backup og meta

របៀបជ្រើសរើស ប្រភេទអាហារប្រូតេអ៊ីន សម្រាប់សុខភាពបេះដូង

របៀបជ្រើសរើស ប្រភេទអាហារប្រូតេអ៊ីន សម្រាប់សុខភាពបេះដូង

យើងដឹងថា ប្រូតេអ៊ីនគឺជាសារធាតុបំប៉នសុខភាព ជំនួយសាច់ដុំ ជំនួយថាមពល ខួរក្បាល និងសំខាន់បំផុតសម្រាប់បេះដូង។ សារធាតុចិញ្ចឹមនេះ យើងអាចទាញចេញពីរបបអាហារប្រចាំថ្ងៃបានយ៉ាងងាយស្រួល។ យើងអាចដឹងថា មានប្រភេទអាហារជាច្រើនដែលផ្ទុកសារធាតុចិញ្ចឹមមួយនេះ ដោយឡែកយើងមិនទាន់បានកំណត់ច្បាស់លាស់ពីក្រុមអាហារមួយចំនួនដែលមានផ្ទុកប្រូតេអ៊ីនច្រើន ហើយល្អសម្រាប់បេះដូង។

មជ្ឈមណ្ឌលផ្នែកអាហារសុខភាព កាណាដា បានណែនាំថាក្នុងចានអាហារបីពេលប្រចាំថ្ងៃ គួរតែមាន ប្រូតេអ៊ីនយ៉ាងហោច២៥% មិនថាប្រភព នៃប្រូតេអ៊ីនោះបានមកពីសាច់ បន្លែ ឬគ្រាប់ធញ្ញជាតិនោះទេ ត្រូវមានទៀងទាត់។ សុខភាពរាងកាយបើទទួលបានរបបអាហារប្រូតេអ៊ីនគ្រប់គ្រាន់ ដូចជាត្រី សណ្ដែក សាច់មាន់ គ្រាប់ធញ្ញ​ជាតិ និងទឹកដោះគោមានជាតិខ្លាញ់ទាប ជួយការពារជំងឺបេះដូង។ ខាងក្រោមគឺជាការណែរនាំពីប្រភពរបបអាហារប្រូតេអ៊ីនខ្ពស់ ជំនួយដល់សុខភាព។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

សណ្ដែកLentils ៖ ជាប្រភេទអាហារដែលសម្បូរប្រូតេអ៊ីនខ្ពស់ ក្នុងបរិមាណសណ្ដែកក្រៀម ១០០ក្រាម មានផ្ទុកប្រូតេអ៊ីន ១០ក្រាម។ ក្នុងលក្ខខណ្ឌខ្លះ ការចំណាយពេលចម្អិនសណ្ដែកLentilsក្រៀមនេះ ត្រូវប្រើប្រាស់ពេលវេលាឲ្យល្អ ទើបទទួលបានប្រូតេអ៊ីនខ្ពស់។ ដូច្នេះពេលវេលាដែលគួរ ចំណាយយ៉ាងហោច ១៥ ទៅ ៣០ នាទី។

គ្រាប់សណ្ដែកក្រៀម៖ គ្រាប់សណ្ដកក្រៀមជាច្រើនប្រភេទ សណ្ដែកក្រហម សណ្ដែកខៀវ សណ្ដែកបារាំង សណ្ដែក​សៀង​មិនចំពោះសណ្ដែកណាមួយទេ សុទ្ធសឹងតែមាន ប្រូតេអ៊ីនខ្ពស់ ប៉ុន្ដែលក្ខណៈ ពិសេសវាមានភាពខុសគ្នានឹងសណ្ដែក​Lentilsបន្ដិច ព្រោះសណ្ដែកទាំងនេះត្រូវការប្រើពេលចម្អិនយូរចន្លោះពី ១ ម៉ោងកន្លះទៅ ២ម៉ោង ដោយមិនបង្ខំភ្លើង។ គុណសម្បត្ដិសណ្ដែកទាំងនេះមិនខុសគ្នាពីសណ្ដែកLentilsនោះទេ យើងអាចកែច្នៃវាទៅជា បង្អែម រូបមន្ដម្ហូប ដូចជាស៊ុប ម្ហូបចំហុយជាដើម។

សណ្ដែក

ទឹកដោះគោយ៉ាអួ៖ ជាប្រភេទអាហារមានជាតិខ្លាញ់ទាបធម្មតា ហើយជាប្រភេទអាហារ ដែលអាចដាក់បន្ថែមក្នុងមុខម្ហូបអាហារពេលព្រឹកបាន ព្រោះវាមានប្រូតេអ៊ីនច្រើនជាងទឹកដោះគោជូរធម្មតា។ គ្រាន់តែលាយវាជាមួយផ្លែឈើស្រស់ ឬទឹកកក ក៏អាចផ្ដល់អត្ថប្រយោជន៍ដល់សុខភាពផងដែរ។ យើងអាចញ៉ាំជារៀងរាលថ្ងៃនៅពេលព្រឹក មុនពេលចេញទៅធ្វើការឬក្រោយពេលហាត់ប្រាណក៏ជាការល្អ។

សាច់គ្មានខ្លាញ់៖ សម្គាល់ទៅលើប្រភេទសាច់ពណ៌ស មានដូចជាសាច់ត្រី ត្រីទឹកសាប ក្នុងនោះរាប់បញ្ចូលទាំងសាច់ទ្រូងមាន់ដែលគ្មានស្បែកផងដែរ។ សាច់ប្រភេទនេះមានផ្ទុកសារធាតុចិញ្ចឹមច្រើន ជំនួយដល់ថាមពល សុខភាព​ខួរក្បាល និងបេះដូង។ អាហារប្រភេទនេះក៏អ្នកជំនាញផ្នែកអាហារសុខភាពណែនាំដល់ អ្នកហាត់កីឡា ប្រើប្រាស់ថាមពលខ្លាំង ដោយសារតែវាមានប្រូតេអ៊ីនខ្ពស់ ផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាព។

ស៊ុត៖ ស៊ុតក៏មានផ្ទុកប្រូតេអ៊ីនខ្ពស់ផងដែរ ប៉ុន្ដែបរិមាណស៊ុតមួយគ្រាប់ យើងអាចយក តែផ្នែកពណ៌សនៃស៊ុត មិនយកផ្នែកក្រហមនោះទេ។ ស៊ុតពណ៌សក្នុងមួយគ្រាប់មានជាតិខ្លាញ់តិចជាង ០,៥ ក្រាម ប៉ុន្តែប្រូតេអ៊ីនមាន ៣,៥ ក្រាម។

អត្ថបទគួរអាន៖

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The Nutrition Source https://www.hsph.harvard.edu/nutritionsource/what-should-you-eat/protein/

Heart-healthy diet: 8 steps to prevent heart disease https://www.mayoclinic.org/diseases-conditions/heart-disease/in-depth/heart-healthy-diet/art-20047702

Protein and Heart Health https://www.heart.org/en/healthy-living/healthy-eating/eat-smart/nutrition-basics/protein-and-heart-health

How to choose heart-healthy protein foods https://www.heartfoundation.org.nz/about-us/news/blogs/how-to-choose-heart-healthy-protein-foods

Tips for choosing protein https://www.heartandstroke.ca/healthy-living/healthy-eating/protein

កំណែ​ប្រែបច្ចុប្បន្ន

16/06/2022

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អាហារ​ទាំង​នេះ​សម្បូរ​ប្រូតេអ៊ីន​ខ្ពស់​សម្រាប់​កូនតូច

បើចេញ​រោគសញ្ញាទាំងនេះ អាចថាយើងកំពុង​ខ្វះប្រូតេអ៊ីនហើយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 16, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម