backup og meta

បញ្ហាជាប់ស្មាលើទារក ២ប្រភេទ អាចជួបតាមការសម្រាលដោយធម្មជាតិ

បញ្ហាជាប់ស្មាលើទារក ២ប្រភេទ អាចជួបតាមការសម្រាលដោយធម្មជាតិ

ជា​ទូទៅ ការ​សម្រាល​កូន​ដោយ​ធម្មជាតិ ជា​វិធី​សាស្ត្រ​ដ៏​ល្អ​បំផុត​សម្រាប់​ម៉ាក់ៗ ព្រោះ​វា​មាន​គុណ​សម្បត្តិ​ច្រើន​ជាង​មធ្យោបាយ​ក្នុង​ការ​សម្រាល​កូន​ដទៃ​ទៀត។ យ៉ាង​ណា​មិញ ទារក​សម្រាល​ធម្មជាតិ​ក៏​អាច​ជួប​ផល​ពិបាក ឬ​គ្រោះ​ថ្នាក់​យ​ថា​ហេតុ​មួយ​ចំនួន​ដែរ​ដូច​ជា បញ្ហា​ជាប់​ស្មា​លើ​ទារក​ជាដើម។

ក្នុង​ពេល​សម្រាល​តាម​ធម្មជាតិ បញ្ហា​ជាប់​ស្មា​លើ​ទារក​កើត​ឡើង​ដោយសារ​ស្មា​ទារក​ជាប់​គាំង​នៅ​ក្នុង​ឆ្អឹង​អាង​ត្រគាក​របស់​ម៉ាក់ៗ បើ​ទោះ​បី​ជា​ក្បាល​ចេញ​មក​ហើយ​ក៏​ដោយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។

លោក​ថា បញ្ហា​ជាប់​ស្មា​នេះ ជា​ករណី​កម្រ​ជួប ប៉ុន្តែ​វា​មា​ផល​ពិបាក​ធ្ងន់ធ្ងរ​នៃ​ការ​សម្រាល​កូន​របៀប​នេះ គឺ​ចាំ​បាច់​តម្រូវ​ឲ្យ​មាន​ការ​ធ្វើ​អន្តរា​គម​ផ្នែក​សម្ភព​ជាក់​លាក់ ដើម្បី​កូន​កើត​មក​គ្មាន​គ្រោះ​ថ្នាក់។ បញ្ហា​ជាប់​ស្មា​លើ​ទារក​មាន ២ ប្រភេទ​ដូច​ជា៖

១. ទារក​ជាប់​ស្មា​មិន​ជាក់លាក់​​ត្រូវ​បាន​គេ​ហៅ​ថា “ការ​លំបាក​ស្មា” មាន​អត្រា ៤-៥ នាក់​ក្នុង ១ ០០០ ករណី។ ទីតាំង​​ស្មា​ក្រោយ​របស់​ទារក​អាច​ទើស​នឹង​ឆ្អឹង​ថ្ងាស​អាង​ត្រគាក​ម្ដាយ។

[embed-health-tool-baby-poop-tool]

២. ជាប់​ស្មា​ពិត​ប្រាកដ វា​ជា​ករណី​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត មាន ១ ​ក្នុង ៤ ០០០ ករណី និង​ការ​សម្រាល​កូន ១ ដង​ក្នុង ៥ ០០០ ករណី ហើយ​ត្រូវ​បាន​កំណត់​ដោយ​អវត្ដមាន​ទាំងស្រុង​នៃ​ការ​លូន​ចូល​របស់​ស្មា​ទារក​នៅ​ក្នុង​អាង​ត្រគាក​ម្ដាយ។

ទន្ទឹម​នឹង​នេះ វេជ្ជបណ្ឌិត​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​នាំឲ្យ​មាន​បញ្ហា​ជាប់​ស្មា​លើ​ទារក​មាន ២ ប្រភេទ​សំខាន់​ៗ​គឺ កត្តា​មក​ពី​ស្បូន​ម្តាយមាន​បញ្ហា (ការ​កន្ត្រាក់​ស្បូន​មិន​ធម្មតា បញ្ហា​មាត់​ស្បូន​បើក​មិន​បាន​ល្អ សុក​ពាំង​មាត់ស្បូន ឆ្អឹង​អាង​ត្រគាក​ខូច​ទ្រង់ទ្រាយ ឬ​តូច​ចង្អៀត​ពេក… )។ ចំណែក​កត្តា​មួយ​ទៀត​មកពី​ទារក (គភ៌​ធំ​ពេក ការ​បង្ហាញ​ទម្រង់​កូន​មាន​ភាព​មិន​ប្រក្រតី ស្មា​កូន​ធំ​ពេក)។

វេជ្ជបណ្ឌិត​រូប​នេះ​បាន​បន្ថែម​ទៀត​ថា ប្រសិនបើ​កូន​ជាប់​ស្មា​ពិតប្រាកដ គឺជា​រឿង​ដ៏​លំបាក​ក្នុង​ពេល​សម្រាល​កូន ហើយ​គ្រូពេទ្យ​បាន​កំណត់​យ៉ាង​ច្បាស់​នូវ​កត្តា​ហានិភ័យ​មួយ​ចំនួន​ដូចជា ទារក​ថ្លោស​ពេក​ធំ​ជាង ៤ គីឡូ កូន​ចាស់​ខែ ម្ដាយ​ឡើង​ទម្ងន់​ច្រើន​ពេល​ពពោះ។

បញ្ហា​ជាប់​ស្មា​លើ​ទារក​អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Shoulder Dystocia

https://birthinjurycenter.org/delivery-complications/shoulder-dystocia/

Brachial Plexus Birth Injury

https://www.childrenshospital.org/conditions/brachial-plexus-birth-injury

Shoulder Dystocia

https://www.birthinjuryhelpcenter.org/shoulder-dystocia.html

កំណែ​ប្រែបច្ចុប្បន្ន

06/03/2023

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ពិនិត្យសុខភាពក្រោយសម្រាល ផ្ដល់ប្រយោជន៍អីខ្លះដល់ម៉ាក់?

ក្រោយសម្រាលកូនរួច ញ៉ាំម្សៅរមៀតទឹកដោះគោ ស្បែកភ្លឺស្អាត សុខភាពក៏មាំមួន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 06, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម