បន្លែមើមក៏មានគុណប្រយោជន៍មិនចាញ់គ្នានោះដែរ ។ តាមការសិក្សាបានរកឃើញថា ការ៉ុត ជាប្រភេទបន្លែមានផ្ទុកសារធាតុ Pigment ជាសមាសភាពពណ៌ មានសមត្ថអាចកាត់បន្ថយហានិភ័យ ជំងឺមហារីកក្រពេញប្រូស្ដាតលើបុរស និង មហារីកសុដន់ចំពោះស្ដ្រី។ ក្រៅពីនោះទៀត ការ៉ុតជួយកាត់បន្ថយ មហារីកក្រពះពោះវៀន សួតផងដែរ។ បន្ថែមពីលើនេះទៀត នៅមាន ប្រភេទ ខ្ទឹមស ខ្ទឹមបារាំង សុទ្ធសឹងមានសមត្ថភាពប្រឆាំងនឹងជំងឺមហារីកដូចគ្នា។
៣.គ្រាប់ Walnuts និង គ្រាប់ធញ្ញជាតិ
គ្រាប់ Walnuts ជាប្រភេទគ្រាប់ធញ្ញជាតិដែលមានផ្ទុកសារធាតុ Polyphenol អាចប្រឆាំងទៅនឹងការរលាកដោយអុកស៊ីតកម្ម បញ្ជៀសពីជំងឺរលាកបាន។ ក្រៅពីនោះ Walnuts ក៏មានមកជាមួយនឹងអាស៊ីតខ្លាញ់ អូមេហ្គា៣ ថែមទៀតផង។ នៅមានគ្រាប់ធញ្ញជាតិផ្សេងទៀត ដូជា គ្រាប់ស្វាយចន្ទី សណ្ដែក គ្រាប់almond គ្រាប់ផ្កាឈូរ័ត្ន និង គ្រាប់ល្ពៅជាដើម សុទ្ធជាប្រភេទគ្រាប់ធញ្ញជាតិជួយប្រឆាំងនឹងជំងឺមហារីក។
៤.ផ្លែឈើ
ប្រភេទផ្លែឈើសំខាន់មានដូចជា ផ្លែប៉ោម ឈើរី ក្រូច ប៊ឺ ទំពាំងបាយជូរ ស្ដ្រប៊ិរី ដែលផ្លែឈើទាំងនេះមានសារធាតុវីតាមីនចម្រុះ និង សារធាតុរ៉ែសំខាន់ៗដែលរាងកាយត្រូវការ ពិសេសប្រព័ន្ធភាពស៊ាំ។ ប្រព័ន្ធភាពស៊ាំរឹងមាំ ជួយរារាំងការកើតមានជំងឺរលាកផ្សេងៗដែលជាកត្ដាសំខាន់បង្កទៅជាជំងឺមហារីកនៅពេលខាងមុខ។