backup og meta

សម្រាលកូនពិបាកហើយ តែម៉ាក់ៗប្រឈមស្ទះទឹកភ្លោះក្នុងសរសៃឈាមសួតទៀត

សម្រាលកូនពិបាកហើយ តែម៉ាក់ៗប្រឈមស្ទះទឹកភ្លោះក្នុងសរសៃឈាមសួតទៀត

ចំពោះ​ស្ត្រី​ភាគ​ច្រើន ការ​សម្រាល​កូន​ជា​រឿង​មួយ​ចៀស​មិន​រួច​ទេ ហើយ​វា​ក៏​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ដែរ ទម្រាំ​តែ​បាន​សមាជិក​ថ្មី​ម្នាក់ៗ​ក្នុង​គ្រួសារ។ ក្រៅ​ពី​ទ្រាំ​នឹង​ភាព​ឈឺ​ចាប់​ហើយ ម៉ាក់​ៗ​ត្រូវ​ប្រឈម​បញ្ហា​សុខភាព​ច្រើន​យ៉ាង​ដូច​ជា ស្ទះ​ទឹក​ភ្លោះ​ក្នុង​សរសៃ​ឈាម​សួត​ជា​ដើម ដែល​អាច​គំរាម​កំហែង​ជីវិត​បាន។

ស្ទះ​ទឹក​ភ្លោះ​ក្នុង​សរសៃ​ឈាម​សួត ជា​ស្ថានភាព​ដ៏​កម្រ​មួយ ប៉ុន្តែ​មាន​ភាព​ធ្ងន់ធ្ងរ​ដែល​កើត​ឡើង​នៅ​ពេល​ទឹក​ភ្លោះ​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​សួត​របស់​ម្ដាយ។ ការ​ស្ទះ​ទឹក​ភ្លោះ​ក្នុង​សរសៃ​ឈាម​សួត​ភាគ​ច្រើន​កើត​ឡើង​អំឡុង​ពេល​សម្រាល ឬ​នៅ​ក្រោយ​ពេល​សម្រាល​ភ្លាមៗ។

រោគ​សញ្ញា​នៃ​ស្ទះ​ទឹក​ភ្លោះ​ក្នុង​សរសៃ​ឈាម​សួត

ការ​ស្ទះ​ទឹក​ភ្លោះ​អាច​វិវត្ត​ភ្លាមៗ និង​រហ័ស ហើយ​វា​មាន​រោគ​សញ្ញា​ដូច​ជា៖

  • ដង្ហក់​ភ្លាមៗ
  • លើស​សារធាតុ​រាវ​ក្នុង​សួត
  • សម្ពាធ​ឈាម​ធ្លាក់​ចុះ​ភ្លាមៗ
  • ព្រឺ​រងា
  • ចង្វាក់​បេះ​ដូង​លោត​លឿន
  • ភាព​មិន​ប្រក្រតី​នៃ​គភ៌
  • ប្រកាច់
  • បាត់​បង់​ស្មារតី
  • ខ្សោយ​បេះដូង បណ្តាល​ឲ្យ​បេះដូង​ច្របាច់​ឈាម​មិន​បាន​ល្អ
  • ហូរឈាមចេញពីស្បូនដោយសារវះកាត់សម្រាលកូន
  • ជំងឺផ្លូវចិត្តដូចជាថប់បារម្ភ ឬបាក់ទឹកចិត្ត

[embed-health-tool-baby-poop-tool]

ផល​វិបាក​នៃ​ស្ទះ​ទឹក​ភ្លោះ​ក្នុង​សរសៃ​ឈាម​សួត

ការ​ស្ទះ​ទឹក​ភ្លោះ​ក្នុង​សរសៃ​ឈាម​អាច​បង្ក​ឲ្យ​​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ដល់​ម្ដាយ និង​កូន​ដូច​ជា៖

– របួស​ខួរ​ក្បាល

– ស្នាក់​នៅ​មន្ទីរពេទ្យ​យូរ

ម្ដាយ​ស្លាប់​ពេល​សម្រាល

– ទារក​ស្លាប់

ការ​ស្ទះ​ទឹក​ភ្លោះ​ក្នុង​សរសៃ​ឈាម​ពិបាក​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ណាស់។ ប្រសិន​បើ​គ្រូពេទ្យ​សង្ស័យ​ថា ម៉ាក់ៗ​ជួប​បញ្ហា​នេះ​អំឡុង​ពេល​សម្រាល នោះ​ទាម​ទារ​ឲ្យ​មាន​ការ​ព្យាបាល​ជា​បន្ទាន់ ដើម្បី​ការ​ពារ​ផល​វិបាក​ដែល​អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត។

អត្ថបទគួរអាន៖

ស្ទះ​ទឹក​ភ្លោះ​ក្នុង​សរសៃ​ឈាម​សួត

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Amniotic fluid embolism

https://www.mayoclinic.org/diseases-conditions/amniotic-fluid-embolism/symptoms-causes/syc-20369324

WHAT IS AMNIOTIC FLUID EMBOLISM?

https://www.afesupport.org/what-is-amniotic-fluid-embolism/

Amniotic Fluid Embolism (Anaphylactic Syndrome of Pregnancy)

https://my.clevelandclinic.org/health/diseases/15463-amniotic-fluid-embolism

 

 

កំណែ​ប្រែបច្ចុប្បន្ន

06/03/2023

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

៣ ហានិភ័យជួបញឹកញាប់ ពេលសម្រាលកូនដោយវះកាត់!

ចេញសញ្ញាទាំងនេះ មានន័យថាកៀកថ្ងៃសម្រាលកូនមែនទែនហើយ ម៉ាក់ៗកុំបារម្ភអី


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 06, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម