខាងក្រោម ឬពោះផងដែរ។ ការធ្លាក់ឈាមដំបូងបំផុតអាចមានលក្ខណៈខុសៗគ្នា។ ស្ត្រីខ្លះអាចមានការធ្លាក់ឈាមពណ៌ត្នោត រីឯខ្លះទៀត អាចមានធ្លាក់ឈាមពណ៌ផ្កាឈូកថ្លា។ វាអាចនឹងឈប់ ព្រមទាំងចាប់ផ្ដើមធ្លាក់ឈាមតិចតួច មុនពេលចាប់ផ្ដើមធ្លាក់ឈាមពណ៌ក្រហមស្រស់ក្នុងបរិមាណច្រើន។
ការធ្លាក់ឈាមនេះ អាចមានលក្ខណៈច្រើន និងអាចធ្វើឲ្យយើងមានការភ្ញាក់ផ្អើល ជាពិសេស ប្រសិនបើការធ្លាក់ឈាមតិចតួចមុនដំបូងកើតឡើងក្នុងរយៈពេលពីរបីថ្ងៃ។ ជាទូទៅ ការធ្លាក់ឈាមច្រើនបែបនេះមានរយៈពេលពីរបីម៉ោង រហូតដល់១ថ្ងៃ ឬ២ថ្ងៃ។ ការរលូតកូននៅពេលទើបមានគភ៌ភាគច្រើន គឺការធ្លាក់ឈាមស្រដៀងទៅនឹងការមករដូវច្រើន។
ប្រសិនបើការរលូតនេះ កើតឡើងនៅពេលដែលស្រីៗយើងទើបតែមានគភ៌ មុនសប្ដាហ៍ទី៤ ទៅទី៥ គឺមិនមានជាលិកាដែលអាចមើលឃើញ ឬមានកំណកតូចៗឡើយ។ យ៉ាងណាមិញ ចាប់ពីសប្ដាហ៍ទី៦ទៅ យើងនឹងអាចមើលឃើញកំណកឈាមធំៗមិនខាន ដែលមានលក្ខណៈរឹង និងអាស្រ័យលើចំនួនសប្ដាហ៍នៃការពពោះ។ ប្រសិនបើការរលូតកូនកើតឡើង បន្ទាប់ពីសប្ដាហ៍ទី៦ទៅ វាអាចមានគភ៌ និងសុក ដែលធ្វើឲ្យឈាមដែលធ្លាក់មកមានពណ៌ប្រផេះ។

ជាមួយគ្នានេះដែរ គ្រូពេទ្យមួយចំនួនអាចស្នើឲ្យយើងប្រមូលកំណកឈាម ជាមួយនឹងជាលិកាទារក ដើម្បីធ្វើការវិភាគ ជាពិសេស ប្រសិនបើយើងមានបញ្ហារលូតកូនច្រើនជាងម្ដង ឬ២ដងរួចមកហើយ។
ការធ្លាក់ឈាមដោយសាររលូតកូន នឹងថយចុះ បន្ទាប់ពីជាលិកាមានផ្ទៃពោះធ្លាក់មកអស់ ហើយវានឹងបញ្ចប់ទៅវិញបន្ទាប់ពីមួយ ឬ២សប្ដាហ៍។ ប្រសិនបើយើងមានការព្រួយបារម្ភអំពីពណ៌ ឬបរិមាណឈាមដែលធ្លាក់ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យភ្លាមៗ៕
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
What are the Signs of Early Miscarriage?
https://health.ucdavis.edu/obgyn/specialties/family-planning/early-pregnancy-miscarriage/signs-early-miscarriage
What really happens during a miscarriage
https://www.pregnancybirthbaby.org.au/what-really-happens-during-a-miscarriage
How do I know if I’m having a miscarriage?
https://www.plannedparenthood.org/learn/pregnancy/miscarriage/how-do-i-know-if-im-having-miscarriage
កំណែប្រែបច្ចុប្បន្ន
20/06/2024
អត្ថបទដោយ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ