ក្រោយសម្រាលកូនរួច បើចង់ឲ្យសុខភាពឆាប់ត្រឡប់មកសភាពដើមវិញ ស្រីៗគួរតែចេះតិចនិករក្សា។ ទាំងនេះជាវិធីមួយចំនួនណែនាំដោយអ្នកគ្រូពេទ្យឆ្មប សុំ សូរិយា បម្រើការងារនៅមន្ទីរពេទ្យបង្អែក ខ្សាច់កណ្តាល ខេត្តកណ្តាល ដែលងាយស្រួលធ្វើ និងល្អចំពោះស្រីៗទើបសម្រាលកូនរួច។
១- ញ៉ាំអាហារមានជីវជាតិ
អាហារដែលស្ត្រីសម្រាលកូនរួចត្រូវញ៉ាំ ជាអាហារមានជាតិទឹក សម្បូរជីវជាតិ ដែលមានបន្លែគ្រប់មុខ និងសាច់ដូចជា សាច់ជ្រូក ត្រី មាន់ និងសាច់គោជាដើម តែមិនមែនជាអាហារបែបក្រៀមក្រោះ។ បន្លែទាំងនេះមិនត្រឹមតែផ្ដល់ឲ្យយើងនូវសារធាតុចិញ្ចឹមខ្លួនឯងប៉ុណ្ណោះទេ តែថែមទាំងជួយឲ្យសម្បូរទឹកដោះល្អចំពោះសុខភាពកូនទៀតផង។ ជាពិសេសអាហារសម្បូរជាតិដែក ជាតិកាកសរសៃ ដូចជា ស្លឹកបាស ផ្ទី ស្លឹកអង្គាដី មិនគួរខ្វះឡើយ វាជួយម៉ាក់ៗស្រួលបន្ទោរបង់។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
២- លេបថ្នាំតាមវេជ្ជបញ្ជា
ក្រោយសម្រាលកូនរួច គ្រូពេទ្យតម្រូវឲ្យម៉ាក់ៗលេបថ្នាំជាតិដែក និងវីតាមីនខ្លះៗបន្ត ៤២ ថ្ងៃទៀត ព្រោះជួយកុំឲ្យមានសភាពស្លេកស្លាំង។ ថ្នាំជាតិដែកក្រោយសម្រាលក៏មានសារៈសំខាន់ខ្លាំងណាស់ ដូចនេះម៉ាក់ៗគួរតែលេបតាមការកំណត់របស់គ្រូពេទ្យ និងទៅជួបគ្រូពេទ្យនៅពេលសម្រាលកូនបាន ៦ សប្តាហ៍។
៣- ផឹកទឹកឲ្យបានច្រើន
ការញ៉ាំទឹកច្រើន ជួយឲ្យសុខភាពល្អ ជាពិសេសជួយដល់ការបំបៅដោះកូន។ ដូច្នេះអ្វីដែលម៉ាក់គួរធ្វើនៅពេលនេះគឺ ព្យាយាមញ៉ាំទឹកឲ្យបានច្រើន។
៤- អនាម័យខ្លួនប្រាណ
ក្រោយសម្រាលកូនរួចអាចមានធ្លាក់ឈាមយ៉ាងហោចណាស់ ២ សប្ដាហ៍ ឬអ្នកខ្លះទៀតអាចរហូតដល់ ១ ខែឯណោះ។ ដូចនេះយើងត្រូវដោយប្រើសំឡីអនាម័យ ហើយឧស្សាហ៍ផ្លាស់ប្ដូរ ដើម្បីកុំឲ្យកកើតជាមេរោគ។ មួយវិញទៀតបើសម្លៀកបំពាក់ណាមានប្រឡាក់ មិនថាជាទឹកដោះ ឬឈាម ត្រូវដូរថ្មីជានិច្ច។
- ផ្នែកខាងលើ៖ សម្រាប់ស្ត្រីបំបៅដោះ ត្រូវលាងសម្អាតសុដន់ឲ្យបានស្អាត ជាពិសេសក្បាលសុដន់ មុនបំបៅដោះកូន ដើម្បីបង្ការឆ្លងមេរោគ បាក់តេរីដល់កូន។
- ផ្នែកខាងក្រោម៖ ក្រោយសម្រាលកូនរួចអាចមានធ្លាក់ឈាមយ៉ាងហោចណាស់ ២ សប្ដាហ៍ ឬអ្នកខ្លះទៀតអាចរហូតដល់ ១ ខែឯណោះ ដូច្នេះត្រូវប្ដូរសំឡីអនាម័យជាប្រចាំទៅតាមស្ថានភាពជាក់ស្ដែង ហើយលាងសម្អាតឲ្យបាន រាល់ពេលប្ដូរម្ដងៗ។
ស្វែងយល់បន្ថែម
- គ្រោះថ្នាក់ប៉ុនណា ក្រោយសម្រាលហើយ នៅតែធ្លាក់ឈាម?
- លម្អិតពីករណីធ្លាក់ឈាមក្រោយសម្រាលទាំង ២ ប្រភេទ និងមូលហេតុ
- ឆាប់មានកម្លាំង សម្បូរទឹកដោះក្រោយសម្រាលកូនរួច សាកតិចនិកទាំងនេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
[embed-health-tool-ovulation]