backup og meta

ម៉ាក់ៗដឹងអត់ បញ្ហាសុខភាពផ្លូវចិត្តជាផលវិបាកទូទៅមួយអំឡុងពេលពពោះ

ម៉ាក់ៗដឹងអត់ បញ្ហាសុខភាពផ្លូវចិត្តជាផលវិបាកទូទៅមួយអំឡុងពេលពពោះ

ការ​ពពោះ​ទទួល​សមាជិក​ថ្មី​គួរ​តែ​ជា​ពេល​វេលា​រីករាយ​បំផុត​ក្នុង​ជីវិត​គ្រួសារ ប៉ុន្តែ​តាម​ពិត​វា​មិន​ផ្ដល់​ភាព​រីករាយ​សម្រាប់​មនុស្ស​ស្រី​គ្រប់​រូប​ទេ។ តាម​ពិត​ទៅ បញ្ហា​សុខភាព​ផ្លូវចិត្ត​ជា​ផល​វិបាក​ទូទៅ​មួយ​អំឡុង​ពេល​ពពោះ និង​សម្រាល​កូន​ដែល​ប្រែ​ក្លាយ​ពី​ភាព​រីករាយ​ទៅ​ជា​ទុក្ខ​ព្រួយ ភាព​ឯកា និង​ភាព​សោកសៅ។

បញ្ហា​សុខភាព​ផ្លូវចិត្ត​របស់​ស្ត្រី​ពពោះ​អាច​កើត​ឡើង​គ្រប់​ពេលនៅ​អំឡុង​ពេល​ពពោះ​ ដូច​ជា​បញ្ហា​ថប់​បារម្ភ ជំងឺ​បាក់ទឹក​ចិត្ត ឬ​ជំងឺ​ស្ត្រេស​រ៉ាំរ៉ៃ​ជាដើម។ កត្តា​ដែល​បណ្ដាល​ឲ្យ​ស្ត្រី​ពពោះ​កើត​មាន​បញ្ហា​ផ្លូវ​ចិត្ត​ទាំង​ប៉ុន្មាន​នេះ​មាន​ច្រើន ហើយ​ភាគ​ច្រើន​បណ្ដាល​មក​ពី​បរិយាកាស​ជុំ​វិញ​ខ្លួន ឬ​ភាព​ភ័យ​ខ្លាច​នៃ​ការ​សម្រាល​កូន និង​ខ្លាច​ចិញ្ចឹម​កូន​មិន​បាន​ល្អ​ជាដើម។

[embed-health-tool-due-date]

ជា​ទូទៅ រោគ​សញ្ញា​នៃ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​អំឡុង​ពេល​ពពោះ​មិន​បង្ហាញ​សញ្ញា​ជាក់លាក់​អ្វី​មួយ​នោះ​ទេ តែ​វា​អាច​ចេញ​សញ្ញា​នៃ​ជំងឺ​បាក់ទឹកចិត្ត មាន​អារម្មណ៍​សោកសៅ អស់​សង្ឃឹម ឯកោ ឬ​ឆាប់​ខឹង ឆេវឆាវ។ លើស​ពី​នេះ ស្ត្រី​ដែល​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត ច្រើន​តែ​និយាយ​ថា ពួកគេ​អស់​កម្លាំង​ណាស់ ប៉ុន្តែ​គេង​មិន​លក់ គិត​ច្រើន​ពេល​ម៉ោង​ត្រូវ​សម្រាក​ទៅ​វិញ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ម៉ាក់​ៗ​ពពោះ​ត្រូវ​ដឹង​ថា ការ​មាន​អារម្មណ៍​សោក​សៅ ឬ​ពិបាក​ចិត្ត​មិន​មែន​ជា​កំហុស​របស់​ខ្លួន​នោះ​ទេ ហើយ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​អំឡុង​ពេល​ពពោះ​អាច​ដោះ​ស្រាយ​បាន ដើម្បី​ជួយ​ឲ្យ​អារម្មណ៍​សុខភាព​ខ្លួន និង​កូន​ក្នុង​ផ្ទៃ​ល្អ​ដូចជា៖

– ស្រលាញ់​ខ្លួន​ឯង (ញ៉ាំ គេង សម្រាក និងហាត់​ប្រាណ​គ្រប់​គ្រាន់)

– រក​ជំនួយ​ពី​ដៃ​គូរ ឬ​មនុស្ស​ជុំ​វិញ​ខ្លួន​ពេល​មិន​សប្បាយ​ចិត្ត

– ចៀស​វាង​នៅ​ម្នាក់ឯង គួរ​ចេញ​ដើរ​លេង​លំហែ​កាយ​ខ្លះ

– រក​ជំនួយ​ពី​គ្រូពេទ្យ​ជំនាញ ជាដើម។

អត្ថបទគួរអាន៖

បញ្ហា​សុខភាព​ផ្លូវចិត្ត

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Mental Health Conditions Are the Most Common Complication of Pregnancy and Childbirth https://www.newsecuritybeat.org/2021/10/mental-heath-conditions-pregnancy/

Mental health in pregnancy

https://www.nhs.uk/pregnancy/keeping-well/mental-health/

Taking Care of Your Mental Health During Pregnancy

https://kidshealth.org/en/parents/pregnant-mental-health.html

កំណែ​ប្រែបច្ចុប្បន្ន

16/03/2023

Written by វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗដោះស្រាយបញ្ហាពិបាកគេងពេលពពោះ តាមតិចនិកងាយប៉ុន្មាននេះ

ម៉េចបានស្ត្រីពពោះធ្លាក់ឈាមនៅត្រីមាសទី១? គួរ​ឲ្យ​បារម្ភ​កម្រិត​ណា?


Written by

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


កែ Mar 16, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម