backup og meta

ស្រ្តី​ម្នាក់ប្រើដង្ហើមចុងក្រោយ សម្រាលកូន​ស្រីដោយជោគជ័យ

ស្រ្តី​ម្នាក់ប្រើដង្ហើមចុងក្រោយ សម្រាលកូន​ស្រីដោយជោគជ័យ

ស្ត្រី​ជនជាតិ​ឆេកវ័យ ២៧ឆ្នាំ ពពោះ​ទារិកា​ ​​បាន​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ធ្ងន់ធ្ងរ រហូត​ខួរ​ក្បាល​គាំង​លែងដំណើរការ បើ​ទោះជា​ខាង​ក្រុមគ្រួសារ​ព្យាយាម​ដឹក​តាម​ឧទ្ធម្ភាគចក្រ​ទៅសង្គ្រោះ​នៅកាន់​មន្ទីរពេទ្យ​ក៏​ដោយ។ រឿង​ដែល​សោកសង្រេង ​បំផុត​នោះ​គឺ ស្ត្រី​ដែល​មិន​ទាន់​បាន​ឃើញ​មុខ​កូន ក្នុង​ពោះ គេង​ចាំ​ថ្ងៃ​ផុត​ដង្ហើម​នេះ  ទើបតែ​មាន​អាយុ ប្រមាណ ១៥​សប្ដាហ៍ (បើ​គ្រប់ខែខ្ទង់ ៤០សប្ដាហ៍) ​ប៉ុណ្ណោះ។ ប៉ុន្តែ​អ្វី​ដែលតួនាទី​ជា​ម្ដាយ ក្នុង​ដង្ហើម​ចុង​ក្រោយ​គឺ ពេទ្យ​ត្រូវ​ការ​រាងកាយ​ម្ដាយ ជា​កន្លែង​ចិញ្ចឹម និង​ផ្ដល់​ការ​លូតលាស់​ដល់​ទារក​ក្នុង​ផ្ទៃ រហូត​ដល់​ថ្ងៃ​អាច​វះកាត់​បាន គឺ​ចាប់​ពី ១៥សប្ដាហ៍ ទៅ ៣៤សប្ដាហ៍។

មក​ដល់​មន្ទីរពេទ្យ ម្ដាយ​បាត់បង់ស្មារតី​កម្រើក​លែងបាន ព្រោះ​ខួរក្បាល គាំងលែង​ដំណើការ គេង​ចាំ​ថ្ងៃ​​ស្លាប់ ខាង​ក្រុម​វេជ្ជបណ្ឌិត ក៏បាន​ចាប់​ផ្ដើម​សង្រ្គោះ​ជីវិត​ទារក​ក្នុង​ផ្ទៃ តាមរយៈ​​​បន្ដ​ជីវិត​សិប្បនិមិត្ត​ស្ត្រី​ពពោះ (រស់ដោយ​សារ​អុកស៊ីហ្សែន) ដើម្បី​ជួយ​ឲ្យ​ដំណើរការ​ពពោះ វិវត្ត​បន្ត​ទៀត។ ក្រៅ​ពី​នេះ ក្រុម​វេជ្ជបណ្ឌិតដដែល​ ក៏បាន​ធ្វើ​ចលនា​ជើង​របស់​ម្ដាយ ដើម្បី​រំញោច​ការ​ដើរ ជួយ​ដល់​ការ​លូតលាស់​របស់​ទារកដែរ។

[embed-health-tool-pregnancy-weight-gain]

របកស្បែក១

យុទ្ធនាការសង្គ្រោះ​ទារកមិន​ទាន់គ្រប់ខែ​​ដែល​ម្ដាយ​ស្ទើរ​បាត់បង់​ជីវិត​ទៅហើយ ឈានដល់​សប្ដាហ៍​ទី ៣៤ ទើប​ដុកទ័រ សម្រេច​ចិត្ត​ វះកាត់ ប្រកប​ដោយ​ជោគជ័យ។  ទារិកា​អភ័ព្វ​នេះ ​មាន​ទម្ងន់ ២,១៣​គីឡូក្រាម និង​​​សុខភាព​ល្អធម្មតា។ ថ្ងៃ​ដែល​ទារក​បាន​ឃើញ​ពិភពលោក​នេះ ក៏​ជា​ថ្ងៃ​ចុងក្រោយ របស់​អ្នក​ម្ដាយ ដែល​គេង​ចាំ​ចម្លង​កូន​ឲ្យ​ផុត​ពីគ្រោះថ្នាក់​ដល់​ជីវិត​ដូច​គ្នា​ដែរ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.reuters.com/article/us-czech-birth/czech-doctors-deliver-baby-girl-117-days-after-mothers-brain-death-idUSKCN1VN1HQ

Czech baby is delivered after brain-dead mother kept alive for 117 days

https://www.euronews.com/2019/09/03/czech-baby-is-delivered-after-brain-dead-mother-kept-alive-for-117-days

Czech doctors deliver baby girl 117 days after mother’s brain-death

https://sg.news.yahoo.com/czech-doctors-deliver-baby-girl-142029643.html

 

កំណែ​ប្រែបច្ចុប្បន្ន

10/07/2024

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ស្រីៗចៀសមិនផុតពីការប្រែប្រួលទ្វារមាស ៤ យ៉ាង ក្រោយសម្រាលកូន

សម្រាលកូនពិបាកហើយ តែម៉ាក់ៗប្រឈមស្ទះទឹកភ្លោះក្នុងសរសៃឈាមសួតទៀត


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 10

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម