ទើបក្លាយជាម៉ាក់ៗថ្មីថ្មោង ច្បាស់ជាជួបបញ្ហាពិបាកជាច្រើន ក្នុងនោះក៏មានការគេងមិនឆ្អែតផងដែរ ដោយសារតែយើងត្រូវងើបបំបៅ និងថែទាំកូនកណ្តាលយប់ ឬពេលកូនមិនចង់គេង ហើយនេះគឺមានគ្រោះថ្នាក់ជាងអ្វីដែលអ្នកគិតទៅទៀត។ គេងមិនគ្រប់គ្រាន់អាចធ្វើងងុយ និងបង្កើនហានិភ័យដល់អារម្មណ៍ និងបញ្ហាសុខភាពមួយចំនួនទៀត។ “Hello គ្រូពេទ្យ” នឹងប្រាប់វិធីសាស្ត្រជួយឲ្យគេស្កប់ឲ្យគ្នាយើងបានដឹង។
១- គេងពេលកូនយើងគេង
គន្លឹះដើម្បីការពារគេងមិនគ្រប់គ្រាន់ គឺត្រូវគេងពេលកូនគេងដូចគ្នា ព្រោះមានស្រីៗមួយចំនួនទម្លាប់ធ្វើការងារផ្ទះ និយាយទូរសព្ទ បោកខោអាវ ជូតសម្អាតផ្ទះ ពេលកូនគេងលក់ បណ្តាលឲ្យខ្លួនឯងគ្មានពេលសម្រាក។ ធ្វើការលើស និងគ្មានពេលគេងគ្រប់គ្រាន់ នាំឲ្យមានបញ្ហាគេងមិនគ្រប់គ្រាន់។ ដូច្នេះ ទុកអ្វីទាំងអស់មួយឡែកសិន ហើយទៅគេងជាមួយកូនតូចជារឿងប្រសើរ។
[embed-health-tool-baby-poop-tool]
២- ព្យាយាមគេងឲ្យទៀងទាត់
បើចូលចិត្តមើលទូរសព្ទ ឬធ្វើអ្វីនៅពេលយប់ គួរព្យាយាមកែទម្លាប់អាក្រក់នេះចេញទៅ ប្តូរមករកទម្លាប់គេងឲ្យបានត្រឹមត្រូវ។ ឧទាហរណ៍ ពេលយើងបំបៅដោះកូននៅម៉ោង ៩ យប់ ដើម្បីឲ្យកូនគេង គួរគេងក្រោយកូនបន្តិចបានហើយ។ យូរៗទៅគ្នាយើងនឹងទម្លាប់បាន។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
៣- ស្វែងរកជំនួយ
កុំព្រួយបារម្ភអី សុំជំនួយពីអ្នកដទៃ និងព្រមទទួលជំនួយពីប្តី ក្រុមគ្រួសារ អ្នកថែទាំ ជាដើម។ បែបនេះ អាចជួយយើងយ៉ាងហោចណាស់ មានពេលគេង ២-៣ ម៉ោងដែរ។
៤- កុំបារម្ភពេក
កុំបារម្ភថាខ្លាចកូនយំ យើងស្តាប់មិនឮឲ្យសោះ។ បើកូនយំបាន ២-៣ នាទីមុនពេលឮនោះ វាក៏មិនអីដែរ។
ម៉ាក់ៗថ្មីថ្មោងជាច្រើន មានហានិភ័យច្រើនចំពោះជំងឺបាក់ទឹកចិត្ត ដោយសារគេងមិនគ្រប់គ្រាន់ ព្រោះថាសឹងតែមិនបានគេងតែម្តង។ ប្រសិនបើមានអារម្មណ៍ថា យើងអាចមានជំងឺបាក់ទឹកចិត្ត ដោយសារគេងមិនគ្រប់គ្រាន់ គួរតែទៅពិភាក្សាជាមួយគ្រូពេទ្យដើម្បីធ្វើការព្យាបាល។ ការគេងស្កប់អាចជួយឲ្យអារម្មណ៍ប្រែប្រួលមកប្រសើរឡើងវិញ។
ត្រូវយកចិត្តដាក់លើសុខភាពផ្លូវចិត្តរបស់ខ្លួន៖
– រៀបកន្លែងកូនគេងឲ្យមានសុវត្ថិភាព និងធានាថា ពេលកូនយំ យើងអាចឮបានទាន់ពេលវេលា។
– ពេលមានអារម្មណ៍ធុញថប់ ហត់នឿយ បាក់ទឹកចិត្ត អស់សង្ឃឹម ត្រូវរកជំនួយពីគ្រួសារ ឬមិត្តភ័ក្ដិ ដោយជជែកពីបញ្ហារបស់យើង ដើម្បីរកដំណោះស្រាយ។ តែបើសិននៅតែមិនបានផល ហើយជះឥទ្ធិពលដល់ការគេងរបស់អ្នក សូមទទួលការប្រឹក្សាពីគ្រូពេទ្យជំនាញផ្លូវចិត្ត។
៥- ទៅណាមកណាជាមួយកូន
ប្រហែលជាត្រូវសាកល្បងទៅលេងផ្ទះម៉ាក់ៗរៀងរាល់សប្តាហ៍ បែបនេះគាត់មានឱកាសដើម្បីនឹងមើលថែយើង និងចៅផង។ យើង និងប្តី ក៏មានពេលសម្រាកខ្លះ ហើយដឹងពីរបៀបថែទាំកូន កាន់តែប្រសើរជាងមុន។
ស្វែងយល់បន្ថែម