មានម៉ាក់ៗជាច្រើននៅធ្វើតាមចាស់បុរាណដែលមិនព្រមធ្វើចលនា ក្រោកឈរ អង្គុយ ឬធ្វើអ្វីសោះ ព្រោះខ្លាចចាស់ទៅចុករួយដៃជើង ឬខ្លាចជួបបញ្ហាទាស់សរសៃព្រោះលើករបស់ធ្ងន់។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា ស្ត្រីដែលសម្រាលកូនដោយធម្មជាតិ ក្រោយ ៦-៨ ម៉ោង ពេទ្យតម្រូវឲ្យចុះពីលើគ្រែដើរតិចៗ ហើយសម្រាប់អ្នកវះកាត់វិញ គឺ ២៤ ម៉ោងក្រោយបន្ទាប់ពីដកទុយយោសុងទឹកនោម ពេទ្យក៏នឹងឲ្យងើបដើរឲ្យបានច្រើន។ លោកបន្តថា តាមបទពិសោធន៍កន្លងទៅ អ្នកមកសម្រាលមានចាស់ទុំមកជាមួយ មិនចង់ឲ្យម៉ាក់ៗក្រោកដើរ ឈរ ឡើយ តម្រូវឲ្យដេកតែមួយមុខគត់ ហើយបើមុជទឹក កក់សក់ សិតសក់ រឹតតែមិនឲ្យធ្វើទៀត ព្រោះខ្លាចទាស់ ឈឺក្បាល ដែលទាំងនោះទៅវិញទេជាដើមហេតុនៃបញ្ហាមិនស្រួលខ្លួន។
ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ អំឡុងពេលគេងពេទ្យ ៣ យប់ ៤ ថ្ងៃ ស្រួលតាមដាន តែបើមិនដើរ ឬធ្វើចលនា ហើយឈាមមិនធ្លាក់សោះ ពេលត្រឡប់ទៅផ្ទះវិញ អាចមានបញ្ហាឈឺក្បាល ក្ដៅខ្លួន វិលមុខ ពេទ្យពិបាកធ្វើរោគវិនិច្ឆ័យ។
[embed-health-tool-due-date]
លោកបានបន្ថែមទៀតថា កាលណាម៉ាក់ៗឆាប់ងើបដើរ នោះមានតែឆាប់ស្រួលខ្លួនដែរ ហើយការគេងច្រើននៅមួយកន្លែង ឈាមក៏មិនងាយធ្លាក់អស់ និងសរសៃសសូងក៏មិនកម្រើក ញ៉ាំអាហារក្រៀមក្រោះ អាការៈក៏មិនងាយវិលមកដូចដើមវិញដែរ។ ទោះជាយ៉ាងណាទម្លាប់ទាំងនោះ ឥឡូវត្រូវបានកាត់បន្ថយច្រើនហើយ ដោយសារពួកគាត់ទទួលបានការអប់រំ និងមានការផ្សព្វផ្សាយច្រើន។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?